មិត្តភាព ៧ប្រភេទដែលអ្នកប្រាកដជាបានជួបប្រទះនៅក្នុងជីវិត​



ហេតុអ្វីបានជាយើងជួបនរណាម្នាក់ជាក់លាក់នៅពេលវេលាជាក់លាក់ ឬក៏ជួបគ្នាដោយចៃដន្យ? បន្ទាប់មកទៀតរបៀបដែលទំនាក់ទំនងរបស់យើងត្រូវបានជះឥទ្ធិពលដោយសកម្មភាពរបស់យើង ខណៈពេលដែលមិត្តភាពពីរ បីអ្នកមិនអាចបំបាក់បាន ហើយមានអាយុកាលពេញមួយជីវិត ធៀបទៅនឹងមិត្តភាពផ្សេងទៀតហាក់ដូចជាបែកបាក់យ៉ាងងាយស្រួល។ នោះដោយសារមិត្តភាពទាំងអស់នៅក្នុងជីវិតរបស់អ្នកសុទ្ធតែមានសារៈសំខាន់ផ្ទាល់ខ្លួន ហើយវាជារឿងធម្មតាទេដែលយើងមានភាពសិទ្ធស្មាលជាមួយមិត្តភក្តិមួយចំនួនជាងមិត្តមួយចំនួនទៀត។ គុណតម្លៃរបស់យើងក៏ទំនោរទៅរកការផ្លាស់ប្តូរផងដែរនៅពេលយើងកាន់តែចាស់ទៅៗ។ ដូច្នេះអត្ថន័យជាក់លាក់ និងការរំពឹងទុករបស់មិត្តភាពអាចផ្លាស់ប្តូរតាមពេលវេលា។ ចងចាំថានេះគឺជាមិត្តភក្តិប្រភេទផ្សេងគ្នាមួយចំនួនខាងក្រោមដែលអ្នកនឹងមានពេញមួយជីវិតរបស់អ្នក៖

១) មិត្តកុមារភាព
មិត្ដភក្ដិដែលអ្នកមានពេលអ្នកនៅក្មេងច្រើនតែទៅទិសដៅផ្សេងគ្នាជាមួយជីវិតរបស់ពួកគេ ប៉ុន្តែមិនថាអ្នកនៅដាច់ឆ្ងាយពីគ្នាយ៉ាងណាក៏ដោយអ្នកនៅតែមានទំនាក់ទំនងដដែល។ ដោយចាប់ផ្តើមដោយអារម្មណ៍លក្ខណៈធម្មជាតិ និងតែងតែទន្ទឹងរង់ចាំស្តាប់រាល់អ្វីដែលពួកគេបានធ្វើ។ ​មិត្តភាពប្រភេទនេះមានគុណភាពពិសេសណាស់ ហើយអារម្មណ៍នៃការសន្ទនាក្នុងពេលនីមួយៗពិតជាអាចធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ។

២) មិត្តនៅកន្លែងធ្វើការ
អ្នកមិនចាំបាច់ធ្វើជាមិត្តភក្តិជាមួយមនុស្សគ្រប់គ្នាដែលអ្នកធ្វើការជាមួយនោះទេ ប៉ុន្តែរាល់ការមានមនុស្សនិយាយជាមួយអ្នកនៅកន្លែងធ្វើការអាចមានអត្ថប្រយោជន៍។ ការមាននរណាម្នាក់និយាយអំពីបញ្ហាប្រចាំថ្ងៃ រឿងអវិជ្ជមាននៅកន្លែងធ្វើការពិតជាអាចធ្វើឲ្យបន្ទុកក្នុងចិត្តរបស់អ្នកធ្លាក់ចុះ ហើយវាពិតជាល្អណាស់ដែលអាចជួយគ្នាបាននៅពេលមានតម្រូវការ។ មិត្តភាពនៅកន្លែងការងារអាចប្រែក្លាយជាមិត្តភាពដែលមានអាយុកាលយូរអង្វែង ប៉ុន្តែទោះបីជាវាមិនអាចកើតឡើងបានក៏ដោយការដែលអនុញ្ញាតឲ្យនរណាម្នាក់ដឹងពីអ្វីដែលអ្នកកំពុងឆ្លងកាត់អាចជាជំនួយដ៏ធំមួយ។

៣) មិត្តនៅពេលរាត្រី
នេះជាមិត្តភក្តិដែលអ្នកស្គាល់ថាអ្នកអាចទុកចិត្តបានប្រសិនបើអ្នកចង់មានពេលវេលាល្អ ពួកគេតែងតែហៅទៅគ្នាដើម្បីសប្បាយជាមួយគ្នាជាមួយគ្នា។ ជាធម្មតាពួកគេដឹងយ៉ាងច្បាស់ថាកន្លែងដែលណាមានស្រីស្អាតៗច្រើន កន្លែងទំនើបស៊ីវិល័យ កន្លែងជុំៗគ្នាជាដើម។ ជាពិសេសពួកគេមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនិងពួកគេតែងចេញដើរលេងនៅពេលយប់ជាជាងពេលថ្ងៃ។

