បញ្ឈប់ការគិតជ្រុលនិងការព្រួយបារម្ភហួសហេតុដោយវិធីសាស្ត្រទាំង ៩ នេះ​



ការព្រួយបារម្ភវាបានកើតឡើងពេលគិតពីអតីតកាល ឬអំពីអនាគតខាងមុខរបស់ពួកគេជា ជាពិសេសព្រួយបារម្ភច្រើនខ្លាចនេះខ្លាចនោះ។ មានមនុស្សមួយចំនួនគិតអំពីចំណូលដែលបានបាត់បង់ទៅហើយទៀតផង។ នៅពេលដែលអ្នកក្លាយជាមនុស្សគិតច្រើនបែបនេះ តើមានអ្វីខ្លះដែលអ្នកទទួលបានពីរឿងទាំងអស់នោះ?

បង្កហេតុផលប៉ះពាល់ធ្ងន់ធ្ងរដែរឬទេ? ហើយនឹងមានរឿងអ្វីខ្លះទៀតប្រសិនបើខ្ញុំក្លាយជាមនុស្សគិតច្រើនបែបនេះ? គ្មានមនុស្សម្នាក់ណាដែលថាមិនមានទុក្ខទេ ប៉ុន្តែគ្រាន់តែគេចេះវិធីសំខាន់ៗមួយចំនួនក្នុងការបញ្ឈប់ការគិតពិចារណា និងការព្រួយបារម្ភច្រើនទាំងនោះ។ វិធីខាងក្រោមនេះអាចជួយអ្នកឆ្លងផុត និងជៀសវាងពីការព្រួយបារម្ភច្រើន៖

១) ដឹងថាអ្នកកំពុងធ្វើអ្វី
ជំហានដំបូងគឺដឹងពីអ្វីដែលអ្នកកំពុងគិតអំពីប្រធានដែលមើលទៅដូចជាការព្រួយប្រារម្ភ គិតច្រើន។ ហើយក៏ជាពេលដែលយើងត្រូវគិតថាគូរតែបញ្ឈប់ឬបន្ត។ ការទទួលស្គាល់ដ៏សាមញ្ញនេះអាចជួយអ្នកឲ្យត្រឡប់មករកភាពពិតនៃស្ថានភាព និងធ្វើឲ្យវាមានអារម្មណ៍មិនគួរឲ្យខ្លាច។

២) កុំជឿលើការគិតជ្រុល
ការពិតគឺអ្នកមានអំណាចគ្រប់គ្រងគំនិតរបស់អ្នក។ នៅពេលដែលការនិយាយអវិជ្ជមានដោយខ្លួនឯងលេចចេញមកអ្នកមិនចាំបាច់ជឿទេ អ្នកអាចត្រឹមទទួលស្គាល់វាបានហើយ។ ប៉ុន្តែអ្នកមានជម្រើសថាតើអ្នកអនុញ្ញាតឲ្យវាកោ្តបកា្តប់អ្នកដែរឬទេ? ដោយសារតែគំនិតផ្ទាល់ខ្លួនរបស់អ្នកកំពុងប្រាប់អ្នកឲ្យគិតអំពីអ្វីមួយឬខ្លាចអ្វីមួយ មិនមានន័យថាអ្នកត្រូវតែធ្វើនោះទេ។

៣) បង្វែរអារម្មណ៍របស់អ្នក
ការគិតពិចារណាហួសហេតុនិងការព្រួយបារម្ភគឺជាសកម្មភាពផ្លូវចិត្ត ដូច្នេះប្រសិនបើពួកគេចាប់ផ្តើមមានសកម្មភាពហើយ​ អ្នកអាចបង្វែរទៅធ្វើសកម្មភាពផ្សេងៗវិញ។

ឧទាហរណ៍ ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាចចំពោះភាពមិនប្រាកដប្រជានៃព្រឹត្តិការណ៍នាពេលខាងមុខ​ ចូរចាក់ទឹកត្រជាក់លើផ្ទៃមុខរបស់អ្នកឬអ្នកអាចទៅហាត់ប្រាណបន្តិចបន្តួច។ ខួរក្បាលរបស់អ្នកនឹងចាប់ផ្តើមមានប្រតិកម្មចំពោះការផ្លាស់ប្តូរភ្លាមៗហើយអ្នកនឹងមានសមត្ថភាពតិចក្នុងការផ្តោតលើគំនិតដែលគួរឲ្យព្រួយបារម្ភផងដែរ។

