ចង់សម្រេចភាពជោគជ័យអស្ចារ្យ ចូរងាកមកមើលគន្លឹះខ្លីៗទាំង ១០ នេះសិន​



រយៈពេលកន្លងមកតើអ្នកបានចាប់ផ្តើមសម្រកទម្ងន់ប៉ុន្មានដងហើយ? បានចាប់ផ្តើមហាត់ប្រាណជារៀងរាល់ថ្ងៃដែរឬទេ? អ្នកបានព្យាយាមផ្លាស់ប្តូរជីវិតរបស់ប៉ុន្មានដងហើយដើម្បីសិក្សាមុខវិជ្ជាជាក់លាក់មួយ ឬចាប់ផ្តើមគម្រាងជាក់លាក់មួយប៉ុន្តែមិនបានជោគជ័យដោយសារខ្វះការលើកទឹកចិត្ត?

ពេលខ្លះយើងមានការលើកទឹកចិត្ត និងភាពរីករាយក្នុងការចាប់ផ្តើមគម្រាងថ្មី ប៉ុន្តែមួយរយៈក្រោយមកយើងបាត់បង់កំលាំងចិត្តហើយឈប់ធ្វើអ្វីដែលយើងចាប់ផ្តើមធ្វើ។ នៅពេលរឿងនេះកើតឡើងយើងចាប់ផ្តើមឆ្ងល់ថា តើយើងអាចធ្វើអ្វីបានដើម្បីជំរុញខ្លួនយើងហើយបន្តដំណើរទៅមុខទៀត។

ដូច្នេះអត្ថបទនេះជួយអ្នកឲ្យទទួលបានកម្លាំងលើកទឹកចិត្តយ៉ាងពេញទំហឹង និងគន្លឹៈខ្លះៗដើម្បីជួយដល់អ្នកក្នុងការសម្រេចកិច្ចការដោយភាពជោគជ័យ៖

១) គិតនិងវិភាគទៅលើគោលដៅរបស់អ្នក ដើម្បីដឹងថាអ្នកពិតជាចង់ឈានដល់គោលដៅនោះអត់។ តើវាសមនឹងពេលវេលាឬទេ? ប្រសិនបើបន្ទាប់ពីគិតអំពីគោលដៅរបស់អ្នក អ្នកមិនបានគិតអំពីវាទេនោះ វានឹងពិបាកក្នុងការលើកទឹកចិត្ត។ វាកាន់តែងាយស្រួលក្នុងការមានកម្លាំងចិត្ត និងរក្សាការលើកទឹកចិត្តនៅពេលអ្នកប្រាកដថាអ្នកចង់បានអ្វី។

២) ធ្វើឲ្យគោលដៅរបស់អ្នកច្បាស់។ ការសរសេរវានឹងជួយអ្នកពិពណ៌នាវាយ៉ាងច្បាស់។ កាន់តែច្បាស់ទៀតនោះ វាកាន់តែងាយស្រួលក្នុងការផ្តោតអារម្មណ៍ និងលើកទឹកចិត្តខ្លួនឯង។

៣) គិតឲ្យបានញឹកញាប់អំពីគោលដៅឬបំណងប្រាថ្នារបស់អ្នក អត្ថប្រយោជន៍របស់វា និងរបៀបដែលជីវិតរបស់អ្នកទទួលបានបន្ទាប់ពីឈានដល់គោលដៅ។ នេះនឹងជួយដាស់អារម្មណ៍អ្នកដែលផ្តល់កម្លាំងជំរុញ និងសាទរក្នុងការសម្រេចគោលដៅរបស់អ្នក។

