កុំប្រហែសឲ្យសោះ! រកឃើញ covid-19 ថែម ២ ករណីទៀតហើយ​



ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសនៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ ថា នៅថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២០ ម្សិលមិញនេះបានរកឃើញអ្នកជំងឺ covid-19 ចំនួនពីរនាក់បន្ថែមទៀត ដូចអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី។

អ្នកជំងឺទាំងពីរនាក់មានដូចជា បុរសជនជាតិខ្មែរឆ្នាំ ២៣ ឆ្នាំមានទីលំនៅនៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបុរសអាយុ ១៥ ឆ្នាំ មានទីលំនៅស្ថិតនៅភូមិព្រែកតាខ្មៅ ឃុំដើមមាន ខេត្តកណ្ដាល ទាំងពីរនាក់គឺជាជនជាតិខ្មែរ។ អ្នកទាំងពីរសុទ្ធតែជាអ្នកធ្វើដំណើរតាមជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ីមកកាន់កម្ពុជា មកដល់ថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ និងបានរកឃើញតេស្តវិជ្ជមានលើករណី covid-19 ដឹងកំពុងតែសម្រាកព្យាបាលដើរមណ្ឌលសុខភាពចាក់អង្រែក្រោម។ 

អ្នកដំណើរដទៃទៀតចំនួន ១០៣ នាក់កំពុងដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កចម្ពូវ័ន៕

X
5s