ពិធីបញ្ចុះធម្មសិលា បុរី (TV STAR) គម្រោងទី៦​



បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ក្នុងការសាងសង់និងលក់គម្រោងរបស់ខ្លួន បុរី (TV Star) បានសម្រេចរៀបចំពិធីបញ្ចុះធម្មសិលាគម្រោងទី៦កាលពីព្រឹកថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២០ដោយមានវត្តមានពីម្ចាស់គម្រោង ភ្នាក់ងារលក់ បុគ្គលិក អ្នកសាពត៌មាន និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។ គម្រោងទី៦ មានទីតាំងនៅតាមបណ្តោយផ្លូវរដ្ឋ ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងដ៏មានសក្តានុពលខ្លាំង សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃ ប្រកបដោយគុណប្រយោជន៍៤ គឺ ផ្ទះដែលអាចរស់នៅបាន  ផ្ទះដែលងាយស្រួលលក់ ផ្ទះដែលអាចប្រកប អាជីវកម្មបាន និង ផ្ទះដែលអាចជួលបាន។ 

លោក សាំង វាសនា អគ្គនាយកប្រត្តិបត្តិរបស់បុរី(TV Star) បានមានប្រសាសន៍រៀបរាប់ពីលក្ខណ:ពិសេសរបស់សំណង់បុរី (TV Star) ប្រាប់មកកាន់អ្នកសារពត៌មានថា “អតិថិជនដែលកំពុងតែស្វែងរកលំនៅដ្ឋានដ៏សមប្រកបគួរយល់ដឹង និងពិចារណាពីលក្ខណ:ពិសេសរបស់បុរី(TV Star) ដែលមានដូចជា៖ ទីមួយ ថ្នាំលាបដែលមានគុណភាពលេខ១ អាចនិយាយបានថាមានតែមួយនៅកម្ពុជា ធានាគុណភាពពណ៌រហូតដល់១២ឆ្នាំ មិនប៉ោង មិនរបក មិនកាន់ស្លែរ មិនផុយរបេះ មិនជក់ទឹក ដោយអាចធ្វើតេស្តជាមួយនឹងការជះកាហ្វេមួយកែវទៅលើជញ្ជាំងរួចយកអេប៉ុងមកជូតសំអាត។ ទីពីរ ដំបូលដែលមានការចាក់បេតុងប្លង់សេ ដែលអាចធានាបាន មិនមានការជ្រាបទឹក។ ទីបី ខ្សែរភ្លើង ដែលយើងយកមកប្រើប្រាស់ជាខ្សែរភ្លើងមានគុណភាពលេខមួយនាំចូលពីប្រទេសសឹង្ហបុរី។ ទីបួន ដែកដែលយើងប្រើប្រាស់ក្នុងការសាងសង់ជាដែកលេខមួយ និងទីប្រាំ សម្រាប់ផ្ទះវីទ្បា មានចំណតទ្បាន ដែលអាចចតទ្បានពីរ ស្របគ្នា។”

លោកអគ្គនាយក បានបញ្ជាក់ទៀតថា “បុរី TV Star បានប្រកាន់ខ្ជាប់ជាមួយនឹងគោលការណ៍របស់ ខ្លួនក្នុងការសាងសង់ នូវលំនៅដ្ឋាន សម្រាប់អតិថិជន គឺ លំនៅដ្ឋានប្រកបដោយ គុណភាព សោភ័ណ្ឌភាព និង ផាសុខភាព។ បុរី TV Star ក៏មានគោលការណ៍ជាច្រើន ក្នុងការជួយសម្រួលដល់ អតិថិជន ដែលមានបំណងចង់ទិញផ្ទះ ប្រកបដោយលក្ខណ:ងាយស្រួល និងមានជម្រើសជាច្រើន។ បើចង់ ដឹងកាន់តែច្បាស់ អាចមកសាកសួរពត៌មានបន្ថែម។“

ក្នុងពេលដ៏ឆាប់ខាងមុខនេះ បុរី TV Star គម្រោងទី៦ នឹងប្រដឹសទ្បើង នៅតាមទីតាំងដែលបាន រៀបរាប់ខាងលើ នៅក្នុងខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអតិថិជនអាចទាក់ទងសួរពត៌មានទៅតាម អស័យដ្ឋាន ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លេខទំនាក់ទំនង 067/095/098 98 2000។

 

X
5s