មកដឹងប្រវត្តិស្តេចល្បែងនៅម៉ាកាវ Stanley Ho អានហើយដឹងថាញាក់សាច់​



Stanley Ho ដែល​គ្រប់គ្នាបានស្គាល់ថាជាស្ដេចល្បែងនៅទីក្រុងម៉ាកាវ ត្រូវបានក្រុមគ្រួសាររបស់លោកប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថាលោកបានទទួលមរណភាពហើយក្នុងអាយុ ៩៨ឆ្នាំ។

លោក Ho បានកាន់កាប់ទីផ្សារល្បែងរបស់អតីតអាណានិគមនិយមព័រទុយហ្គាល់អស់រយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់មកក៏បានពង្រឹងអាណាចក្រជំនួញរបស់លោកឡើងវិញនៅឆ្នាំ ២០០១ ហើយពេលនោះម៉ាកាវបានក្លាយទៅជាទីក្រុងល្បែងនៅធំជាងគេបំផុតលើពិភពលោក។ មុនពេលលោកទទួលមរណភាពប៉ុន្មានឆ្នាំចុងក្រោយនេះ Stanley Ho ហាក់ធ្លាក់ប្រជាប្រិយភាពនិងមិនសូវមានការចាប់អារម្មណ៍ពីសាធារណជនឡើយ ស្របពេលដែលសុខភាពលោកកាន់តែខ្សោយទៅៗ។

ជាមហាសេដ្ឋីចំនួនម្នាក់នៅទីក្រុងហុងកុងនិងម៉ាកាវ Stanley Ho ក៏ជាស្ថាបនិក និងជា chairman នៃ SJM Holding ទៅគ្រប់គ្រងនៅកាស៊ីណូចំនួន ១៩ នៅម៉ាកាវរួមទាំង Grand Lisboa។ រហ័សនាមរបស់លោក godfather និង king of gambling ដែលហាក់សម្ញែងពីភាពផ្ដាច់មុខរបស់លោកលើវិស័យល្បែងស៊ីសងផ្ដល់ដោយរដ្ឋាភិបាល ហើយលោកក៏បានគ្រប់គ្រងលើឧស្សាហកម្មល្បែងស៊ីសងនៅម៉ាកាវអស់រយៈពេល ៧៥ ឆ្នាំ។ 

លើសពីនេះលោកក៏ជាស្ថាបនិកនិងជា chairman នៃ Shun Tak Holding អាជីវកម្មមួយនេះគ្រប់គ្រងលើវិស័យជាច្រើនដូចជា entertainment ទេសចរណ៍ ការដឹកជញ្ជូនតាមផ្លូវទឹក អចនទ្រព្យ ធនាគារ និងការដឹកជញ្ជូនតាមផ្លូវអាកាស។ ក្រៅពីការធ្វើជំនួញនៅទីក្រុងម៉ាកាវនិងទីក្រុងហុងកុង ការបណ្ដាក់ទុនវិនិយោគរបស់លោកក៏បានធ្វើឡើងនៅចិនដីគោក ព័រទុយហ្គាល់ កូរ៉េខាងជើងលើ​ប្រតិបត្តិការវិនិយោគកាស៊ីណូ នៅមានវៀតណាម ហ្វីលីពីន Mozambique ឥណ្ឌូណេស៊ីនិងទីម័រខាងកើត។

ប្រវត្តិរបស់ Stanley Ho 

កើតនៅក្នុងត្រកូលដែលមានភាពលេចធ្លោមួយនៅទីក្រុងហុងកុងមុនសម័យសង្រ្គាម លោកបានកើតនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ១៩២១។

១) ប្រវត្តិនៃការសិក្សា 

លោកបានសិក្សានៅ Queen College នៅទីក្រុងហុងកុង ហើយលោករៀនក្នុង Class D ជាកម្រិត Lowest Class Level ក្នុងប្រព័ន្ធសិក្សារបស់ហុងកុងដោយសារលោកមានលទ្ធផលនៃការសិក្សាមិនល្អ។តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺលោកបានទទួលអាហារូបករណ៍ទៅសិក្សាបន្តនៅ University of Hong Kong ហើយបានក្លាយជាមនុស្ស ឬនិស្សិតទី ១ ចេញពី Class D ដែលទទួលបានអាហារូបករណ៍ចូលរៀនសកលវិទ្យាល័យ។ តែមានរឿងដែលគួរឲ្យសោកស្តាយកើតឡើងព្រោះការសិក្សារបស់លោកត្រូវបានកាត់ច្រូតបាត់ដោយសង្គ្រាមលោកលើកទី ២។ 

២) ប្រវត្តិការងារ អាជីព និងជំនួញ

Stanley Ho បានចាប់ផ្តើមការងាជារស្មៀននៅក្រុមហ៊ុននាំចេញនាំចូលមួយដែលគ្រប់គ្រងដោយជនជាតិជប៉ុននៅទីក្រុងម៉ាកាវ។ គាត់បានរកស៊ីលក្ខណៈប្រថុយប្រថានជាលើកដំបូងក្នុងការរត់ពន្ធទំនិញប្រណីតឆ្លងកាត់ព្រំដែនចិនចេញពីម៉ាកាវក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ២។ នៅឆ្នាំ ១៩៤៣ គាត់បានបង្កើតក្រុមហ៊ុនប្រេង (Kerosene) មួយ រួមជាមួយក្រុមហ៊ុនសំណង់ដោយប្រាក់ផ្ទាល់ខ្លួនរបស់គាត់។ លោក Ho បានសហការណ៍ជាមួយដៃគូមានដូចជា មហាសេដ្ឋី Henry Fok អ្នកជំនាញល្បែងម៉ាកាវ Yip Hon និងប្អូនថ្លៃរបស់លោក  Teddy Yip ដេញថ្លៃ Franchise នៅម៉ាកាវ។ តាមរយៈការដេញថ្លៃខ្ពស់និងសន្យាលើកកម្ពស់វិស័យទេសចរណ៍និងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពួកគេបានឈ្នះការដេញថ្លៃជាសាធារណៈសម្រាប់អាជ្ញាប័ណ្ណផ្តាច់មុខហ្គេមរបស់ម៉ាកាវនៅឆ្នាំ ១៩៦១។ 

