Park Café៖ សូមណែនាំនូវម្ហូបងាយស្រួលចំអិនថែក្សារទុកបានយូរស្របពេលLockdown​



ស្របពេលរដ្ឋាភិបាលសម្រេចចេញបន្តការបិតខ្ទប់( Lockdown) ក្នុងទីក្រុងភ្នំពេញ តាខ្មៅ នឹងកណ្តាលរយៈពេល៧ថ្ងៃទៀត ហើយទន្ទឹមនឹងពេលថ្មីៗនេះដែល ខាងរដ្ឋាភិបាលក៏សម្រេចចិត្តធ្វើការផ្អាក់ដំណើរនៃផ្សារដ្ឋនៅទូរទាំងក្រុងភ្នំពេញរយៈពេល១៤ថ្ងៃ ដែលជាហេតុនាំអោយប្រជាជនមួយចំនួនធំគឺមិនអាចចេញក្រៅទិញរបស់របរបានច្រើនដងជាពិសេសគឺមានការពិបាកខ្លាំងក្នុងការជ្រើសរើសប្រភេទម្ហូបដែលអាចទុកបានរយៈពេលយូរ ងាយស្រួលចំអិន ពិសេសសម្រាប់អ្នកដែលមានតួរនាទីត្រូវធ្វើការពីផ្ទះស្របពេលដែលបិតខ្ទប់អោយនៅផ្ទះបន្តរយៈពេល៧ថ្ងៃទៅមុខទៀត ហើយផ្សារក៏ត្រូវផ្អាក់ដំណើរផងដែរនោះ។ 

ដោយយល់យ៉ាងច្បាស់អំពីតំរូវរបស់អតិថិជនរបស់ខ្លួនភោជនីយដ្ឋានផាកកាហ្វេ ដែលជាភោជនីយដ្ឋានមួយមានការគិតគូរជាមុន នឹងបានត្រៀមទុកជាមុនផងដែរ ដោយបានត្រៀមខ្លួនរួចជាស្រាចដើម្បីបន្តផ្តល់ជូនសេវាម្ហូបអាហារ កាហ្វេ ភេសជ្ជៈទោះបីក្នុងកាលៈទេសៈប្រែប្រួលយ៉ាងក៏ដោយ។  ដើម្បីបំពេញតំរូវការជូនដល់អតិថិជនរបស់ខ្លួន ភោជនីយដ្ឋានផាកកាហ្វេ បានដាក់លក់ប្រភេទមុខម្ហូបដែលងាយស្រួលក្នុងការចំអិននៅផ្ទះ គឺងាយៗដូចឆុងមីកញ្ចប់ពិសេសទទួលបានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ ដែលជារសជាតិដើមពីផាកកាហ្វេ។

មុខម្ហូបដែលងាយស្រួលចំអិននៅផ្ទះគឺមានដូចជា៖ ខគោ ខកង្កែប និង ស៊ុបមាន់ខ្មៅ ដែលបានរៀបចំវេចខ្ចប់យ៉ាងមានអនាម័យ ងាយស្រួលទុកដាក់ពិសេសគឺអាចរក្សាទុកបានរយៈពេលយូរផងដែរ ដោយទុកនៅកន្លែងកក។ បើតាមការរៀបរាប់ពីលោក ឈុំ យៀង ដែលជាអ្នកជំនាញខាងម្ហូបអាហារប្រចាំផាកកាហ្វេផ្ទាល់គឺលោកបានរៀបរាប់ថា៖ សម្រាប់ម្ហូបដែលងាយស្រួលចំអិននៅផ្ទះដែលផាកកាហ្វេបានដាក់លក់ជូនអតិថជនទាំងអស់នេះគឺពិតជាងាយស្រួលចំអិនប្រៀបដូចការឆុងមីកញ្ចប់ ដែលអ្នកគ្រប់ៗគ្នាមិនថាប្រុសស្រីគឺអាចធ្វើបានទាំងអស់គ្នា ហើយបានផ្តល់អត្ថប្រយោជន៌ច្រើន ហើយអាចសន្សំសំចៃពេលវេលា នឹងថវិកាបានច្រើនសម្រាប់នៅក្នុងគ្រាដ៏លំបាកមួយនេះ ដែលប្រជាជនយើងមានភាពលំបាកក្នុងការស្វែងរកម្ហូបអាហារដែលឈ្ងុយឆ្ងាញ់ សុវត្ថិភាព អនាម័យ។ 

គួរបញ្ជាក់ផងដែលថាសម្រាប់ម្ហូបដែលងាយស្រួលចំអិននៅផ្ទះគឺមានដាក់លក់នៅតែកម្មវិធីទូរសព្ទដៃផាកកាហ្វេ (Park Café Mobile App) ឬលោកអ្នកអាចតេកុម្ម៉ង់តាមរយៈលេខ ០២៣ ៩៩០ ៩៩០ ជាមួយតម្លៃដ៏ពិសេសមិនធ្លាប់មានពីមុនមក។ 

 

សម្រាប់ការតំឡើងកម្មវិធីទូរសព្ទដៃផាកកាហ្វេ (Park Café Mobile App) សូមចូលតាមតំណរភ្ជាប់ដូចខាងក្រោមនេះ៖ 

bit.ly/3lbHSCi 

- ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ (ពិសេសសម្រាប់លោកអ្នក Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $3.00 x 5ដង ប្រើចំនួន 5ដង សម្រាប់កុម៉្មង់តាម App Park Cafe)

X
5s