ទឹកធ្លាក់ ៤កន្លែងនេះពូកែលាក់សម្រស់ខ្លាំងណាស់ ហើយសុទ្ធតែនៅជិត ហ្គ្រីនរីសត ស្រុកទឹកផុសទាំងអស់​



កន្លែងទេសចរទឹកធ្លាក់ ទឹកជ្រោះគឺជាកន្លែងគួរជាទីចាប់អារម្មណ៍ពីសំណាងភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រោះជាទីតាំងធម្មជាតិ និងមានចំណុចពិសេសផ្សេងៗគ្នាតាមកន្លែងនីមួយៗ ។ 

ថ្ងៃនេះយើងសូមនាំលោកអ្នកមកស្គាល់កន្លែងទឹកធ្លាក់ចំនួន ៤កន្លែង ដែលជាទឹកធ្លាក់មានសម្រស់ស្រស់ស្អាត មានទេសភាពធម្មជាតិខៀវស្រងាត់ និងទឹកថ្លាត្រជាក់ដូចអម្រិត កំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនទៅកំសាន្ត។

ទឹកធ្លាក់ថ្មក្រាល

រូបភាពពី៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ទោះបីជាទឹកធ្លាក់ថ្មក្រាលមិនទាន់ទទួលបានការអភិវឌ្ឍខ្លាំងក្លានៅឡើយក្តី ប៉ុន្តែកន្លែងទេសចរណ៍មួយនេះកំពុងទាក់ទាញភ្ញៀវឱ្យមកទស្សនាកំសាន្តយ៉ាងច្រើនកុះករ។ ប្រមូលផ្តុំទៅដោយទេសភាពព្រៃឈើបៃតងខៀវស្រងាត់ មានភ្នំធម្មជាតិធំព័ទ្ធទៅដល់ផ្ទះថ្មធំៗ បង្កើតបានជាទេសភាពយ៉ាងប្លែកភ្នែក។ មានចំងាយប្រមាណជា ៥៧ គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងកំពង់ឆ្នាំង តែបើគិតពីទីរួមស្រុកទឹកផុសគឺមានចម្ងាយត្រឹមតែ ២៨ គីឡូម៉ែត្រប៉ុណ្ណោះ។

រូបភាពពី៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ផ្លូវទៅកាន់កន្លែងទឹកធ្លាក់មួយនេះមិនសូវជាមានឧបសគ្គច្រើនពេកនោះទេ ព្រោះសហគមន៍រមណីយដ្ឋានធម្មជាតិថ្មក្រាល បានសហការជាមួយអាជ្ញាធរក្នុងតំបន់ នៅមានការរួមដៃគ្នាពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះអភិវឌ្ឍផ្លូវចូលឱ្យមានភាពល្អប្រសើរ ទោះបីជាមិនបានល្អឥតខ្ចោះប៉ុន្តែអ្នកចូលអាចប្រើម៉ូតូឬរថយន្តបើលើផ្លូវកៅស៊ូក៏ខ្មៅនឹងបន្តដោយផ្លូវគ្រួសក្រហមបាន។

ទឹកធ្លាក់ស្រែអំពិល

ទឹកធ្លាក់ស្រែអំពិល គឺជាកន្លែងទឹកធ្លាក់មួយមានទីតាំងស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយត្រឹមតែ ៥៨ គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងកំពង់ឆ្នាំង។ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ទឹកធ្លាក់ស្រែអំពិលនេះគឺជាតំបន់ទេសចរណ៍ធម្មជាតិ មានភ្ញៀវទេសចរមកទស្សនាកម្សាន្ត លំហែកាយ ងូតទឹកលេងជាហូរហែរតែមិនសូវច្រើនព្រោះក្រៅពីអ្នកខេត្តកំពង់ឆ្នាំង និងអ្នកធ្លាប់មកកំសាន្ត ទីតាំងមួយនេះមិនសូវជាមានអ្នកស្គាល់ច្រើនទេ។

