ParkCafe: របៀបកុម្ម៉ង់ទុកជាមុន (Curbside Pick Up) ក្នុងបរិបថកូវីត១៩នៅកម្ពុជា បានដំណើរជាផ្លូវការ​



កាលពីយប់មិញនេះ សាលារាជធានីភ្នំពេញបានសម្រេច និងអនុវត្ត ចាប់ពីថ្ងៃនេះ 11 មេសា 2021 ក្នុងរយៈ ចំនួន ២ សប្ដាហ៍ ដោយផ្អាកការទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុង ភោជនីយដ្ឋាន, អាហារដ្ឋាន, តូបអាហារ, ហាងកាហ្វេ, ហាងភេសជ្ជៈ និង អាជីវកម្មផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ (អតិថិជន អាចវេចខ្ចប់បាន តែមិនអាចចូលអង្គុយហូប)។

នៅក្នុងនោះដែល ភោជនីយដ្ឋាន ផាកកាហ្វេ បានចូលរួមគោរពជាមួយការត្រៀមខ្លួនរួចជាស្រេចទៅហើយនាព្រឹកមិញនេះដែរ ផាកកាហ្វេបានដាក់អោយដំណើរការរបៀបកុម្ម៉ង់ទុកជាមុន (Curbside Pick Up) បន្ថែមពីលើសេវាដឹកជូនដល់ទីកន្លែងរក្សាគន្លាតសុវត្ថិភាព(Contactless Delivery) ដើម្បីឆ្លើយតបជាមួយសភាពការកូវីត១៩នាពេលបច្ចុប្បន្ននៅកម្ពុជា។

តើដូចដែលហៅថារបៀបកុម្ម៉ង់ទុកជាមុន (Curbside Pick Up) គឺរបៀបដែលផ្តល់អោយអតិថិជននូវភាពងាយស្រួលក្នុងការកុម្ម៉ង់អាហារ កាហ្វេ ភេសជ្ជៈទុកជាមុន គ្រាន់ធ្វើការកុម្ម៉ង់តាមរយៈកម្មវិធីលើទូរសព្ទដៃ(Park Cafe Mobile App) ឬក៏ទំនាក់ទំនងមកលេខ 023990990 ហើយបុគ្គលិករបស់ផាកកាហ្វេនឹងធ្វើការទំនាក់ទំនងទៅលោកអ្នកដើម្បីជូនដំណើរអំពីការកុម្ម៉ង់របស់លោកអ្នកគឺរួចរាល់ហើយអាចមកយកកន្លែងបាន ដោយនៅពេលលោកអ្នកអញ្ជើញមកយកការកុម្ម៉ង់បុគ្គលិកខាងផាកកាហ្វេនឹងយកទៅជូនដល់ទីកន្លែងជាមួយការរក្សាគន្លាតសុវត្ថិភាពពីអតិថិជន ប្រមាណ ១.៥ម៉ែត្រ ជាមួយគ្នានេះដែលលោកអ្នកអាចទូរទាត់វិក័យប័ត្រតាមរយៈប្រាក់សុទ្ធ ឬការទូរទាត់តាមOnline ដែលមានភាពងាយស្រួលរហ័សទាន់ចិត្ត សុវត្ថិភាពក្នុងសម័យកូវីត១៩នេះ។

សូមអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕

 

---------------

- សម្រាប់សេវាដឹកជូនដល់ទីកន្លែង: 023 990 990

- ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi  

(ពិសេសសម្រាប់លោកអ្នក  Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $15 ប្រើចំនួន 5ដង សម្រាប់កុម៉្មង់តាម App Park Cafe )

 

X
5s