Breaking News! ក្រសួងប្រកាសរកឃើញអ្នកឆ្លង Covid-19 ម្នាក់ទៀតហើយ​



ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសថា នៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២០ បានរកឃើញអ្នកឆ្លង covid-19 មួយករណីទៀតហើយ។

អ្នកឈ្នះនោះគឺជាបុរសជនជាតិខ្មែរអាយុ ២១ឆ្នាំ ជាអ្នកធ្វើដំណើរត្រឡប់មកពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២០ មានអាសយដ្ឋានស្នាក់នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ហើយនៅពេលនេះបុរសរូបនេះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរាជធានីភ្នំពេញរួចហើយ។

គួរបញ្ជាក់ផងដែរថាគិតមកត្រឹមថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០នេះ កម្ពុជាបានរកឃើញករណី covid-19 សរុបចំនួន ១២៩ករណី អ្នកជាសះស្បើយសរុបមានចំនួន ១២៦ករណី អ្នកកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៣នាក់៕

X
5s