ដោយសារទេសភាពដ៏ស្រស់បំព្រង មានដើមឈើតូចធំ នឹងទឹកធ្លាក់កាត់ជំរាលភ្នំ បន្ថែមជាមួយផ្ទាំងថ្មធំៗជាច្រើនធ្វើឲ្យទឹកធ្លាក់ស្រែអំពិលមានភាពត្រជាក់ជាប់ចិត្ត។ សម្លេងទឹកធ្លាក់ហូរប៉ះប៉ប្រះផ្ទាំងសិលា បង្កើតបានជាសូរសម្លេងដ៏រណ្ដំ ផ្សំបន្ថែមជាមួយសំឡេងបក្សាបក្សីតូចធំយំអឺងកង ប្រៀបដូចជាសម្លេងតន្រ្តីផ្លាស់ប្ដូរអារម្មណ៍អ្នកទៅកំសាន្តឲ្យរសាយអស់ទុក្ខកង្វល់។

ទឹកធ្លាក់ច្រកល្អៀង

ទឹកធ្លាក់ច្រកល្អៀង គឺជាទឹកធ្លាក់ខួបប្រាំងខួបវស្សាមានប្រភពមកពីភ្នំឱរ៉ាល់ មានចម្ងាយ ៧៣គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ និងមានចំងាយ ៤៣គីឡូម៉ែត្រពីផ្សារក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បើភ្ញៀវទេសចរណ៍ដែលមកពីខេត្តកំពង់ឆ្នាំង ឬមកពីទីក្រុងភ្នំពេញ គឺមិនចាំបាច់ធ្វើដំណើរទៅរកខេត្តពោធិ៍សាត់នោះទេ គ្រាន់តែជិះមកដល់ផ្សារក្រគរ គឺមានផ្លូវមួយបត់ឆ្វេងហើយបន្តដំណើរទៅតាមផ្លូវក្រួសក្រហមក្នុងចំងាយ ៣៨ គីឡូម៉ែត្រ និង ៤គីឡូម៉ែត្រទៀតតាមផ្លូវលំធម្មតា នោះអ្នកទេសចរនឹងបានទៅដល់ទឹកធ្លាក់ច្រកល្អៀង។ ទោះបីជាកន្លែងទេសចរណ៍មួយនេះហាក់មានភាពស្មុគស្មាញលើផ្លូវធ្វើដំណើរចូលទៅក្តី ប៉ុន្តែវាគឺជាកន្លែងទេសចរណ៍លោកគួរឲ្យទាក់ទាញ មានទឹកជ្រោះធ្លាក់ និងជាទីកន្លែងសម្រាប់លម្ហែងូតទឹកលេងកំសាន្តបែបធម្មជាតិយ៉ាងស្រស់ត្រកាល។ នៅទីនេះមុនពេលអាចឡើងទៅដល់តំបន់ទឹកធ្លាក់ច្រកល្អៀង ភ្ញៀវទេសចរអាចទទួលបានការកំសាន្តមួយផ្សេងទៀតគឺ អាចឡើងទៅលើភ្នំឡាងត្រាចដែលជាភ្នំធម្មជាតិត្រជាក់មានទេសភាពស្រស់ស្អាតគួរឲ្យទាក់ទាញ។

ទឹកធ្លាក់ជ្រាវ

ស្ថិតក្នុងទីតាំងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទឹកធ្លាក់ជ្រាវជាទឹកធ្លាក់ដែលមានទេសភាពល្អត្រកាល បានសម្ងំលាក់ខ្លួនមិនសូវបានបង្ហាញសម្រស់ទៅដល់ភ្ញៀវទេសចរប៉ុន្មានទេ។ ប៉ុន្តែតំបន់ទឹកធ្លាក់មួយនេះនៅតែអាចទាក់ទាញភ្ញៀវចូលជាតិមកលេងកំសាន្តច្រើនគួរសម។ មានល្បឿនទឹកហូរលឿនគួបផ្សំជាមួយនឹងបរិមាណទឹកសមរម្យសម្រាប់ការងូតលេងកម្សាន្ត បានបង្កើតជាភាពអំណោយផលដល់ការងូតទឹកលេងកំសាន្តរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមួយចំនួន។

