៩ ចំណុចដែលអ្នកត្រូវធ្វើ ដើម្បីផ្តល់តម្លៃឲ្យខ្លួនឯង​



គំនិតវិជ្ជមានផ្តល់មកនូវសុទិដ្ឋិនិយម ហើយវាក៏ជួយឲ្យមនុស្សមានការគិតគូរបានវែងឆ្ងាយ។ ការគិតវិជ្ជមានធ្វើឲ្យអ្នកប្រកាន់ខ្ជាប់នូវការឲ្យតម្លៃល់អ្វីដែលមាននៅជុំវិញខ្លួន មិនត្រឹមតែប៉ុននេះអ្នកក៏ជាមនុស្សដែលឲ្យតម្លៃខ្លួនឯងផងដែរ។ 

ចំណុចទាំង ៩ ខាងក្រោមនេះជាអ្វីដែលអ្នត្រូវធ្វើដើម្បីរក្សាបាននូវការផ្តល់តម្លៃដល់ខ្លួនឯង៖

១) បញ្ឃប់ ឬជំនះការគិតអាក្រក់ពីខ្លួនឯង

អ្នកមិនអាចឈានជើងដើរទៅមុខសម្រេចបានទេ បើអ្នកនៅតែបន្តគិតអាក្រក់ខ្លួនឯង ប្រៀបធៀបខ្លួនឯងទៅអ្នកដទៃហើយមើលឃើញតែភាពខ្វះខាតរបស់ខ្លួន នៅមិនទាន់ប្រកាសកែប្រែ។ 

២) មើលថែខ្លួនឯង

មើលថែខ្លួនឯងគឺជារឿងមួយចាំបាច់បំផុត ហើយក៏ជារឿងដែលគប្បីបំផុតដែលអ្នកត្រូវធ្វើនឹកមិនត្រូវរង់ចាំនរណាម្នាក់មកមើលថែអ្នកឡើយ។

៣) សម្រាកឲ្យបានគ្របគ្រាន់

សុខភាពគឺជារឿងសំខាន់ សម្រាកឲ្យបានគ្រប់គ្រាន់ ញ៉ាំឲ្យបានគ្រប់គ្រាន់ ផ្ដល់ឲ្យខ្លួនឯងនូវអាហារដែលមានជីវជាតិល្អ នឹងរកពេលវេលាលំហែសម្រាប់ខ្លួនឯង។

៤) កំណត់គោលដៅសម្រាប់ខ្លួនឯងឲ្យបានច្បាស់

គ្មាននរណាម្នាក់អាចដើរទៅមុខដោយគ្មានគោលដៅនោះទេ កំណត់គោលដៅឱ្យបានច្បាស់សម្រាប់ខ្លួន កុំធ្វើអ្វីដែលបង្ខំទេអ្នកត្រូវប្រើពេលវេលាធ្វើយ៉ាងណាឱ្យគាត់របស់អ្នកសម្រេចបានដោយមានន័យ ទោះត្រូវចំណាយពេលយូរបន្តិចប៉ុន្តែអ្នកអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការគិតម្ដងហើយម្ដងទៀត។

៥) ជួយអ្នកដទៃ

វាគ្មានអ្វីខាតបង់ឡើយដោយអ្នកគ្រាន់តែជាអ្នកដទៃ សេចក្តីសុខពិតរបស់មនុស្សគេអាចធ្វើឲ្យចិត្តរបស់ខ្លួនឯងបានសប្បាយ និងអាចមានចំណែកក្នុងការជួយអ្នកដទៃផងដែរ។ 

៦) ចាប់យកអ្វីដែលថ្មីដើម្បីទទួលបានបទពិសោធន៍ថ្មី

ទោះបីជាអ្នកស្រឡាញ់ការងារមួយ អាជីពមួយ ឬអ្វីមួយខ្លាំងប៉ុណ្ណាក៏ដោយ អ្នកក៏ត្រូវធ្វើការផ្លាស់ប្ដូរទម្លាប់ ចំណង់ចំណូលចិត្ត ឱ្យស្គាល់អ្វីថ្មីៗ ដើម្បីផ្តល់ឱកាសឲ្យខ្លួនឯងទទួលបានបទពិសោធន៍ថ្មីសម្រាប់ជីវិត។ ហើយវាក៏ជួយអោយអ្នកមានឱកាសវិវត្តខ្លួន តាមទាន់ទៅនឹងបរិបទសង្គម មិនរស់នៅក្នុងសភាពចាស់គំរិលច្រំដែល។