៤) មិត្តដែលបំផុសគំនិតអ្នក
មិត្តដែលបំផុសគំនិតមិនដែលត្រូវបានកំណត់ដោយបរិបទសង្គមនោះទេ។ ពួកគេតែងតែព្យាយាមនិងធ្វើឲ្យមានភាពខុសប្លែកគ្នានៅក្នុងពិភពលោក ទោះបីជាមនុស្សគ្រប់គ្នាប្រាប់ពួកគេថាពួកគេមិនអាចធ្វើបានក៏ដោយ។ មិត្តប្រភេទនេះក៏នឹងព្យាយាមជំរុញលើកទឹកចិត្តអ្នកឲ្យរស់នៅសក្ដិសមនឹងសក្តានុពលរបស់អ្នកផងដែរ។ ពួកគេគឺជាអ្នកជួយរៀបចំព្រឹត្តិការណ៍សម្រាប់បុព្វហេតុដ៏សក្ដិសម បើនិយាយសម្រាប់ពួកគេលើកទឹកចិត្តឲ្យអ្នកដទៃមើលឃើញពិភពលោកពីទស្សនៈផ្សេងទៀតនិងធ្វើអ្វីមួយអំពីភាពអយុត្តិធម៌របស់វា។

៥) មិត្តភក្តិដែលមានភាពល្បីល្បាញលើបណ្តាញសង្គម
នៅពេលដែលអ្នកត្រូវការការធ្វើបច្ចុប្បន្នភាពលើព័ឥមានឬរឿងណាដែលមានភាពល្បីល្បាញខ្លាំងបំផុតនៅពេលនេះមិត្តភក្តិនេះគឺជាមនុស្សដែលត្រូវការ។ ពួកគេមានជំនាញបច្ចេកវិទ្យាខ្ពស់ និងទាន់សម័យបំផុត។ ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេគឺមានឥទ្ធិពលខ្លាំងណាស់ដែលគ្រាន់តែនៅជិតពួកគេក៏អាចធ្វើឲ្យអ្នកល្បីបានផងដែរ។ ពួកគេប្រហែលជាមិត្តភក្តិដែលមានទំនាក់ទំនងល្អបំផុតទាំងនៅលើអ៊ីនធឺណិតនិងនៅក្រៅអ៊ីនធឺណិត។ ហើយនេះអាចមានអត្ថប្រយោជន៍ច្រើនព្រោះរាល់បណ្តាញនិងចំណេះដឹងរបស់ពួកគេអាចជួយអ្នកក្នុងអាជីពបានតាមវិធីជាច្រើន។

៦) មិត្តដែលនៅឆ្ងាយ
អ្នកអាចស្ថិតនៅក្នុងតំបន់ពេលវេលាខុសគ្នា ប៉ុន្តែអ្នកអាចជជែកជាវីដេអូ ឬតបសារគ្នាសុទ្ធតែជារឿងដែលអ្នកអាចធ្វើបានដោយរក្សាទំនាក់ទំនងឲ្យបានយូរអង្វែង។ ច្បាស់ណាស់ថាទំនាក់ទំនងចម្ងាយឆ្ងាយប្រភេទណាក៏ដោយវាអាចពិបាកនឹងរក្សាបានជាងទំនាក់ទំនងធម្មតា។ លើសពីនេះទៅទៀតការមានគម្រោងធ្វើដំណើរជាមួយគ្នាគឺពិតជារឿងគួរឲ្យរំភើប។

៧) មិត្តដែលពោរពេញដោយបញ្ញា
មិត្តប្រភេទតែងតែលើកទឹកចិត្តអ្នកគិតឲ្យបានកាន់តែច្រើនអំពីពិភពលោកជុំវិញអ្នក។ ជាញឹកញាប់ពួកគេបានបង្កើតនូវសំណួរដើម្បីធ្វើឲ្យអ្នកគិតស្រមៃមើលរូបភាពនៃជីវិតនិងអ្វីដែលពួកគេមានន័យពិតប្រាកដ ក៏ដូចជាអ្វីដែលអ្នកចូលរួមក្នុងការធ្វើឲ្យមានតុល្យភាពនូវអ្វីៗគ្រប់យ៉ាង។ ពួកគេជំរុញឲ្យអ្នកសិក្សា អាន និងសញ្ជឹងគិតអំពីភាពអស្ចារ្យនៃពិភពលោក៕

ដោយ៖ Anthony Arthur

X
5s