៣ខែដំបូងនៃការរាតត្បាតកូវីដ ១៩ ក្រុមហ៊ុន Coca-Cola ខាតអស់ជាង ៨,៨ពាន់លានដុល្លារ​


ប្រភព​រូបពី Business Insider

កូកាកូឡា ជាក្រុមហ៊ុនភេសជ្ជៈដែលមានមូលដ្ឋាននៅអាត្លង់តាកំពុងធ្វើការធានានូវបរិមាណស្តុកគ្រប់គ្រាន់នៅក្នុងបណ្តាញសំខាន់ៗនិងផ្តល់អាទិភាពដល់ម៉ាក និង ការវេចខ្ចប់ដើម្បីចែកចាយទៅតាមគោលដៅសំខាន់ៗរបស់ខ្លួន។ វាក៏កំពុងបង្កើនការវិនិយោគលើពាណិជ្ជកម្មអនឡាញ ដើម្បីគាំទ្រដល់អ្នកលក់រាយនិងសេវាកម្មចែកចាយអាហារ ដោយផ្លាស់ប្តូរទំហំកញ្ចប់ដែលល្អសម្រាប់ការលក់តាមអ៊ិនធឺរណែតនិងរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មដល់អតិថិជន។

ចំណូលរបស់ក្រុមហ៊ុននេះបានថយចុះ ១% ដែលស្មើនឹង ៨.៦ពាន់លានដុល្លារ ក្នុង ៣ ខែដំបូងនៃឆ្នាំ ២០២០។ ក្នុងខែ មីនានៅពេលដែល កូវីដ ១៩ បានរីករាលដាល កូកា-កូឡាមានការផ្លាស់ប្តូរគួរឱ្យកត់សំគាល់ទៅលើលំនាំទិញរបស់អតិថិជនព្រមទាំងការធ្លាក់ចុះយ៉ាងច្រើនខ្លាំងក្នុង បណ្តាញ Away-from-home។ 

យោងតាមការបកស្រាយរបស់ក្រុមហ៊ុនបានឱ្យដឹងថា ការប៉ះពាល់ចុងក្រោយសម្រាប់ត្រីមាសទី២ និង ពេញមួយឆ្នាំ ពុំទាន់បានដឹងនៅឡើយទេ។ ម្ចាស់ក្រុមហ៊ុន កូកា-កូឡាបានលើកឡើងបន្តទៀតថា  «ពួកយើងជឿថា ការទទួលរងសម្ពាធនេះគឺគ្រាន់តែជាការទទួលរងបណ្តោះអាសន្នប៉ុណ្ណោះ ហើយយើងនៅតែមានគំនិតសុទិដ្ឋិនិយម អំពីការរីកចម្រើនយ៉ាងលំដាប់ នៅក្នុងពាក់កណ្តាលឆ្នាំ ២០២០។ ក្រុមហ៊ុន និង ដៃគូរផលិតដបទឹក កំពុងបន្តព្យាយាមសម្របតាម បញ្ហាថ្មីៗដែលកំពុងកើតឡើងនេះ ហើយថែមទាំងផ្តោតទៅលើការកាត់បន្ថយផលប៉ះពាល់នេះផងដែរ»។

កូកា-កូឡានឹងបន្តពង្រឹងបន្ថែមទៅលើការសម្អាត និង អនាម័យ ក្នុងរោងចក្រ ហើយថែមទាំងតម្រូវឱ្យបុគ្គលិករក្សាគំលាតឆ្ងាយពីគ្នាក្នុងពេលធ្វើការផងដែរ។ លើសពីនេះទៀត ក្រុមហ៊ុនបានឧបត្ថម្ភប្រាក់ប្រមាណជា ១០០លានដុល្លា ទៅលើកម្មវិធីនេះ និង ផលិតផលផ្គត់ផ្គង់វេជ្ជសាស្រ្ត ព្រមទាំងដើម្បីជួយទីផ្សារឱ្យមានការរីកចម្រើនជាងនេះថែមទៀតផង។

 

Source: cspdailynews

ដោយ៖ ពិទូរ្យ

 

 

X
5s