៧) ព្យាយាមនៅក្បែរមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អឲ្យបានច្រើន

បើគ្រាន់តែបញ្ឈប់ខ្លួនឯងមិនឲ្យគិតអាក្រក់ពីខ្លួនឯង ហើយអ្នកនៅតែបន្តរស់នៅក្នុងមជ្ឈដ្ឋានដែលពោរពេញទៅដោយបរិយាកាសមិនល្អ បរិយាកាសដែលពោរពេញទៅដោយមនុស្សផ្តល់អារម្មណ៍មិនល្អដល់អ្នក មនុស្សដែលមិនបានជម្រុញឲ្យអ្នកបានអភិវឌ្ឍទៅមុខ នោះអ្នកក៏គ្មានថ្ងៃបានអភិវឌ្ឍខ្លួនរីកចម្រើនបានដែរ។ បើអ្នកពិតជាឲ្យតម្លៃខ្លួនឯងមែនត្រូវព្យាយាមធ្វើយ៉ាងណានៅក្បែរមនុស្សដែលនាំឲ្យអ្នកមានអារម្មណ៍ល្អ គឺជាមនុស្សដែលជំរុញទឹកចិត្តរបស់អ្នកឱ្យអ្នកព្យាយាមដើរទៅមុខ ចង់រកឃើញនូវឱកាសជោគជ័យសម្រាប់ខ្លួនឯង។

៨) ទទួលស្គាល់ ស្រលាញ់ខ្លួនអ្នកជាអ្នក

គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ទទួលស្គាល់ភាពជាខ្លួនឯងរបស់អ្នកវាជារឿងល្អបំផុត អ្នកដឹងថាអ្នកមានចំណុចខ្សោយ ពេលខ្លះអ្នកអាចជាមនុស្សធាត់ ពេលខ្លះអ្នកក៏អាចជាមនុស្សដែលមានសម្បុរខ្មៅ ឬក៏អ្នកជាមនុស្សដែលមានកំពស់ទាប តែអ្វីទាំងអស់ដែលអ្នកមានគឺជាខ្លួនអ្នក។ រីករាយទទួលយកអ្វីដែលអ្នកមាន គួបផ្សំជាមួយនឹងការព្យាយាមកែតម្រូវចំណុចខ្វះខាតឲ្យបានល្អប្រសើរ គឺជាអ្វីដែលអ្នកត្រូវធ្វើ ហើយក៏ជាការឲ្យតម្លៃដល់ខ្លួនឯងដែរ។

៩) រក្សាការចងចាំលើអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងរីកចម្រើន

វាជារឿងគប្បីហើយក៏បង្ហាញពីភាពកតញ្ញូដូចគ្នា ដែលអ្នកត្រូវរក្សាការចងចាំដ៏ល្អជាមួយមនុស្ស ឬអ្វីម្យ៉ាងដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ និងទទួលបានឱកាសរីកចម្រើន។ រក្សាការចងចាំទាំងអស់នេះដើម្បីបង្កើតស្នាមញញឹមដល់ខ្លួនឯង វាមិនមែនជារឿងចៃដន្យនោះទេព្រោះនៅពេលដែលអ្នកបាននឹកឃើញដល់ការចងចាំល្អៗ អ្នកនឹងអាចធ្វើការធ្វើការបែងចែកបានពីនាក់កាលពីមុន និងអ្នកក្នុងពេលនេះ ហើយអ្នកនឹងរកឃើញថាតើអ្នកបានផ្លាស់ប្តូរនិងរីកចម្រើនអ្វីខ្លះ។ ការចាំដ៏ល្អទាំងអស់នោះបានឈឺអោយអ្នកមានអារម្មណ៍ល្អ នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានភាពដឹងគុណ៕

 

X
5s