អង់គ្លេសក្លាយជា​អ្នក​សង្គ្រោះពិភពលោក ក្រោយជោគជ័យ​រកឃើញថ្នាំ Covid-19​



ចក្រភពអង់គ្លេសបានប្រកាសរកឃើញថ្នាំសម្រាប់ព្យាបាល covid 19 ដែលមានតម្លៃថោក និងមិនមែនជាប្រភេទថ្នាំកម្រ ផ្ទះអាចមានសភាពទូលំទូលាយនៅក្នុងការផ្គត់ផ្គង់ទៅដល់អ្នកជំងឺ covid 19 ជាពិសេសវាបានជួយសង្គ្រោះជីវិតអ្នកដែលមានអាការៈធ្ងន់ធ្ងរបាន។ 

យកតាមការចេញផ្សាយពីសារព័ត៌មានអង់គ្លេស BBC កាលពីយប់ថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២០ បានឲ្យដឹងថា Dexamethasone គឺជារបកគំហើញថ្មីសំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងទៅនឹងវីរុស covid-19 ហើយក្រុមអ្នកជំនាញវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេសក៏បានបញ្ជាក់ថានេះគឺជាប្រភេទថ្នាំស្តេរ៉ូ​អ៊ីតកម្រិតទាបដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ covid-19។ ក្រុមអ្នកជំនាញបានបញ្ជាក់បន្ថែមទៀតថា គេបានប្រើថ្នាំ Dexamethasone នេះជាផ្នែកមួយនៃការសាកល្បងធំបំផុតទៅលើការធ្វើតេស្តឱសថ សម្រាប់អ្នកជំងឺ covid 19 ហើយជាលទ្ធផលគឺទទួលបានជោគជ័យ។ មានការបញ្ជាក់បន្ថែមថាការប្រើប្រាស់ថ្នាំនេះគឺគេបើសាកល្បងទៅលើអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ ពោលគឺអ្នកដែលត្រូវការឧបករណ៍ជំនួយដង្ហើម (ventilator) មិនមែនជាការសាកល្បងលើអ្នកជំងឺដែលមានអាការៈស្រាលនោះទេ។ ថ្នាំនេះមានការបញ្ជាក់អះអាងថាវាបានជួយកាត់បន្ថយអត្រាមរណៈនៃអ្នកជំងឺប្រមាណជា ១/៣ អ្នកជំងឺប្រើប្រាស់ឧបករណ៍ជំនួយដង្ហើម។

ភាពជោគជ័យនៃការពិសោធន៍មួយនេះ ត្រូវបានគេសាទរនិងបានលើកឡើងថាវាគឺជាផលប្រយោជន៍ដ៏ធំបំផុតសម្រាប់អ្នកជំងឺដែលមានកម្រិតជីវភាពទាប រួមទាំងប្រទេសក្រីក្រដែលកំពុងប្រឈមមុខនឹងបញ្ហា covid 19។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថាខ្លួនឯងនិងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ Dexamethasone ទៅដល់អ្នកជំងឺ covid 19 ជាមួយនឹងតម្លៃទាប។ រដ្ឋមន្ត្រីអង់គ្លេសលោកបូរីសចនសុន បានធ្វើការអបអរជាមួយនឹងសមិទ្ធិផលនៃភាពជោគជ័យនេះ មិនបានមានប្រសាសន៍បន្ថែមថា យើងកំពុងចាត់វិធានការដើម្បីធានាបានការផ្គត់ផ្គង់ថ្នាំ Dexamethasone ទោះបីជាអង់គ្លេសកំពុងស្ថិតក្នុងកម្រិតកំពូលលើកទី ២ ក៏ដោយ (second peek)។

ថ្នាំនេះត្រូវបានដឹកនាំស្រាវជ្រាវដោយក្រុមវេជ្ជបណ្ឌិតឯកទេសឱសថ រួមទាំងអ្នកជំនាញជាច្រើនទៀតពាក់ព័ន្ធនឹងករណី covid-19 នៅសកលវិទ្យាល័យ Oxford ដោយបានធ្វើការសិក្សាពិសោធន៍ទៅលើអ្នកជំងឺចំនួន ២០០០ នាក់ ហើយគេបានធ្វើការប្រៀបធៀបជាមួយនឹងអ្នកជំងឺ ៤០០០ នាក់ផ្សេងទៀតដែលមិនបានទទួលការព្យាបាលដោយថ្នាំនេះ។ ជាលទ្ធផលដែលទទួលបានមានដូចខាងក្រោម

  • សម្រាប់អ្នកជំងឺដែលត្រូវការឧបករណ៍ជំនួយដង្ហើម ត្រូវបានគេរកឃើញថាវាកាត់បន្ថយអត្រាមរណៈដោយ covid-19 ពី ៤០ ទៅ ២៨ ភាគរយ
  • សម្រាប់អ្នកជំងឺដែលត្រូវការជំនួយអុកស៊ីសែនជាចាំបាច់ ត្រូវបានគេរកឃើញថាការកាត់បន្ថយអត្រាមរណៈដែល covid-19 ពី ២៥ ទៅ ២០ភាគរយ។

លោកសាស្រ្តាចារ្យ Peter Horby ប្រធានផ្នែកអង្កេតការលើការងារស្រាវជ្រាវនេះបានមានប្រសាសន៍ថា Dexamethasone គឺជាថ្នាំតែមួយគត់ដែលត្រូវបានគេរកឃើញថាវាបានកាត់បន្ថយអត្រាមរណៈបានយ៉ាងមានប្រសិទ្ធភាព ហើយវាក៏ជាជោគជ័យថ្មីមួយសម្រាប់ពិភពលោកក្នុងការទប់ស្កាត់ជាមួយជំងឺ covid 19។

គួរបញ្ជាក់ផងដែរថា Dexamethasone ជាប្រភេទថ្នាំដែលគេធ្លាប់បានប្រើប្រាស់ព្យាបាលទៅអាការរលាក សម្រាប់អ្នកជំងឺរលាកសន្លាក់ ជំងឺហឺត អ្នកដែលមានបញ្ហារលាកស្បែកជាដើម៕

X
5s