៤​) កុំចង់បានអ្វីដែលល្អឥតខ្ចោះ
លើលោកនេះគ្មានអ្វីដែលល្អឥតខ្ចោះទេ ហើយក៏គ្មានមនុស្សណាម្នាក់ដែលល្អឥតខ្ចោះដូចគ្នា។​ វាមិនមែនជាការនិយាយលើកទឹកចិត្តប៉ុណ្ណោះទេវាជាការពិត។ ភាពឥតខ្ចោះតែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគិតពិចារណានិងការថប់បារម្ភ។ មនុស្សច្រើនតែស្វែងរកភាពឥតខ្ចោះដើម្បីដោះស្រាយកង្វល់ និងការថប់បារម្ភ ប៉ុន្តែវាធ្វើឲ្យពួកគេកាន់តែព្រួយបារម្ភព្រោះវាមិនមែនជារឿងងាយស្រួយ។ ហើយវាមិនងាយស្រួលដែរក្នុងការទទួលស្គាល់ និងទទួលយកភាពមិនល្អឥតខ្ចោះ។

៥) ការថតរូប
ការថតរូបជាពិសេសការថតរូបបែបធម្មជាតិ និងទេសភាពអាចកាត់បន្ថយភាពតានតឹងនិងជួយបំបែរអារម្មណ៍អ្នកពីការព្រួយបារម្ភ ការគិតជ្រុលហួសហេតុបាន។ ហេតុអ្វីបានជាវាដំណើរការ? ព្រោះថានៅពេលអ្នកកំពុងថតរូបអ្នកស្ថិតនៅក្នុងពេលបច្ចុប្បន្ននេះ។ ហើយអ្នកកំពុងគិតអំពីពិភពលោកជុំវិញអ្នក និងអ្វីដែលអ្នកកំពុងមើលតាមរយៈអេក្រង់។ អ្នកនឹងមិនមានពេលវេលាព្រួយបារម្ភទេ ព្រោះចិត្តរបស់អ្នកមិនត្រូវបានអនុញ្ញាតឲ្យដើរទៅរកអតីតកាលឬអនាគតរបស់អ្នកទេ បើមានយ៉ាងហោចណាស់មួយភ្លែត។

ការថតរូបក៏អនុញ្ញាតឲ្យអ្នកបើកផ្នែកច្នៃប្រឌិតរបស់អ្នកដែលជាអ្នកកាត់បន្ថយភាពតានតឹងនិងជាមធ្យោបាយដើម្បីរកតុល្យភាពបន្ថែមទៀតក្នុងមួយថ្ងៃ។ អ្នកមិនចាំបាច់ក្លាយជាអ្នកជំនាញទេគ្រាន់តែស្វែងរកអ្វីដែលបំផុសគំនិតអ្នកហើយចាប់ផ្តើមថតរូបដែលអ្នកមានចំណាប់អារម្មណ៍លើវា។

៦) ស្តាប់ចម្រៀង ឬលេងភ្លេង
តន្ត្រីជាថ្នាំព្យាបាលដែលផ្ដល់អត្ថប្រយោជន៍ខាងផ្លូវចិត្ត ដោយវាអាចបង្កើនការផ្តោតអារម្មណ៍របស់អ្នក កាត់បន្ថយភាពតានតឹង និងផ្តល់ការចងចាំរបស់អ្នក។

តន្ត្រីក៏អាចជួយអ្នកឲ្យយល់ដឹងកាន់តែច្បាស់ដែលធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការកំណត់ទម្លាប់គិតគូរ។ នៅពេលដែលអ្នកចូលរួមយ៉ាងសកម្មក្នុងការស្តាប់ឬលេងភ្លេងអ្នកនឹងយកចិត្តទុកដាក់កាន់តែខ្លាំងនៅពេលបច្ចុប្បន្ន និងមិនមានការព្រួយបារម្ភអំពីអ្វីៗផ្សេងទៀត។