៤) ស្រមៃមើលថាអំពីផ្លូវជីវិតរបស់អ្នកបន្ទាប់ពីធ្វើអ្វីដែលអ្នកចង់បាន។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាបន្ទាប់ពីឈានដល់គោលដៅរបស់អ្នក? ប្រហែលជាមិនងាយស្រួលទេព្រោះការសង្ស័យ និងការមិនជឿជាក់ទំនងជានឹងព្យាយាមរារាំងគំនិតរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ ឲ្យតែមានការតស៊ូអ្នកអាចបង្រៀនគំនិតរបស់អ្នកឲ្យដើរឃ្លាតឆ្ងាយពីការសង្ស័យ ប្រាកដជាដើរដល់គោលដៅជោគជ័យជាក់ជាមិនខាន។

៥) ធ្វើផែនការដែលអាចដំណើរការបានដោយមានជំហានតូចៗងាយៗ និងអាចជម្រុញខ្លួនឯងឲ្យធ្វើយ៉ាងហោចណាស់មួយជំហានក្នុងមួយថ្ងៃ។ នេះនឹងផ្តល់ឲ្យអ្នកនូវទំនុកចិត្ត និងធ្វើឲ្យអ្នកជឿជាក់ថាគោលដៅគឺស្ថិតនៅក្នុងអ្វីដែលអ្នកឈានទៅរក។ នៅពេលអ្នកឃើញគោលដៅមួយដែលអាចសម្រេចបានវានឹងកាន់តែងាយស្រួលក្នុងការលើកទឹកចិត្ត និងសាទរចំពោះគោលដៅទាំងនោះ។

៦) អានសៀវភៅ ឬអត្ថបទដែលទាក់ទងនឹងគោលដៅរបស់អ្នក។ ពួកគេនឹងរក្សាគំនិតរបស់អ្នកឲ្យផ្តោតទៅលើអ្វីដែលជាគោលដៅរបស់អ្នក។

៧)​ ការរក្សាទំនាក់ទំនងទៅនឹងបុគ្គលជោគជ័យ នឹងជំរុញអ្នកឲ្យធ្វើត្រាប់តាមពួកគេ និងធ្វើអ្វីដែលពួកគេធ្លាប់បានធ្វើ។ អ្នកអាចស្វែងរកព័ត៌មានទាក់ទងនឹងពួកគេតាមរយៈសៀវភៅ អត្ថបទ និងវីដេអូដែលពួកយើងអាចសិក្សាស្រាវជ្រាវបាននៅលើអ៊ីនធឺណេតជាដើម។

៨) អានសម្រង់សម្តីលើកទឹកចិត្តទាក់ទងនឹងប្រធានបទនៃគោលដៅរបស់អ្នក។ អ្នកអាចអាន២ ៣ នាទីនៅពេលព្រឹក ហើយម្តងទៀតមុនពេលចូលដេក។ អ្នកក៏អាចអានវានៅពេលណាផ្សេងទៀតក៏បាន។ មិនតែប៉ុណ្ណោះអ្នកអាចសរសេរនៅលើក្រដាស ឬរក្សាទុកវានៅលើស្មាតហ្វូនរបស់អ្នក។

៩) ប្រសិនបើអ្នកធ្លាក់ទឹកចិត្តហើយមិនមានបំណងធ្វើអ្វី អ្នកត្រូវប្រមូលកម្លាំងទាំងអស់ដែលអ្នកមានហើយចេញទៅដើរលេងនៅខាងក្រៅ។ យើងមិនគួរអនុញ្ញាតឲ្យខ្លួនឯងស្ថិតក្នុងអារម្មណ៍មិនល្អ ឬក៏ថាអ្នកមានអារម្មណ៍បែបណាក៏ដោយ។

១០) ចាប់ផ្តើមអនុវត្តជំហានតូចៗឆ្ពោះទៅរកគោលដៅរបស់អ្នកឥឡូវនេះ។ កុំរង់ចាំឱកាសល្អ និងពេលវេលាល្អ។ រាល់ពេលទាំងអស់គឺជាពេលវេលាដ៏ល្អ បើមិនដូច្នេះទេវាគ្រាន់តែជាការពន្យារពេលប៉ុណ្ណោះ៕

ដោយ៖ Anthony Arthur

X
5s