រីករាយជាមួយកម្មវិធីបញ្ចុះតម្លៃពិសេសទិញមួយកេសថែមមួយកេសពីសាប៊ូ ផ្លូ​



សំលៀកបំពាក់ស្អាត ជាផ្នែកមួយនៃការថែរក្សាអនាម័យខ្លួនប្រាណរបស់លោកអ្នក។ ជាការពិតណាស់ សំលៀកបំពាក់ប្រឡាក់ គឺពិតជាបង្កើតការរំខានអារម្មណ៍ដល់យើង ហើយកាន់តែរំខាននៅពេលដែលស្នាមប្រឡាក់ទាំងនោះមិនអាចលាងជំរះឲ្យបានស្អាត។

ថ្ងៃនេះយើងនឹងបង្ហាញលោកអ្នកពីសាប៊ូបោកគក់សំលៀកបំពាក់ម៉ាក ផ្លូ ជាប្រភេទសាប៊ូទឹក មានប្រសិទ្ធភាពខ្ពស់ក្នុងការជំរះស្នាមប្រឡាក់ដែលជាប់លើសាច់ក្រណាត់ និងមានក្លិនក្រអូបល្អ។ សាប៊ូផ្លូ ជាផលិតផលមានស្តង់ដារ ផលិតក្នុងប្រទេសកម្ពុជា និងមានការទទួលស្គាល់គុណភាពពីក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍យ៉ាងត្រឹមត្រូវ។ សាប៊ូបោកគក់សំលៀកបំពាក់ផ្លូនេះ មានច្រើនក្លិនឲ្យជ្រើសរើសដូចជា ក្លិនផ្កាកុលាប ក្លិនផ្កាឡាវេនឌឺ ក្លិនផ្កាចំរុះ និង ផ្កាអ័រគីដេជាដើម។ 

ចំពោះវិធីប្រើប្រាស់វិញ លោកអ្នកប្រើសាប៊ូទឹក ផ្លូ តែចំនួន ៦ គំរបប៉ុណ្ណោះ អាចធ្វើការសំអាតសំលៀកបំពាក់បាន ១០ គីឡូក្រាម ហើយអាចធ្វើការបោកគក់បានទាំងដៃ និងដោយម៉ាស៊ីន។ 

ជាមួយគ្នានេះដែរ ក្រៅពីសាប៊ូបោកគក់សំលៀកបំពាក់ ផលិតផលម៉ាក ផ្លូ ក៏នៅមានផលិតផលផ្សេងទៀតជាច្រើនដូចជា សាប៊ូលាងចាន សាប៊ូជូតការ៉ូ សាប៊ូលាងដៃ ជែលលាងដៃ សាប៊ូលាងឡាន ទឹកលាងបង្គន់ ទឹកក្រអូប ។ល។ ដែលសុទ្ធសឹងជាផលិតផលមានគុណភាពខ្ពស់ ជំរះរាល់ការប្រឡាក់ និងកំចាត់បាក់តេរីបានយ៉ាងល្អបំផុត។ 

ការផ្តល់ជូនដែលមិនធ្លាប់មាន សម្រាប់លោកអ្នកដែលធ្វើការជាវផលិតផល ផ្លូ នៅពេលនេះនឹងទទួលបានប្រម៉ូសិនយ៉ាងពិសេសដូចជា៖

ក) រាល់ការជាវមួយកេស នឹងទទួលបានការថែមជូនមួយកេស (តម្លៃផលិតផលមាននៅក្នុងរូបខាងក្រោម)

សំគាល់៖ ការថែមជូននេះ មានផ្តល់ជូនសំរាប់អតិថិជនទាំងអស់។ លោកអ្នកអាចជាវសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួន សំរាប់លក់បន្ត  រឺប្រើប្រាស់តាមភោជនីយដ្ឋាន ខុនដូ និងសណ្ឋាគារជាដើម។

ខ) ចំណែកឯអតិថិជនដែលធ្លាប់ប្រើសាប៊ូផ្លូ នឹងទទួលបានកម្មវិធីប្តូរសំបកប៊ីដុងដូចមានការបញ្ជាក់ក្នុងរូបខាងក្រោម (បញ្ជាក់៖ សម្រាប់តែប៊ីដុងដែលមិនមានលេចធ្លាយ និងមានស្ទីកគឺរសំគាល់យីហោផ្លូប៉ុណ្ណោះ) 

សម្រាប់ព័ត៌មានបន្ថែមពីផលិតផល ឬការបញ្ជាទិញ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 070 999 205 / 012 622 469 / 067 905 907 ឬធ្វើការឆាតចូលទៅក្នុងផេក PLO Cambodia។ 

លោកអ្នកក៏អាចធ្វើការបញ្ជាទិញសាប៊ូ ផ្លូ តាម App MyPhsar Grab Mart និង Food Panda បានផងដែរ។

សាប៊ូផ្លូជាជម្រើសដ៏សក្តិសមបំផុតសម្រាប់ស្រ្តីមេផ្ទះ

ខ្មែរគាំទ្រផលិតផលខ្មែរ ជួយសេដ្ឋកិច្ចកម្ពុជារឹងមាំ

 

X
5s