ម៉ិកស៊ិក៖ តួលេខចំនួនអ្នកស្លាប់ពិតប្រាកដដោយសារកូវីដ១៩ ត្រូវការរយៈពេល២ឆ្នាំទៀត​


សមាជិកម្នាក់នៃគ្រួសារ Moreno បើកទ្វារស្វាគមន៍ក្រុមគ្រូពេទ្យដែលមកដល់ការធ្វើតេស្តផ្ទះសមាជិក ៧ នាក់នៃគ្រួសារសម្រាប់ COVID-១៩ ស្ថិតក្នុងសង្កាត់ Xochimilco នៃទីក្រុងម៉ិកស៊ីកូនៅថ្ងៃព្រហស្បតិ៍ទី ២៤ ខែកញ្ញាឆ្នាំ ២០២០ ។ (AP Photo / Rebecca Blackwell)

មន្ត្រីជាន់ខ្ពស់ផ្នែកជំងឺឆ្លងនៃប្រទេសម៉ិកស៊ិក បានឲ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា ទិន្នន័យជាក់លាក់ស្តីពីចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ ក្នុ្ងងប្រទេសម៉ិចស៊ិកនឹងមិនមានជាក់លាក់ទេសម្រាប់រយៈពេលពីរឆ្នាំទៀត។

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល (Assistant Health Secretary) លោក Hugo López-Gatell ទំនងជានឹងមានការជជែកវែកញែកឡើងវិញ អំពីចំនួនអ្នកស្លាប់របស់ប្រទេសម៉ិកស៊ិកដែលបច្ចុប្បន្នមានចំនួន ៧៦,៤៣០ នាក់ដែលជាចំនួនខ្ពស់បំផុតទីបួននៅលើពិភពលោក។

 លោកLópez-Gatell មានប្រសាសន៍ថា៖ «តើស្ថិតិចុងក្រោយស្តីពីការស្លាប់ដោយសាកូវីដ១៩ នឹងត្រៀមរួចរាល់នៅពេលណា? ពិតណាស់គឺ ពីរបីឆ្នាំ បន្ទាប់ពីឆ្នាំដំបូងនៃការរាតត្បាតជំងឺកូវីដ១៩ ដោយការងារនឹងត្រូវទុកឱ្យវិទ្យាស្ថានស្ថិតិរបស់ប្រទេស»។

មន្រ្តីសុខាភិបាល បានទទួលស្គាល់តួលេខនាពេលកន្លងមកនេះថា គឺជាចំនួនដែលមិនទាន់អាចកំណត់បាននោះទេ ពីព្រោះជាការរាប់បញ្ចូលតែអ្នកដែលបានស្លាប់បន្ទាប់ពីទទួលបានលទ្ធផលតេស្តវិជ្ជមាន និងអ្នកដែលស្លាប់នៅមន្ទីរពេទ្យប៉ុណ្ណោះ។ ប្រទេសម៉ិកស៊ិកបានធ្វើតេស្តតិចតួចណាស់ ហើយមនុស្សជាច្រើនបានស្លាប់ដោយមិនបានធ្វើតេស្ត។

ផ្នែកខ្លះនៃប្រទេស ដូចជាទីក្រុងម៉ិចស៊ិក​ បានចាប់ផ្តើមធ្វើការគណនាឡើងវិញ ដោយរកឃើញថា “ការស្លាប់ហួសប្រមាណ” ដែលបណ្តាលមកពីវីរុសនេះ គឺយ៉ាងហោចណាស់ច្រើនជាងតួលេខផ្លូវការទ្វេរដង។

បញ្ហានេះគឺជាបញ្ហាសំខាន់មួយនៅក្នុងប្រទេសម៉ិកស៊ិក ពីព្រោះប្រធានាធិបតី Andrés Manuel López Obrador បានប្រៀបធៀបអត្រាមរណភាពរបស់ម៉ិកស៊ិកទៅនឹងប្រទេសដទៃទៀត ក្នុងគោលបំណងបញ្ចុះបញ្ចូលសាធារណជនថា រដ្ឋបាលរបស់គាត់មិនធ្វើអំពើអាក្រក់ក្នុងការដោះស្រាយបញ្ហា ជំងឺរាតត្បាតនេះទេ។ ប៉ុន្តែ ប្រទេសជាច្រើនទៀតបានព្យាយាមកែសំរួលតួលេខផ្លូវការ ដើម្បីទទួលយកការកើនឡើងនៃការស្លាប់ ដែលស្របពេលជាមួយនឹងការផ្ទុះវីរុស។

ប៉ុន្តែ លោកLópez-Gatell បានដាក់ការសង្ស័យ កាលពីថ្ងៃអាទិត្យថា តើតួលេខនេះសំខាន់ ឬថាតើវាអាចវាស់វែងបានឬអត់។

លោកបានបញ្ជាក់អំពីចំនួនអ្នកស្លាប់ពិតប្រាកដថាជា «ព័ត៌មានលម្អិតមួយនៃបច្ចេកទេសទាំងនេះ  និងបាននិយាយថាជំងឺរាតត្បាត មិនអាចវាស់វែងបានទេ»៕

អត្ថបទ៖ ស្រីណា

ប្រភព៖ Associated Press

 

X
5s