ខ្លាចសម្រេចចិត្តខុសមែនទេ? អនុវត្ត ៧ ចំណុចនេះជួយអ្នកធ្វើការសម្រេចចិត្តរបស់អ្នកប្រសើរឡើង​ពាក្យថា «ការសម្រេចចិត្ត» ងាយស្រួលនិយាយ ងាយស្រួលស្តាប់ តែវាមិនងាយស្រួលអនុវត្ត រឹតតែពិបាកគឺធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវដើម្បីទទួលបានភាពជោគជ័យ។ វាមានធាតុមួយចំនួនដែលចូលរួមជួយក្នុងការសម្រេចចិត្តដើម្បីទទួលបានជោគជ័យ។ ហើយខាងក្រោមនេះ ជាជំនួយផ្នែកគំនិតដែលជាឧបករណ៍ដើម្បីជួយឲ្យការសម្រេចចិត្តរបស់អ្នកប្រព្រឹត្តទៅបានប្រសើរ៖

១) បង្កើតការសម្រេចចិត្តជាក់លាក់មួយ
អ្នកមិនអាចធ្វើឲ្យការសម្រេចទាំងអស់របស់អ្នកសុទ្ធតែទទួលបានជោគជ័យនិងត្រឹមត្រូវគ្រប់ពេលនោះទេ តែអ្នកត្រូវបង្កើតការសម្រេចចិត្តមួយដោយជាក់លាក់ក្នុងពេលមួយ។

២) ប្រមូលព័ត៌មាន ឬទិន្នន័យឲ្យបានល្អិតល្អន់
ការសម្រេចចិត្តចាំបាច់មានលើការប្រើប្រាស់ព័ត៌មានដែលមាននៅក្នុងដៃ។ ការប្រមូលព័ត៌មានកាន់តែច្រើន ជួយយើងក្នុងការសម្រេចចិត្តបានកាន់តែប្រសើរ។ ត្រូវចាំថាមុនពេលធ្វើការសម្រេចចិត្តអ្នកត្រូវចំណាយពេលប្រមូលព័ត៌មានឲ្យអស់ពីលទ្ធភាព ហើយយកព័ត៌មាននោះមកសិក្សាឲ្យបានច្បាស់លាស់បំផុត។

៣) ពិចារណាលើជម្រើស
បន្ទាប់ពីមានព័ត៌មានក្នុងដៃហើយអ្នកបានសិក្សាលើព័ត៌មានទាំងនោះបានស៊ីជម្រៅហើយ អ្នកប្រាកដជាមានជម្រើសច្រើនហើយ។ ត្រូវពិចារណាលើជម្រើសយ៉ាងតិចណាស់ក៏ ៣ ដែរ ដែលវាអាចជាជម្រើសល្អជាងគេក្នុងចំណោមជម្រើសទាំងអស់នៅក្នុងដៃ។

៤) ថ្លឹងថ្លែងជម្រើសទាំងអស់
ថ្លឹងមើលថាជម្រើសមួយណាផ្តល់ភាពល្អប្រសើរធ្ងន់គួរឲ្យដក់ចិត្តយើងជាងគេ ជម្រើសមួយណាដែលអាចផ្តល់ប្រយោជន៍ដល់អាជីវកម្មយើងច្រើនជាងគេ។

៥) ជ្រើសរើសយកជម្រើសមួយដ៏ប្រសើរជាងគេ
វាប្រាកដជាមានជម្រើសមួយដែលនឹងធ្វើឲ្យយើងពេញចិត្តជាងគេ ព្រោះវាស៊ីនឹងអ្វីដែលអាជីវកម្មយើងត្រូវការជាងគេ ពេលរកវាឃើញជ្រើសយកវាទៅ។

៦) អនុវត្តវា
នេះមានន័យថាបើអ្នកជ្រើសរើសយកការសម្រេចចិត្តមួយហើយ មួយនោះមានដំណើរការដូចម្ដេច អ្នកត្រូវសាកល្បងធ្វើវាសិន។ បើដំណើរការមិនល្អ អ្នកត្រូវកែលម្អវាបន្ថែមទៀត។

៧) វាយតម្លៃ
ការងារអ្វីក៏ដោយមិនអាចបញ្ចប់បានទេ ដរាបណាអ្នកមិនទាន់វាយតម្លៃវា ត្រូវចាំថាពាក្យថាជ្រើសយកការសម្រេចចិត្តមួយមិនមែនចប់ត្រឹមរកព័ត៌មានបានហើយ សម្រេចចិត្តយកជម្រើសមួយនោះហើយគិតថាវាត្រឹមត្រូវជោគជ័យទេ។ ប្រើជម្រើសមួយនោះហើយ វាយតម្លៃវា បើវាដំណើរការតាមអ្វីដែលយើងរំពឹងទុកទោះមិនបាន ១០០% វាបានត្រឹម ៨០% ក៏ចាត់ទុកថាជាការជោគជ័យដែរ។ ផ្ទុយទៅវិញបើវានៅក្រោមការរំពឹងទុកខ្លាំងពេក មានន័យថាអ្នកបរាជ័យក្នុងការសម្រេចចិត្តមួយនោះហើយ៕

 

X
5s