ប្រទេសកូរ៉េខាង​ត្បូង​៖ ករណីឆ្លង​កូវីដ ១៩ មានភាគ​រយ​ច្រើនកើត​លើមនុស្សវ័យ​ចំណាស់​ និង​បង្ក​ហានិភ័យ​ខ្ពស់់​​


​ប្រភព​រូបពី​ Reuter

អាជ្ញាធរសុខាភិបាលកូ​រ៉េខាង​ត្បូង​បាននិយាយកាលពីថ្ងៃពុធថា ជាង៤០ភាគរយ នៃករណីឆ្លងកូវីដ-១៩ថ្មីនៅក្នុងប្រទេសកូរ៉េត្រូវ បានរកឃើញចំពោះមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ និងមានការកើនឡើងចំនួនអ្នកជំងឺ COVID-១៩ ធ្ងន់ធ្ងរនៅ ថ្ងៃទី២ ខែកញ្ញានេះ ។

ប្រទេសកូរ៉េខាងត្បូងកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃរលកទី២ជំងឺកូវីដ-១៩ ដែលស្ថិតនៅចំកណ្តាលទីក្រុងសេអ៊ូល និងតំបន់ជុំវិញដែលមានប្រជាជន ២៥ លាននាក់។

មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងកូរ៉េ បានរាយការណ៍ថា មានករណីថ្មីចំនួន ២៦៧ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះ ដែលជាការកើនឡើងតិចតួចជាងថ្ងៃមុន។ ជារួមប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមាន ២០ ៤៤៩ករណី និង ៣២៦ នាក់បានស្លាប់។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Kim Gang-lip បានប្រាប់សង្ខេបថា ចំនួនអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរកើតឡើងច្រើន មានចំនួន ១២៤នាក់ កាលពីថ្ងៃពុធ។

លោកបានមានប្រសាសន៍ថា ចំនួនអ្នកដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកំពុងកើនឡើងជាលំដាប់។ ក្រុមអ្នកជំនាញបាននិយាយថា «ប្រទេសកូរ៉េខាងត្បូងគឺជាកន្លែងដែលមានការផ្ទុះដ៏ធំដំបូង ក្រៅពីប្រទេសចិនកាលពីដើមឆ្នាំនេះ ប៉ុន្តែភាគរយដ៏ធំនៃអ្នកដែលបានឆ្លងនៅពេលនោះគឺក្មេងដែលអាចជួយរក្សាចំនួនអ្នកស្លាប់របស់ប្រទេសនេះនៅទាប»។

ក្រសួងសុខាភិបាលបាននិយាយថា «ការកើនឡើងនូវករណីនានាក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះបានធ្វើឱ្យមានផលប៉ះពាល់ដល់មន្ទីរពេទ្យដែលមានចំនួនគ្រែមន្ទីរពេទ្យតិចជាង ៣ភាគរយ សម្រាប់ករណីធ្ងន់ធ្ងរនៅក្នុងទីក្រុងសេអ៊ូល បើធៀបនឹង ២២ភាគរយ ប្រហែល ១០ ថ្ងៃមុន។

លោក Kim Gang-lip បាននិយាយថា «រដ្ឋាភិបាលកំពុងធ្វើការដើម្បីធានាថាមានគ្រែបន្ថែមទៀត ដោយបានរំពឹងទុកថាចំនួនករណីធ្ងន់ធ្ងរនឹងបន្តកើនឡើង ដោយសារតែចំនួនអ្នកជំងឺថ្មីៗមានអាយុលើស ៦០ ឆ្នាំ ហើយមានតែការរក្សាគម្លាតសង្គមប៉ុណ្ណោះ ដែលអាចធ្វើឱ្យចំនួនអ្នកឆ្លងថ្មីធ្លាក់ចុះ»។

រដ្ឋាភិបាលបាននិយាយនៅថ្ងៃអង្គារនេះថា «វិធានការណ៍នៃការរក្សាគម្លាតសង្គម ដែលធ្វើឱ្យមានការកើនឡើងនូវករណីឆ្លងវីរុសនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ី បន្ទាប់ពីការរឹតត្បិតដែលមិនធ្លាប់មានពីមុនមកបានចូលជាធរមាន នៅក្នុងនិងជុំវិញទីក្រុងសេអ៊ូល»។

អត្ថបទ៖ស្រីណា

ប្រភព៖CNA

ចេញផ្សាយ៖ថ្ងៃទី០២ កញ្ញា ២០២០

X
5s