RL Supply សម្ពោធការិយាល័យកណ្ដាលផ្លូវ​ការ​រនៅលើផ្លូវ ៣១០ ក្រោយ​ទទួល​បានការ​គាំ​ទ្រ​ខ្លាំងពីអតិថិជន​​



ក្នុងបរិយាកាសដ៏ស្រស់ស្រាយ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន RL Supply បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការនូវអគារការិយាល័យកណ្ដាលរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៤៦១ ផ្លូវលេខ ៣១០ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយមានការ​ចូល​រួមពីសំណាក់​ភ្ញៀវ​កិត្តិយស​ដែលជា​ម្ចាស់​អាជីវកម្ម មាន​មុខ​មានមាត់​ជា​ច្រើន​សិប​រូប​ទៀត​។ 

ការបើកសម្ពោធអគារការិយាល័យកណ្ដាលនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន RL Supply បើកដំណើរការអស់រយៈពេលជាង ២ឆ្នាំកន្លងមក ដោយកាលពីពេលចាប់ផ្តើមដំបូងមានទីតាំងនៅក្នុង The Desk Co-Working Space 1 ក្រោយមកនៅដើមឆ្នាំ ២០២០ កន្លងទៅ ដោយសារមានការពង្រីកអាជីវកម្មបន្ថែម ទំហំប្រតិបត្តិការធំជាងមុន ក្រុមហ៊ុនក៏បានផ្លាស់ទៅកាន់អគារ  The Desk Co-Working Space 2។

តែដោយសារការគាំទ្រពីសំណាក់អតិថិជនកាន់តែមានការកើនឡើងជាបន្តបន្ទាប់ តម្រូវការនៃការពង្រីកក្រុមការងារបន្ថែមកាន់តែច្រើន ក្រុមហ៊ុន RL Supply ក៏សម្រេចបោះទីតាំងការិយាល័យកណ្ដាលផ្ទាល់នៅលើផ្លូវ ៣១០ នេះតែម្តង។ មូលហេតុសំខាន់មួយទៀតដែលសម្រេចឲ្យក្រុមហ៊ុនធ្វើការផ្លាស់ទីមកកាន់ទីតាំងនេះ គឺដើម្បីបង្កើតជាទីតាំងដែលមានការដាក់តាំងបង្ហាញ (Display Product) នៅក្នុង Showroom ក៏ដូចជាផ្តល់ការផ្គត់ផ្គង់ជាលក្ខណៈដុំ និងរាយ (Wholesale and Retail) ទៅកាន់អតិថិជន ដែលពីមុនក្រុមហ៊ុនធ្វើការផ្តោតតែលើការផ្គត់ផ្គង់ Wholesale Product។ 

ទំនិញនិងផលិតផលយ៉ាងច្រើនសម្បូរបែបដែលក្រុមហ៊ុន RL Supply ធ្វើការផ្គត់ផ្គង់ជូនដល់អតិថិជនរួមមាន សម្ភារៈផ្គត់ផ្គង់ក្នុងភោជនីយដ្ឋាន ដបទឹក កាហ្វេ អាវយឺត កាបូប ប៊ិក ខ្មៅដៃ ឆ័ត្រ អាវភ្លៀង ខ្សែកាត កាត ថង់ក្រណាត់ ប្រតិទិន មួក ទង់ផ្សព្វផ្សាយ (J Flag / X Stand) និងផលិតផលសម្រាប់ម៉ាឃីតធីងជាច្រើនផ្សេងទៀតដែលពិបាករកនៅលើទីផ្សារ។ 

ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន RL Supply លោក ឡិប រីយ៉ា បានមានប្រសាសន៍ថា ការជ្រើសយកទីតាំងការិយាល័យកណ្ដាលរបស់ក្រុមហ៊ុននៅលើផ្លូវ ៣១០ នេះជាតំបន់ទីប្រជុំជន ហើយក៏ជាទីតាំងមួយដែលបង្កភាពងាយស្រួលដល់អតិថិជន។ គោលដៅធំបំផុតរបស់ក្រុមហ៊ុន RL Supply យើងគឺធ្វើយ៉ាងណាបំពេញចិត្តអតិថិជនជាមួយនឹងតម្លៃ គុណភាព និងសេវាកម្ម ហើយយើងក៏ប្តេជ្ញាផ្តល់ជូនការប្រម៉ូតយីហោផលិតផល ឬសេវាកម្មរបស់អតិថិជនឲ្យបានល្អបំផុត យើងមិនត្រឹមជាអ្នកផ្គត់ផ្គង់ តែយើង (RL Supply) ជាដៃគូអាជីវកម្មយ៉ាងល្អក្នុងការជម្រុញភាពរីកចម្រើនរបស់លោកអ្នក។

អតិថិជនដែលមានបំណងចង់ប្រូម៉ូតយីហោរបស់ខ្លួនតាមរយៈការបោះពុម្ពឡូហ្គោលើផលិតផលនានា ឬអតិថិជនដែលចង់បានផលិតផលសម្រាប់ផ្គត់ផ្គង់អាជីវកម្មរបស់ខ្លួន អាចអញ្ជើញមកក្រុមហ៊ុនផ្ទាល់ដើម្បីទស្សនា និងស្វែងរកផលិតផលជាច្រើនរាប់រយមុខទំនិញ ភ្ជាប់មកជាមួយតម្លៃពិសេស និងសេវាកម្មយ៉ាងល្អគាប់ចិត្ត។ 

គួររំលឹកថា ក្រមហ៊ុន RL Supply Co., Ltd ជាក្រុមហ៊ុនជំនាញខាងបោះពុម្ពឡូហ្គោលើសម្ភារៈម៉ាឃីតធីង ការិយាល័យ customize និង premium gif ដែលមានទាំងការលក់ដុំ និងលក់រាយ បើកដំណើរការពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ពីម៉ោង ៨:០០ព្រឹកដល់ម៉ោង ៥:០០ល្ងាច។

សម្រាប់លោកអ្នកដែលមានបំណងចង់សាកសួរព័ត៌មានបន្ថែម ឬចង់បោះពុម្ព LOGO គុណភាពខ្ពស់តម្លៃសមរម្យប្រកបដោយទំនុកចិត្តខ្ពស់ សូមធ្វើការទំនាក់ទំនងមកកាន់លេខ (+855) 077 252 020 / 018 6666 828 / 098 666 271 ឬ តាមវេបសាយ www.rlsupply.com.kh ឬមួយក៏តាមដានហ្វេសប៊ុកផេកផ្លូវការ RL Supply Co., Ltd.

 

X
5s