ចំណាយ ៥ដុល្លារ ចូលរួមសិក្ខាសាលា «បង្កើនថាមពលជីវិត» ជួយខ្លួនឯងផង ជួយជនរងគ្រោះដោយទឹកជំនន់ផង​



គ្រោះទឹកជំនន់បានធ្វើឲ្យបណ្ដាខេត្តមួយចំនួនរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងនោះក៏មានតំបន់នៅតាមជាយរាជធានីភ្នំពេញផងដែរ ដែលមានការជួបការលំបាក ទាំងការហូបចុក និងទីកន្លែងស្នាក់នៅ។ វាជាពេលមួយដែលខ្មែរត្រូវជួយខ្មែរ ដើម្បីសម្រួលការលំបាកបានមួយកម្រិត។ 

ក្លឹបកំណប់ទ្រព្យធុរកិច្ច ដោយចូលរួមសហការជាមួយដៃគូជាច្រើនទៀត រៀបចំសិក្ខាសាលាស្តីពី «គន្លឹះបង្កើនថាមពលជិវិត»។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទី ដល់ម៉ោង ១២:០០នាទី។

កម្មវិធីសិក្ខាសាលាមួយនេះ មានការអញ្ជើញចូលរួមចែករំលែកពីសំណាក់៖

  • វាគ្មិនកិត្តិយស លោកឧកញ្ញ៉ា នួន រិទ្ធី ស្ថាបនិក ក្រុមហ៊ុនខ្មែរហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី ( Khmer Foundation Appraisal Co.,Ltd.  KFD
  • លោក គង់ វិចិត្រា ស្ថាបនិកក្លឹបកំណប់ទ្រព្យធុរកិច្ច
  • លោក យ៉ន សុភារិទ្ធ ស្ថាបនិក BizKhmer Media
  • លោក  ហេង ឆវ័ណ្ណ ស្ថាបនិក B7 និង
  • លោក ហុំ ហាក់ ស្ថាបនិកភូមិឦសាន្តធម្មជាតិ។ 

លោកអ្នកដែលចុះឈ្មោះចូលរួមកម្មវិធីនេះ ចំណាយក្នុងម្នាក់ត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ គឺអាចចូលរួមដើម្បីធ្វើការបរិច្ចាគដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ព្រោះបន្ទាប់ពីទឹកស្រកទៅវិញគឺកាន់តែត្រូវការជំនួយ។  

លោកអ្នកនឹងទទួលបាន៖
១) ដំណោះស្រាយអំពី «ថាមពលជីវិត» ដែលជាបទពិសោធន៍ ពិតៗអំពី វាគ្មិនកិត្តិយស និងវាគ្មិនរបស់យើង ខណៈមនុស្សភាគច្រើនសុទ្ធទទួលរងព្ជុះភ្លៀងពីបញ្ហា Covid19 និងមួយចំនួនទៀតទទួលរងពីបញ្ហាទឹកជំនន់ទឹកភ្លៀង បញ្ហាក្នុងគ្រួសារ  មិនថានៅតាម ជាយរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តផ្សេងៗ

២) ពង្រឹងផ្លូវចិត្តរបស់លោកអ្នកឱ្យកាន់តែរឹងមាំបន្ថែមទៀត 

៣) ពង្រីកឱកាសទំនាក់ទំនង និងរៀនសូត្រពីគ្នាទៅវិញទៅមក

ថ្លៃសំបុត្រចូលរួមរបស់លោកអ្នក នឹងយកទៅជួយជនរងគ្រោះដោយសារគ្រោះទឹកជំនន់ទាំងអស់។ សូមចុចត្រង់នេះ ដើម្បីចុះឈ្មោះចូលរួមសិក្ខាសាលាខាងលើ... 

ពត៌មានបន្ថែម៖

  • 012 575 919 (Cellcard)
  • 016 575 818 (Smart)
  • 017 495 960 (Cellcard)
  • 015 224 299 (Smart)

 

X
5s