នៅឆ្នាំ ១៩៨៩ លោក Ho បានធ្វើពិពិធកម្មលើកគម្រោងវិនិយោគនៅម៉ាកាវដែលរួមមានទាំងល្បែងប្រណាំងសេះ ក្នុងនោះ Macau Jockey club មានបុគ្គលិកបម្រើការងាររហូតទៅដល់ ១ ៤០០នាក់ និងបុគ្គលិកក្រៅម៉ោងចំនួន ១ ១០០នាក់បន្ថែមទៀត។ មកដល់ឆ្នាំ ១៩៩៨ លោកបានក្លាយជាជនជាតិចិនម៉ាកាវដំបូងបង្អស់ដាក់ឈ្មោះរបស់ខ្លួនឯងជាឈ្មោះផ្លូវនៅក្នុងតំបន់ ហើយក៏ជាពេលដែលលោកបានចាប់ផ្ដើមអាជីវកម្មឆ្នោតលើបាល់ទាត់និងបាល់បោះផងដែរ។

៣) គ្រួសារ

  • លោក Stanley Ho មានប្រពន្ធ ៤នាក់ និងកូន ១៧នាក់ ដោយទាំង ៤នាក់មានឈ្មោះជាប្រពន្ធដោយសារច្បាប់ហុងកុងគឺមាន ពហុពន្ធភាព (មានប្រពន្ធលើសពីម្នាក់) តាំងពីឆ្នាំ ១៩៧១មក។ 
  • នៅឆ្នាំ ១៩៤២ ហូបានរៀបការជាមួយភរិយារបស់គាត់គឺ Clementina Angela Leitão មកពីគ្រួសារព័រទុយហ្កាល់ដ៏ល្បីល្បាញ។ ចំណងអាពាហ៍ពិពាហ៍របស់លោកជាមួយ Clementina Angela Leitão ទទួលបានកូនចំនួន ៤នាក់ ហើយនាងបានស្លាប់នៅក្នុងឆ្នាំ ២០០៤។
  • នៅចុងទសវត្សរ៍ឆ្នាំ ១៩៥០ លោកបានជួបជាមួយ Lucina Azul Jean Ying ជាលើកដំបូងក្នុងនាមនាងជាអ្នកប្រឹក្សារបស់លោក។ ក្រោយពីមានទំនាក់ទំនងស្នេហាជាមួយគ្នាអ្នកទាំងពីរក៏មានកូនជាមួយគ្នាចំនួន ៥នាក់។
  • Ina Chan បានក្លាយជាភរិយាទី ៣ របស់ Ho ក្នុងឆ្នាំ ១៩៨៥។ នាងជាអ្នកមើលថែភរិយាទី ១របស់លោកគឺ Clementina Leitão ជាប្រចាំបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍របស់នាង ព្រោះ Ina Chan ជាគិលានុប្បដ្ឋាយិកា។ ជីវិតគូរបស់អ្នកទាំងពីរបន្សល់ទុកកូនចំនួន ៣នាក់។ 
  • ចំណែកភរិយាទី ៤ របស់លោកជាអ្នកបង្ហាត់រាំគឺ Leong On-kei។ អ្នកទាំងពីរជួបគ្នានៅឆ្នាំ ១៩៨៨ ហើយជាមួយភរិយាទី ៤នេះលោកមានកូនចំនួន ៤នាក់។

សុខភាពរបស់ Stanley Ho

សុខភាពរបស់លោកមានការចុះខ្សោយដោយនៅចុងខែកក្កដាឆ្នាំ ២០០៩ ហូបានទទួលរងថ្នាក់គឺដួលនៅផ្ទះរបស់គាត់ដែលត្រូវការការវះកាត់ខួរក្បាល។ អស់រយៈពេល ៧ ខែលោកហូត្រូវបានសម្រាកនៅមន្ទីរពេទ្យ Hong Kong Adventist Hospital និងក្រោយមក Hong Kong Sanatorium and Hospital។ ក្នុងអំឡុងពេលនោះលោកបានបង្ហាញខ្លួនជាសាធារណៈតែម្តងគត់គឺនៅថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០០៩ នៅពេលលោកធ្វើដំណើរទៅម៉ាកាវដើម្បីជួបជាមួយប្រធានាធិបតីចិនលោកហ៊ូជីនតាវ ក្នុងឱកាសខួប ១០ ឆ្នាំនៃការវិលត្រឡប់របស់ម៉ាកាវទៅកាន់អធិបតេយ្យភាពរបស់ចិន។ លោក Ho ត្រូវបានគេអនុញ្ញាតឲ្យចេញពីHong Kong Sanatorium and Hospital នៅថ្ងៃទី ៦ ខែមីនាឆ្នាំ ២០១០ ហើយត្រូវនៅលើរទេះរុញ។ លោក​បាន​ទទួល​មរណភាព​នៅ​ថ្ងៃអង្គារ​ ទី២៦​ ខែឧសភា ឆ្នាំ២០២០ នៅទីក្រុង​ហុង​កុង៕

 

X
5s