រឿង ៣យ៉ាងបុគ្គលជោគជ័យតែងធ្វើជាប្រចាំ​



មនុស្សម្នាក់ៗតែងដើរកាត់ភាពពិបាក រឿងស្មានមិនដល់គ្រប់ជំហានជីវិតផ្សេងៗគ្នា។ បុគ្គលជោគជ័យមើលលើជីវិតដោយរូបភាពវិជ្ជមានជាដរាប។ ក្នុងមួយថ្ងៃៗសុទ្ធតែជារឿងពិបាក រឿងត្រូវប្រឈមមុខ ដោយពួកគេតែងបើកដៃទទួលយកបញ្ហាទាំងនោះ។ បុគ្គលជោគជ័យមានចរឹតខុសប្លែកពីបុគ្គលធម្មតាត្រង់ពួកគេហ៊ានប្រឈមមុខ ទទួលយករឿងគ្រង់យ៉ាង។

ខាងក្រោមនេះគឺជារឿង ៣យ៉ាងដែលបុគ្គលជោគជ័យខ្លាំងតែងធ្វើ៖

១) ធ្វើឲ្យពូកែ
ការមិនបោះបង់និងវិន័យគឺជាកូនសោរមាសឆ្ពោះទៅរកភាពជោគជ័យក្នុងពេលអនាគត។ នៅពេលអ្នកមានការតាំងចិត្តច្បាស់លាស់ កុំអនុញ្ញាតិឲ្យអ្វីមួយមករារាំងអ្នកឲ្យសោះ។ ការអភិវឌ្ឍខ្លួននិងការអនុវត្តជាប្រចាំគឺជាការធ្វើឲ្យបុគ្គលជោគជ័យធ្វើរឿងបានពូកែនូវរឿងដែលពួកគេធ្វើ។ ការបន្តការរៀនសូត្រ អានសៀវភៅដើម្បីភាពពូកែ ភាពអស្ចារ្យ ដោយបុគ្គលជោគជ័យមិនដែលខ្មាសអៀននឹងធ្វើរឿងថ្មីៗនោះទេ។ 

២) មិនអនុញ្ញាតិឲ្យគំនិតបុគ្គលដទៃទាញទម្លាក់
ពាក្យមួយឃ្លាបាននិយាយថា «ប្រសិនបើអ្នកដទៃសើចដាក់អ្នក នោះមានន័យថាអ្នកកំពុងមានក្ដីសុបិនតូច»។ មនុស្សដែលធ្វើអ្វីខុសពីគេ តែងតែមានការរិះគន់ មនុស្សនិយាយបំបាក់ មិនឲ្យអ្នកធ្វើរឿងនោះបាន។ អ្នកមានជំរើសក្នុងការអនុញ្ញាតិឲ្យសម្ដីពួកគេបំផ្លាញទឹកចិត្តអ្នក ឬអ្នកត្រូវងើបក្បាលបន្តទៅមុខទៀត។ បុគ្គលជោគជ័យផ្ដោតលើគោលដៅ។ សម្ដីអ្នកដទៃគឺមិនមែនជាបញ្ហារបស់ពួកគេទេ គ្រាន់តែជាខ្យល់ហោះកាត់ប៉ុណ្ណោះ។ មនុស្សនៅតែដើរ ឆ្កែនៅតែព្រុស។

៣) រៀនពីបទពិសោធន៍
បុគ្គលម្នាក់ៗតែងជួបប្រទះរឿងរ៉ាវផ្សេងៗគ្នាក្នុងជីវិត។ បុគ្គលជោគជ័យតែងរៀនសូត្រពីបញ្ហា រឿងរ៉ាវទាំងនោះ ហើយដើរលើផ្លូវដើម្បីអភិវឌ្ឍខ្លួនពួកគេបន្ថែម។ បុគ្គលជោគជ័យមិនខ្វល់ពីអតីតកាលនោះទេ ពួកគេតែងបន្តដំណើរទៅមុខដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។ អ្នកត្រូវដឹងថាមេរៀនដ៏អស្ចារ្យបំផុតគឺការដឹងកំហុស ហើយព្យាយាមរៀនសូត្រឲ្យបានកាន់តែច្រើន៕

ប្រភព: ជោគជ័យ

 

 

X
5s