យុវជនវៀតណាមពីរនាក់បានផលិតស្បែកជើងធ្វើពីកាកកាហ្វេដំបូងបង្អស់ក្នុងពិភពលោក​


ប្រភព​រូបពី Vietnam Times

កាលពី ២ ឆ្នាំមុន Jesse Khanh Tran អាយុ ២៨ ឆ្នាំបានជួបជាមួយ Son Chu អាយុ ២៤ ឆ្នាំនៅហាងកាហ្វេមួយក្នុងទីក្រុង Helsinki ប្រទេស ហ្វាំងឡង់ ហើយពួកគេបានសំរេចចិត្តធ្វើរឿងមួយដើម្បីបំពេញក្តីស្រមៃក្នុងចិត្តរបស់ពួកគេចំពោះស្បែកជើង។ ជាមួយនឹងបទពិសោធន៍ក្នុងការចាប់ផ្តើមអាជីវកម្មមួយដែលមានឈ្មោះថា FactoryFinder កាលពីមុនអ្នកទាំងពីរបានចាប់ផ្តើមផលិតស្បែកជើងម៉ាក Rens Originals ។

ប្រភព​រូបពី Vietnam Times

ដំបូងបង្អស់ នៅពេលដែលពួកគេមិនទាន់យកដី កាហ្វេនិងកាកសំណល់ប្លាស្ទិកមកច្នៃផលិត ស្បែកជើងរបស់ពួកគេបានផលិតចេញពីកប្បាសសរីរាង្គ។ អ្នកទាំងពីរបានធ្វើការស្រាវជ្រាវបន្ថែមទៀត ហើយបានរកឃើញថាមានក្រុមហ៊ុនជាច្រើនបានប្រើប្រាស់កាហ្វេដើម្បីធ្វើសម្លៀកបំពាក់ ប៉ុន្តែពុំមាននរណាធ្វើស្បែកជើងនោះទេ។ ហេតុដូច្នេះហើយ ពួកគេបានសំរេចចិត្តធ្វើស្បែកជើងពីកាកកាហ្វេ។ លើសពីនេះទៅទៀត ពួកគេបានគិតថាប្រសិនបើពួកគេអាចធ្វើវាបាន ពួកគេនឹងប្រើប្រាស់កាកសំណល់ដែលអាចកែច្នៃបាន ហើយផ្តល់នូវជម្រើសល្អមួយចំពោះសារធាតុគីមីធម្មតាដែលត្រូវបានប្រើនៅក្នុងឧស្សាហកម្មក្រណាត់ នេះបើយោងតាម VNExpress ។

ប្រភព​រូបពី Vietnam Times

កាហ្វេជារបស់ម្យ៉ាងដែលជួយបំបាត់ក្លិន ប្រឆាំងនឹងបាក់តេរី និងស្ងួតយ៉ាងឆាប់រហ័ស។ លើសពីនេះប្រទេសហ្វាំងឡង់ មានការប្រើប្រាស់កាហ្វេធំជាងគេបំផុតនៅលើពិភពលោក និងប្រទេសវៀតណាមមានទិន្នផលកាហ្វេច្រើនជាងគេ។ «យើងចង់ផលិតស្បែកជើងដែលមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលល្អដល់បរិស្ថានទៀតផង» ស្ថាបនិកអាជីវកម្ម FactoryFinder បានលើកឡើងយ៉ាងដូច្នេះ។

ស្បែកជើង ម៉ាក រីន មួយគូត្រូវបានផលិតចេញពីកាកកាហ្វេដែលប្រើរួចចំនួន ៣០០ ក្រាម (ស្មើនឹងកាហ្វេនៅសល់ ២១ កែវ) និងដបប្លាស្ទិចចំនួន ៦ ។

ដៃគូររបស់ រេន បានប្រមូលកាកកាហ្វេពីហាងដែលនៅជិតកន្លែងរបស់ពួកគេ និងហាងកាហ្វេដែលនៅទូទាំងកោះតៃវ៉ាន់ដើម្បីប្រាកដថា ពួកគេមានសម្ភារៈគ្រប់គ្រាន់ដើម្បីធ្វើការផលិត។ គេក៏រំពឹងផងដែរថានឹងផ្លាស់ប្តូរការផលិតស្បែកជើងកាហ្វេតែមួយគត់របស់ពួកគេទៅប្រទេសវៀតណាមនៅដើមឆ្នាំក្រោយ។

ប្រភព​រូបពី Vietnam Times

ទីផ្សារធំបំផុតនៃស្បែកជើង Rens គឺសហរដ្ឋអាមេរិក អាឡឺម៉ង់ អង់គ្លេស និងហ្វាំងឡង់។ នាពេលខាងមុខនេះ ក្មេងប្រុសទាំងពីរនាក់នឹងបញ្ចេញម៉ូដែលស្បែកជើងថ្មីដែលធ្វើពីវត្ថុធាតុដើមកែច្នៃថ្មី។ ទន្ទឹមនឹងនេះពួកគេក៏មានគម្រោងពង្រីកទីផ្សារនៅតាមបណ្តាប្រទេសអ៊ឺរ៉ុបផងដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់លើការរីកចម្រើនរបស់ FactoryFinder គឺចាប់ផ្តើមពីក្រុមហ៊ុនតូចមួយដែលមានមនុស្សតែ ២ នាក់ឥឡូវមានបុគ្គលិក ១៥នាក់ មកពី ៨ សញ្ជាតិផ្សេងៗគ្នា។ ពួកគេបានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយដើម្បីស្វែងរកសំភារៈបៃតងសម្រាប់ស្បែកជើងម៉ាក រីន ក្នុងគោលបំណងដើម្បីពង្រីកអាយុកាលរបស់របស់របរដែលបានបោះចោលជាច្រើន មិនត្រឹមតែកាហ្វេប៉ុណ្ណោះទេ។

ប្រភព​រូបពី Vietnam Times

ក្នុងរយៈពេលមួយឆ្នាំ ចាប់តាំងពីស្បែកជើងដំបូងត្រូវបានចែកចាយដល់អតិថិជនក្រុមហ៊ុនបានលក់ជិត ២០.០០០ គូជាមួយនឹងតម្លៃ ១១៩ ដុល្លារ។

អត្ថបទដោយ៖ស្រីណា

ប្រភព៖ Vietnam Times

ចេញផ្សាយ៖ថ្ងៃទី៣១ សីហា ២០២០

 

X
5s