រយៈចម្ងាយអាចនិយាយបានថាមិនសូវជាឆ្ងាយខ្លាំងពេកនោះទេព្រោះបើសិនជាធ្វើដំណើរពីទីរួមខេត្តឆ្ពោះទៅស្រុកថ្ពងតាមបណ្ដោយផ្លូវជាតិលេខ ៥២ ប្រមាណជា 60 គីឡូម៉ែត្រ នឹងបានទៅដល់ទីប្រជុំជនមួយដែលអ្នកស្រុកហៅថាផ្លូវបំបែកអមលាំង រួចបន្តដំណើរលើផ្លូវក្រួសក្រហមចម្ងាយប្រមាណជា 20 គីឡូម៉ែត្រទៀតគឺទៅដល់ទីតាំងនៃទឹកធ្លាក់ជ្រាវមិនខាន។ មានសណ្ឋានខុសប្លែកពីទឹកធ្លាក់ដទាំងបីខាងលើ ទឹកធ្លាក់ជ្រាវមានចំនួន 7 ដំណាក់ទឹកធ្លាក់ដំណាក់ទី ១ និងទី ២ ជាកន្លែងដែលអាចឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិងូតលេងកំសាន្ត ព្រមទាំងអាចយួនរំលែកចំណីចំណុក ភេសជ្ជៈដើម្បីតែបរិភោគអាហារថ្ងៃត្រង់នៅក្រោមម្លប់ឈើ ឬនៅក្បែរហ្នឹងបាក់ទឹកធ្លាក់បានទៀតផង។ ទឹកជ្រោះដែលមានមុខកាត់ធំមានផ្ទាំងថ្មជាដំណាក់ដំណាក់ហូរចុះមកខាងក្រោម បង្កើតបានជាទេសភាពយ៉ាងស្រស់ស្អាតរួមផ្សំជាមួយផ្ទាំងថ្មធំៗដែលអាចឱ្យអ្នកទេសចរអង្គុយ ងូតទឹកលេងបានយ៉ាងសប្បាយ។

ទីតាំងទឹកធ្លាក់ទាំង ៤ នេះនៅមិនឆ្ងាយពីតំបន់អភិវឌ្ឍរីសតព្រៃបៃតងរបស់ហ្រ្គីនហ្វាមប៉ុន្មាននោះទេ ហើយសុទ្ធសឹងជាតំបន់ដែលពោរពេញទៅដោយសក្តានុពល ទាក់ទាញភ្ញៀវទេសចរបានច្រើន។ អ្នកទេចរណ៍ដែលបានទៅកំសាន្តនៅកន្លែងទឹកធ្លាក់ទាំង ៤ ខាងលើក៏អាចហួសទៅលេងកំសាន្ត និងមើលពីការអភិវឌ្ឍក្នុងតំបន់រីសតព្រៃបៃតងហ្រ្កីនហ្វាមផងដែរ។ 

តំបន់អភិវឌ្ឍរីសតព្រៃបៃតងរបស់ហ្រ្គីនហ្វាម ជាតំបន់មួយដែលកំពុងប្រែមុខមាត់យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃក្នុងការបង្កើនកន្លែងកំសាន្តយ៉ាងសម្បូរបែបជូនភ្ញៀវទេសចរចូលមកទស្សនា។ អ្វីដែលកាន់តែពិសេសសម្រាប់តំបន់កំពុងមានការអភិវឌ្ឍមួយនេះ ក៏មានរៀបចំជាដីចម្ការលម្ហែកាយលក់ជូនអតិថិជន ដោយមានបន្ថែមការដាំជូនដំណាំហូបផ្លែ ៥០ដើមដោយឥតគិតថ្លៃទៀត។

ដំណាំហូបផ្លែ ៥០ដើម ចំនួន ៥មុខដាំដុះលើផ្ទៃដីមួយប្លង់ទំហំ ២០ម៉*៥០ម៉ នឹងផ្តល់ជូនការថែទាំជូនឥតគិតថ្លៃរយៈពេល ២ឆ្នាំជូនអតិថិជន។ ដូច្នេះអ្នកដែលវិនិយោគលើដីចម្ការលម្ហែកាយនៅហ្រ្គីនរីសតនេះនឹងទទួលបានផលចំណេញលើសពីការរំពឹងទុក ហើយក៏ជាផ្នែកមួយនៃការបង្កើតចំណូលអកម្មបានយ៉ាងប្រសើរ។ 

ទំនាក់ទំនងមក Chhlat Realty ដើម្បីទទួលបានព័ត៌មានលម្អិតដីចម្ការលម្ហែកាយនៅហ្រី្គនរីសតតាមរយៈលេខទូរស័ព្ទ៖

0969 49 59 60

017 49 59 60

010 24 33 44

012 666 104

011 85 84 89

ក្រុមការងារ WeStrong Realty៖ 

#លោក_សីហា :

📱095 555 899

📱070 955 899

#លោក_ជីវ៉ា :

📱095 555 088

📱096 21 00 991

 

X
5s