កូរ៉េខាងជើងបង្កើនការការពារការកាន់តែខ្លាំង បន្ទាប់ពីប្រកាសលើករណីកូវីដ ១៩ ដំបូងបំផុតក្នុងប្រទេស​



ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានដាក់ចេញនូវវិធានការណ៍បង្ការតឹងរ៉ឹងជាងមុនប្រឆាំងនឹងវីរុសវីរុសឆ្លងវីរុសនេះកាលពីថ្ងៃអង្គារទី ២៨ ខែកក្កដាបន្ទាប់ពីវាបានបិទទីក្រុងព្រំដែន Kaesong ដើម្បីដោះស្រាយនូវអ្វីដែលអាចជាករណីដំបូងនៃជំងឺកូវីដ ១៩។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាការដាក់វិធានការណ៍ដាច់ខាត និងការត្រួតពិនិត្យក្នុងស្រុកកំពុងដំណើរការ ហើយឧបករណ៍សាកល្បង សម្លៀកបំពាក់ការពារសម្រាប់ផ្នែកវេជ្ជសាស្រ្តនិងឧបករណ៍វេជ្ជសាស្ត្រនានាត្រូវបានផ្គត់ផ្គង់យ៉ាងឆាប់រហ័ស។

វិធានការនេះធ្វើឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការប្រកាសអាសន្ននៅថ្ងៃអាទិត្យបន្ទាប់ពីមនុស្សម្នាក់ដែលសង្ស័យថាបានឆ្លងវីរុសនេះបានវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅរ៉យទ័រកាលពីថ្ងៃច័ន្ទថា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្ត៍មនុស្សចំនួន ១ ២១១ នាក់លើការរកវីរុសកូវីដ ១៩ គិតត្រឹមថ្ងៃទី ១៦ ខែកក្កដាជាមួយនឹងលទ្ធផលអវិជ្ជមានទាំងអស់។ របាយការណ៍បាននិយាយថាមនុស្ស ៦៩៦ នាក់ស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក្កដាក់ឱ្យនៅដាច់ពីគេ។

អង្គការសុខភាពពិភពលោកបាននិយាយថា ជាបឋមនិងសកម្មភាពនៃការស៊ើបអង្កេត ដោយប្រើម៉ាស៊ីនដែលមានសមត្ថភាពជួយសម្រួលដល់ការធ្វើតេស្តចំនួន ១០០០គ្រឿង បានមកដល់ប្រទេសកូរ៉េខាងជើងហើយ មានមន្ទីរពិសោធន៍ចំនួន ១៥ ដែលត្រូវបានកំណត់ដើម្បីធ្វើតេស្តិ៍កូវីដ ១៩ នៅក្នុងប្រទេសនេះ។

ជាក្តីបារម្ភសម្រាប់ប្រទេសកូរ៉េខាងជើងគឺជា កូរ៉េខាងជើងជាប្រទេសដែលមានកម្រិតលើប្រព័ន្ធសេវាវេជ្ជសាស្ត្រ មន្ទីរពេទ្យនៅមានភាពខ្វះខាតផ្នែកអគ្គិសនី ឱសថ និងទឹកដើម្បីផ្គត់ផ្គង់ដល់វិស័យសុខាភិបាល។ ការដាក់ទណ្ឌលើប្រទេសនេះ ក៏បានក្លាយជាបញ្ហាប្រឈមមួយលើការការពារក៏ដូចជាបង្កើនការបង្ការលើករណីកូវីដ ១៩ សម្រាប់ប្រទេសកូរ៉េខាងជើងនេះដែរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s