រង្វាន់លុយសុទ្ធ ៩ ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនដល់ផ្ទះអ្នកឈ្នះពីកម្មវិធី ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ​



អបអរសាទរដល់អតិថិជនមហាសំណាងនៅរាជធានីភ្នំពេញម្នាក់ទៀតហើយដែលបានឈ្នះរង្វាន់កាលពីថ្ងៃទី30 ខែមេសា ឆ្នាំ2021 កន្លងទៅនេះ! ក្រុមហ៊ុនសែលកាត បាននាំយករង្វាន់លុយសុទ្ធ $90,000 ទៅប្រគល់ដល់ផ្ទះអតិថិជនដែលបានឈ្នះតែម្តង។

អ្នកមានសំណាងមហាសាលនេះមានឈ្មោះថា យិន ច័ន្ទធួន លោកជាមន្ត្រីយោធាជាន់ខ្ពស់ មានអាស័យដ្ឋាននៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់លុយសុទ្ធ $90,000 ពីកម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពីសែលកាត។ លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ និងសំណាងទាំងនេះនៅតែបន្តរកម្ចាស់ឱ្យមកទទួលបន្តទៀត។

តើអ្នកមានបំណងប្រាថ្នាអ្វីខ្លះដែរ? ទិញផ្ទះថ្មី! ឡានថ្មី! សម្លៀកបំពាក់ថ្មីៗ! អាហារឆ្ងាញ់ៗដែលអ្នកចូលចិត្ត និងសាលារៀនល្អៗសម្រាប់កូនជាទីស្រលាញ់របស់អ្នក! 

ជីវិតពោរពេញដោយសំណាង អ្នកអាចស្វែងរកសំណាងរបស់អ្នកក្នុងកម្មវិធី ឈ្នះលុយសុទ្ធ 10,000 ដុល្លាររៀងរាល់ថ្ងៃ ពីសែលកាត! អ្នកឈ្នះបន្ទាប់អាចជាអ្នក! តោះ នៅចាំអីទៀត?

ផ្ញើសារ ឬតេទៅលេខ 8888 រួច

- ចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ 

- ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ

កម្មវិធីឈ្នះ $10,000 រៀងរាល់ថ្ងៃរបស់សែលកាតគឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

កុំភ្លេចរង់ចាំទស្សនាការចាប់រង្វាន់ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 ល្ងាច ជារៀងរាល់ថ្ងៃ និងមានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

 

X
5s