អស្ចារ្យណាស់! អតិថិជនមហាសំណាងឈ្នះលុយសុទ្ធសរុប $90,000 ពីក្រុមហ៊ុន សែលកាត​



ពិតជាអតិថិជនកំពូលសំណាងពិតៗតែម្តងដែលបានឈ្នះលុយសុទ្ធសរុប $90,000 ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីក្រុមហ៊ុន សែលកាត ។ ក្នុងនោះមានអតិថិជនម្នាក់ឈ្នះរង្វាន់ $80,000 និងម្នាក់ទៀតឈ្នះ $10,000 កាលពីខែមេសាកន្លងមកនេះ។ 

អតិថិជនទី1 ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ឈ្មោះ យិន សុក្រឧសភា មានមុខរបរជាមន្ត្រីយោធា និងស្នាក់នៅក្នុងភូមិគោកឃ្លាង  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  បានឈ្នះរង្វាន់លុយសុទ្ធ $10,000  កាលពីថ្ងៃទី11  ខែមេសា ឆ្នាំ 2021 ។ 

ចំនែកអតិថិជនទី2 មានឈ្មោះថា សឹម សៅ មានមុខរបរជាជាងសំណង់ ស្នាក់នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ បានឈ្នះរង្វាន់លុយសុទ្ធ $80,000  កាលពីថ្ងៃទី21  ខែមេសា ឆ្នាំ 2021។

សែលកាត តែងតែផ្តល់នូវក្តីរំភើបនិងបំពេញបំណងប្រាថ្នាដល់អតិថិជនរបស់ខ្លួនជាបន្តបន្ទាប់។ រង្វាន់លុយសុទ្ធមហាសាលកំពុងរងចាំលោកអ្នក។ 

កម្មវិធីឈ្នះ $10,000 រៀងរាល់ថ្ងៃរបស់សែលកាតគឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

ដូច្នេះបើចង់ឈ្នះរង្វាន់លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចអតិថិជនខាងលើសូមចាប់យកឱកាសរបស់លោកអ្នកឥឡូវនេះដោយវិធីសាស្ត្រងាយៗគឺគ្រាន់តែផ្ញើសារ “10K” ទៅកាន់លេខ 8888។

និងវិធីសាស្ត្រមួយទៀតដោយគ្រាន់តែតេទៅលេខ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ ហើយបន្ទាប់មកអ្នកនឹងទទួលបានលេខកូដផ្សងសំណាង ដែលមាន 6 ខ្ទង់។ អ្នកឈ្នះនឹងត្រូវបានប្រកាសជូនឱ្យដឹងជារៀងរាល់ថ្ងៃ នៅម៉ោង 7 ល្ងាចនៅលើកញ្ចក់ទូរទស្សន៍ CTN និងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN TV ហើយប្រសិនបើអ្នកខកខានការទស្សនាក៏អាចតាមដានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard ផងដែរ៕

 

X
5s