Forbes៖ មហាសេដ្ឋីទាំង ១០ រូបមានជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ន​



ខណៈពិភពលោកកំពុងវក់វីរនឹងកូវីដ១៩ ទីផ្សារសកលធ្លាក់ចុះ ក្រុមហ៊ុនមួយចំនួនស្ទើក្ស័យធុន ធ្វើឲ្យមហាសេដ្ឋីជាច្រើនបាត់បង់ប្រាក់មិនស្ទើ។ បើទោះវិបត្តិសកលនេះកំពុងបន្តក៏ដោយ អាជីវកម្ម ក្រុមហ៊ុន និងមហាសេដ្ឋីមួយចំនួនកំពុងកើបលុយគ្រាក់ៗ។ បើគិតត្រឹមថ្ងៃទី១៨ មីនានេះ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ Forbes ដែលមានមហាសេដ្ឋីសរុប ២ ០៩៥នាក់ ក្នុងនោះ ៥៨នាក់ជាប់ក្នុងបញ្ចីនេះជាងមួយឆ្នាំហើយ និងមហាសេដ្ឋី ២២៦នាក់ទើបនឹងហក់ឡើងនាពេលថ្មីៗនេះ។ 

លោក Jeff Bezos នាយកប្រតិបត្តិ Amazone នៅតែរក្សាតំណែងមហាសេដ្ឋីលេខ១ដដែលក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ជាមួយទ្រព្យសរុប ១១៣ ពាន់លានដុល្លារ ខណៈលោក Bill Gates ជាប់លេខ២ មានទ្រព្យសម្បត្តិសរុប ៩៨ពាន់លានដុល្លារ។ 

ខាងក្រោមនេះគឺជាមហាសេដ្ឋីទាំង ១០រូបមានជាងគេលើលោកនាពេលបច្ចុប្បន្ន៖

  1. លោក Jeff Bezos មានអាយុ ៥៨ឆ្នាំ មានទ្រព្យសម្បត្តិសរុប ១១៣ពាន់លានដុល្លារ។
  2. លោក Bill Gates មានអាយុ៦៤ឆ្នាំ មានទ្រព្យសម្បត្តិសរុប ៩៨ ពាន់លានដុល្លារ។
  3. លោក  Bernard Arnault អាយុ ៧១ឆ្នាំ មានទ្រព្យសម្បត្តិ ៧៦ ពាន់លានដុល្លារ។
  4. លោក Warren Buffet អាយុ ៨៩ឆ្នាំ មានទ្រព្យសម្បត្តិសរុប ៦៧,៥ពាន់លានដុល្លារ។
  5. លោក Larry Ellison អាយុ ៧៥ឆ្នាំ មានទ្រព្យសម្បត្តិសរុប ៥៩ពាន់លានដុល្លារ។
  6. លោក Amancio Ortega អាយុ ៨៤ឆ្នាំ មានទ្រព្យសម្បត្តិ ៥៥,១ពាន់លានដុល្លារ។
  7. លោក Mark Zuckerberg  អាយុ៣៥ឆ្នាំ មានទ្រព្យសម្បត្តិ ៥៤,៧ ពាន់លានដុល្លារ។
  8. លោក Jim Walton អាយុ ៧១ មានទ្រព្យសម្បត្តិ ៥៤,៦ពាន់លានដុល្លារ។
  9. លោក Alice Walton អាយុ៧០ឆ្នាំ មានទ្រព្យសម្បត្តិ ៥៤,៤ពាន់លានដុល្លារ។
  10. លោក Rob Walton អាយុ ៧០ឆ្នាំ មានទ្រព្យសម្បត្តិសរុប ៥៤,‌១ពាន់លានដុល្លារ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s