ក្រសួងសុខាភិបាលចេញវិធានការណែនាំ ៨ ចំណុចនិង​ប្រកាស​ឲ្យមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់លើ​ជំងឺគ្រុនឈាម​



ដោយមានការព្រួយបារម្ភនៅករណីជំងឺគ្រុនឈាមក្នុងប្រទេសកម្ពុជា ខណៈដែលរដូវវស្សាឈានចូលមកដល់ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង បានដាក់ចេញនូវវិធានការទប់ស្កាត់ការពារជំងឺគ្រុនឈាមចំនួន ៨ ចំណុចនៅខាងក្រោមនេះ៖

វិធានការទី១ 

មាតាបិតា អាណាព្យាបាល កុមារាកុមារី រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវសកម្មក្នុងការចូលរួមលុបបំបាត់ដង្កូវទឹក នៅតាមកន្លែងដែលមានដាក់ទឹកដូចជា ពាង អាងទឹក ថូផ្កា ចាន់ទ្រជើងតុទូ ដោយធ្វើការផ្លាស់ប្ដូរទឹកនិងលាងសំអាតជាប្រចាំ។ កប់ចោលនៅសំបកកំពុង កែវជ័រដាក់កាហ្វេ ឬវត្ថុដែលអាចដក់ទឹកបានទាំងអស់ ដើម្បីចៀសវាងការបង្កដង្កូវទឹកបាន។

វិធានការទី២ 

ម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករទាំងអស់ដែលកំពុងពេញការងារនៅតាមការដ្ឋានសំណង់ ត្រូវធ្វើអនាម័យបរិស្ថាននៅពេញខ្លួនឱ្យបានស្អាត ចៀសវាងមានការដក់ទឹកនៅក្នុងសំភារៈប្រើប្រាស់មួយចំនួនដោយធ្វើការប្រក់ដំបូលឲ្យបានត្រឹមត្រូវ។ ទន្ទឹមគ្នានេះមន្ទីរសុខាភិបាលរាជធានីខេត្ត សហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធត្រួតពិនិត្យចាប់ការដ្ឋានសំណង់ដើម្បីកាត់បន្ថយអត្រាឈឺនិងស្លាប់ដោយសារជំងឺគ្រុនឈាម។

វិធានការទី៣ 

ចំពោះអាជីវករដែលប្រកបលក់សំបកកង់ឡានម៉ូតូ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះក៏មានសុវត្ថិភាព ចៀសវាងការដក់ទឹក។ អាជីវករទាំងអស់អាចធ្វើតាមវិធីសាស្ត្រនេះគឺ ដាក់សំបកកង់ម៉ូតូឡានទាំងអស់ត្រួតគរលើគ្នា ក្រដែលបន្ទះក្តារជិតឬស្បៃមុង ឬចាក់ប្រេងម៉ាស៊ីនតែខូចឈប់ប្រើចូល ឬចាក់ដីបំពេញយ៉ាប់នៅក្រោមដំបូល ដើម្បីការពារកុំអោយដក់ទឹកបង្កើតបានជាជម្រកមូស។

វិធានការទី៤ 

អនុវត្តវិធានការរស់នៅស្អាត បើកទ្វាបង្អួចផ្ទះមានពន្លឺចេញចូលគ្រប់គ្រាន់ រៀបចំទុកដាក់របស់របរ សំលៀកបំពាក់ឲ្យមានសណ្ដាប់ធ្នាប់។ ត្រូវស្លៀកសំលៀកបំពាក់ដៃវែងជាងវែងនៅពេលថ្ងៃ សម្រាន្តនៅក្នុងមុងមិនថាពេលថ្ងៃឬពេលយប់ មិនត្រូវលេងឬនៅទីងងឹត។

វិធានការទី៥ 

ក្នុងករណីដែលមានរោគសញ្ញាក្តៅខ្លួនខ្លាំង ត្រូវប្រញាប់ទៅមន្ទីរពេទ្យសេវាសុខភាពដែលនៅជិតបំផុត មិនលើសពីរយៈពេល ៧២ម៉ោង។ សូមកុំធ្វើការសាកល្បងព្យាបាលអ្នកជំងឺដែលមានអាការៈក្តៅខ្លួនខ្លាំងដោយខ្លួនឯង ឬពន្យារពេលព្យាបាលអ្នកជំងឺសេវាឯកជនដែលគ្មានសមត្ថភាពលើជំងឺគ្រុនឈាម។ ជំងឺគ្រុនឈាម អាចសម្លាប់អ្នកជំងឺបានគ្រប់ពេលវេលា ប្រសិនបើមិនបានទទួលការព្យាបាលសេវាសាធារណៈដែលមានការបណ្ដុះបណ្ដាលច្បាស់លាស់ត្រឹមត្រូវ ឱ្យទាន់ពេលវេលា ឬក៏សាកល្បងព្យាបាលនូវសេវាឯកជនដែលមានជំនាញជំងឺគ្រុនឈាមនេះ រឿងអ្នកជំងឺមានការប្រើប្រាស់ប្រភេទថ្នាំអាស្ពីរីន។

វិធានការទី៦ 

ក្រុមមន្ទីរសុខាភិបាលរាជធានីខេត្តទាំង ២៥ ត្រូវបំផុតដល់ការបណ្ដុះបណ្ដាលដល់ក្រុមគ្រូពេទ្យនៅសេវាសាធារណៈនិងឯកជន។ សម្រាប់សេវាឯកជនដែលគ្មានជំនាញនិងសម្ភារៈគ្រប់គ្រាន់ក្នុងការវិនិច្ឆ័យ ព្យាបាល និងថែទាំជំងឺគ្រុនឈាមនេះគឺក្រសួងសុខាភិបាលមិនអនុញ្ញាតឲ្យទទួលការព្យាបាលនៅឡើយ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យរដ្ឋជាបន្ទាន់ដែលនៅជិតបំផុត។

វិធានការទី៧ 

គ្រប់មន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥ ត្រូវចាត់ចែងការផ្ដល់សេវា និងកន្លែងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យឲ្យបានល្អ ឬបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងទៀតក្នុងករណីស្ថានភាពជំងឺលើសពីសមត្ថភាពក្នុងមន្ទីរពេទ្យក្នុងករណីណាមួយ ដែលមិនទុកឲ្យមានការយឺតយ៉ាវក្នុងការទទួលសេវាពិនិត្យ និងព្យាបាលណាឡើយ។

វិធានការទី៨ 

ក្រុមមន្ទីរសុខាភិបាលរាជធានីខេត្តទាំង ២៥ ជំរុញដោយមានកិច្ចសហការជាមួយផ្នែកពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូអភិវឌ្ឍន៍ខ្ញុំសមត្ថកិច្ចរបស់ខ្លួនដើម្បីត្រួតពិនិត្យ និងដាក់ចេញនូវវិធានការនានា ព្រោះជំរុញការផ្សព្វផ្សាយអប់រំសុខភាព ទប់ស្កាត់ការរីករាលដាលនូវជំងឺគ្រុនឈាម និងចលនាឱ្យមានការគាំទ្រចូលរួមយ៉ាងសកម្ម និងទូលំទូលាយខ្ញុំថាប្រយុទ្ធប្រឆាំងជាមួយជំងឺគ្រុនឈាម៕

X
5s