សឹង្ហបុរីព្រមានថា ការងារជាច្រើនទៀតត្រូវបាត់បង់ដោយភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក​



មេដឹកនាំនយោបាយកំពូលម្នាក់របស់ប្រទេសសិង្ហបុរីបាននិយាយថា ប្រទេសសឹង្ហបុរីនឹងប្រឈមជាមួយបញ្ហាធំ និងបន្ទាន់ក្នុងចន្លោះពេលចាប់ពី ៦ ខែទៅមួយឆ្នាំខាងមុខ ខណៈស្ថានភាពសេដ្ឋកិច្ចមិនល្អបណ្ដាលមកពីការបាត់បង់ការងារបន្ថែមទៀត ហើយវាពាក់ព័ន្ធទៅនឹងការផ្ទុះឡើងនៃវីរុសកូវីដ ១៩។

ការអត្ថាធិប្បាយរបស់លោក Tharman Shanmugaratnam អ្នកនយោបាយ និងជាសេដ្ឋវិទូជាន់ខ្ពស់របស់សឹង្ហបុរីរូបនេះ បានធ្វើឡើងក្រោយពេលលោកធ្វើវជាប្រធានកិច្ចប្រជុំលើកដំបូងសម្រាប់ក្រុមប្រឹក្សា មានការចូលរួមពីក្រុមអ្នកជំនួញ និងមេដឹកនាំរដ្ឋាភិបាលដើម្បីស្វែងរកឱកាសការងារថ្មីដើម្បីទប់ទល់នឹងការធ្លាក់ចុះ ឬបាត់បង់ការងារក្នុងពេលនេះ។ លោកបានមានប្រសាសន៍ថា ការងារប្រហែល ១០០,០០០ ទាំងការងារជាអចិន្រ្តៃយ៍ និងការងារបណ្តោះអាសន្ន រួមទាំងឱកាសបណ្តុះបណ្តាលអាចត្រូវបានបង្កើតចេញពីគំនិតផ្តួចផ្តើមនោះ។

អ្នកនយោបាយ និងជាសេដ្ឋវិទូជាន់ខ្ពស់រូបនេះក៏និយាយក្នុងបណ្ដាញសង្គម Facebook របស់លោកដែរថា «ប៉ុន្តែយើងត្រូវតែមានភាពប្រាកដនិយម»។ លោកបន្ត «ភាពមិនប្រាកដប្រជាកាន់តែខ្លាំង» នៅក្នុងសេដ្ឋកិច្ចសកលមានន័យថា ឱកាសដែលយើងនឹងមានក្នុងការការបើកការងារថ្មី វាមានតិចជាងការងារដែលបាត់បង់ទៅ វាអាចអូសបន្លាយទៅដល់ឆ្នាំក្រោយ ហើយក៏អាចលើសពីនេះប្រសិនបើយើងមិនមានសំណាង»។

វាបានក្លាយជាបញ្ហាមួយសម្រាប់សឹង្ហបុរី ព្រោះការបិទប្រទេស Lockdown បានបង្កជាផលលំបាកដល់ការ បោះឆ្នោតនាពេលខាងមុខ។ កាលពីដំបូងសឹង្ហបុរីមិនបានចាត់វិធានការរឹតត្បិតតឹងរ៉ឹងណាមួយលើការការពារការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ ឡើយរួមទាំងការបើកជើងហោះហើររហូតបណ្ដាលឲ្យមានការផ្ទុះឡើងនូវរលកទី ២ ខុសពីនៅពេលនេះ សឹង្ហបុរីបានធ្វើការបិទមិនឲ្យមានការឆ្លងកាត់ភាគច្រើននៅក្នុងតំបន់អាស៊ី។ តែស្ថានភាពនៅពេលថ្មីៗនេះ សឹង្ហបុរីបានសម្រេចចិត្តធ្វើការបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនតាមវិធីសាស្រ្តថ្មី បន្ទាប់ពីសេដ្ឋកិច្ចប្រទេសនេះរងការទន្ទា្រនយ៉ាងខ្លាំងពីកូវីដ ១៩ ផ្ទុះឡើងទ្រង់ទ្រាយធំបំផុតលើកម្មករចំណាកស្រុកស្នាក់នៅអន្តេវេសិកដ្ឋានប្រមាណជាង ៣៦ ០០០នាល់។ ជាសំណាងមួយដែលសឹង្ហបុរីមិនមានអត្រាអ្នកស្លាប់ដោយសារកូវីដ ១៩ ច្រើន ពោលគិតមកត្រឹមថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២០ អ្នកបាត់បង់ជីវិតមានត្រឹមតែ ២៤នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លង ៣៦ ៤០៥នាក់៕

X
5s