៧) លំហាត់ប្រាណ
មានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការធ្វើលំហាត់ប្រាណរួមមានការជំរុញដល់សុខភាពសរសៃឈាមបេះដូងរបស់អ្នក និងភាពប្រសើរឡើងនៃអារម្មណ៍។ ក្រៅពីជាផ្នែកមួយនៃរបៀបរស់នៅដែលមានសុខភាពល្អការធ្វើលំហាត់ប្រាណក៏មានអត្ថប្រយោជន៍ខាងផ្លូវចិត្តផងដែរ។

ការធ្វើលំហាត់ប្រាណអនុញ្ញាតឲ្យអ្នកកំណត់គោលដៅដែលនឹងធ្វើឲ្យអ្នកផ្តោតអារម្មណ៍បានយ៉ាងល្អ និងបង្វែរអារម្មណ៍ពីការព្រួយបារម្ភ។ អ្នកក៏នឹងទទួលបាននូវអារម្មណ៍សមិទ្ធិផលផងដែរនៅពេលអ្នកឈានដល់គោលដៅទាំងនោះ។ ដូច្នេះអ្នកមិនត្រឹមតែធ្វើអ្វីដែលល្អសម្រាប់រាងកាយរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកកំពុងផ្តល់ឲ្យខួរក្បាលរបស់អ្នកនូវការជំរុញ និងទាត់ចោលការព្រួយបារម្ភរបស់អ្នក។

៨) ហិរញ្ញវត្ថុ
ស្ត្រេសធំបំផុតមួយក្នុងជីវិតគឺលុយ។ តាមពិតយោងទៅតាមការសិក្សារបស់ Northwestern Mutual វាជាប្រភពនៃស្ត្រេសទីមួយសម្រាប់ជនជាតិអាមេរិក។ ហើយការសិក្សាដដែលនេះក៏បានរកឃើញថាមនុស្សភាគច្រើនមានអារម្មណ៍រីករាយ និងមានទំនុកចិត្តច្រើនជាងមុននៅពេលពួកគេដឹងថាពួកគេមានប្រាក់។

ប្រសិនបើការព្រួយបារម្ភដ៏ធំមួយរបស់អ្នកទាក់ទងនឹងចំនួនទឹកប្រាក់ដែលអ្នកមាននោះដំណោះស្រាយសាមញ្ញគឺត្រូវយកចិត្តទុកដាក់បន្ថែមទៀត។ ការបង្កើតថវិកាជាពិសេសសម្រាប់ក្រុមគ្រួសារដែលកំពុងរីកចម្រើនអាចឲ្យអ្នកកំណត់ទម្លាប់ចំណាយរបស់អ្នកកាន់តែប្រសើរ ហើយសម្រេចចិត្តថា តើអ្នកអាចកាត់បន្ថយកន្លែងណា និងអ្វីដែលជាអាទិភាពហិរញ្ញវត្ថុរបស់អ្នក។ លុយអាចជាកង្វល់ដ៏ធំមួយសម្រាប់មនុស្សមួយចំនួន ប៉ុន្តែជាមួយនឹងពេលវេលា និងផែនការបន្ថែមបន្តិចបន្តួចអ្នកអាចគ្រប់គ្រងវាបានរហូតដល់ចំណុចដែលអ្នកពិបាកគិតអំពីវា។

៩) សមាធិ
ការធ្វើសមាធិត្រូវបានគេសម្គាល់ជាជ្រុងមួយអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែវាមិនចាំបាច់ជាអ្វីដែលអ្នកឃើញនៅក្នុងខ្សែភាពយន្តទេ។ ការធ្វើសមាធិគឺជាបច្ចេកទេសសម្រាកលំហែដែលអនុញ្ញាតឲ្យអ្នកមានស្មារតី​និងផ្តោតអារម្មណ៍លើពេលបច្ចុប្បន្នជាជាងទុកឲ្យការព្រួយបារម្ភរបស់អ្នកកាន់រីកធំ។ អ្នកមិនចាំបាច់ធ្វើពិធីពិសេសណាមួយដើម្បីសមាធិទេ អាចគ្រាន់តែអនុវត្តត្រឹមតែពីរបីនាទីប៉ុណ្ណោះហើយព្យាយាមធ្វើវាជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នក ងើយអ្នកប្រាកដជាចាប់ផ្តើមស្គា​ល់ពីភាពស្ងប់ស្ងាត់ដែលវាអាចមាន៕

ដោយ៖ Anthonny Arthur

X
5s