Pizza Hut ប្រកាសបើកដំណើរការសាខាទី2និងទី3 បន្ទាប់ពីការទទួលបានភាពជោគជ័យពីសាខាទី 1នៅសង្កាត់ទួលទំពូង​



ដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការរំពឹងទុក សំរាប់ ម៉ាកយីហោដ៏ល្បីល្បាញលេខ 1 របស់សហរដ្ឋអាមេរិកមួយនេះ ក៏ដូចជាសាខាទី 1របស់ Pizza Hut នៅសង្កាត់ទួលទំពូង ដែលបានបើកដំណើរការ កាលពីថ្ងៃទី 12 ខែសីហា2021

កន្លងមកនេះ ក្រុមហ៊ុន Pizza Hut Cambodia បានឱ្យដឹងថា សាខា Pizza Hut ទី2 និងទី3 នឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងខែបន្ទាប់ខាងមុខ ដើម្បីឆ្លើយតបទៅការគាំទ្ររបស់អតិថិជន ក៏ដូចជាការផ្តល់ភាពងារស្រួលជូនអតិថិជនដែលនៅតំបន់ Calmette (កាល់ម៉ែត) ក៏ដូចជាអតិថិជននៅក្នុងសង្កាត់បឹងកេងកង ផងដែរ។

លោក ហេង សេងលី អគ្គនាយកប្រតិបត្តិរបស់ UFG បានឱ្យដឹងថា ការបើកដំណើរការទី២និងទី៣ នៅពេលឆាប់ៗខាងមុខនេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែម ទៅលើតំបន់ទួលទំពូង ដើម្បីពង្រីកខ្លូនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួលដល់អតិថិជនដើម្បីឲ្យអតិថិជនទទួលបានអាហាររបស់យើង ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីឆ្លើយតបទៅនិន្នាការ នៃការនិយមប្រើប្រាស់និងទទួលទានអាហារម៉ាករបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ប្រទេសជិតខាង ដោយផ្នត់គំនិតរបស់ប្រជាជនគាត់យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាមេរិក មានគុណភាពនិងស្តង់ដាល្អជាងឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។

លោកពិសិដ្ឋជាអ្នកបម្រើការនៅក្នុងក្រុមហ៊ុនឯកជនមួយ ដែលធ្លាប់ទទួលបានអាហារូបករណ៍ Fulbright ទៅសិក្សានៅសាកលវិទ្យាល័យ Ohio នៅសហរដ្ឋអាមេរិក បានបង្ហាញពីអារម្មណ៍រំភើបរីករាយនៅពេលឃើញ ព័ត៌មាននិយាយអំពីការមកដល់របស់ Pizza Hut នៅទីក្រុងភ្នំពេញ។ គាត់បានរំលឹកអំពីអនុស្សាវរីយ៍ខ្លះ នៅពេលដែលគាត់ស្នាក់នៅសិក្សានៅសហរដ្ឋអាមេរិក លោកនិងមិត្តភ័ក្រ្តជានិច្ចជាកាលតែងតែទៅទទួលទានអាហារនៅ Pizza Hut ដែលមានទីតាំងនៅជិតសាកលវិទ្យាល័យ ដែលពួកលោករៀនហើយក៏ដូចជាពេលខ្លះពួកយើងខ្ជិលហូបអាហារនៅផ្ទះពួកយើងតែងតែធ្វើការកុម្មង់តាមរយៈ pizza hut APP ដែលមានភាពងាយស្រួលមែនទែនគ្រាន់តែចុចពីរបីប៉ក់ ហើយជាការស្រេច ។

ពិសិដ្ឋបានបន្ថែមទៀតថាលោកមានអនុស្សាវរីយ៍ជាច្រើនជាមួយ Pizza Hut ក្នុងពេលពីរឆ្នាំដែលលោកបានស្នាក់នៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅលើទឹកដីសហរដ្ឋអាមេរិកហើយលោកស្រឡាញ់ប្រេនភីហ្សាមួយនេះយ៉ាងខ្លាំង ទាំងតម្លៃ ទាំងរសជាតិ ទាំងសេវាកម្ម គុណភាពស្តង់ដាអារដ្ឋអាមេរិក ដែលលោកជឿថាយីហោនៅប្រទេសជិតខាងយើងពិបាកនឹងប្រកួតប្រជែង ជាមួយម៉ាករបស់សហរដ្ឋអាមេរិក មួយនេះ។

 

គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ញុំាក្នុងហាង ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូន ដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ Pizza Hut App Kh, Pizzahut.com.kh បន្ថែមពីលើការកម្ម៉ង់ដ៏សំបូរបែប ក្រុមហ៊ុន Pizza Hut ក៏បានកំពុងធ្វើការបន្ថែម Online Payment Method ក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ ABA Scan ឥឡូវនេះអតិថិជនអាចទូទាត់ប្រាក់ភ្លាមៗនៅពេលដែលគាត់កម្ម៉ង់តាម App។

 

អំពីភីហ្សាហាត់

ភីហ្សាហាត់ជាបុត្រសម្ពន័របស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ 1958 នៅទីក្រុង Witachi រដ្ឋ Kan ភីហ្សាហាត់មានប្រតិបិត្តិការណ៏ជាង 18,000ហាង នៅជាង 110 ប្រទេសលើពិភពលោក។ 

ភីហ្សាហាត់បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។ ឥឡូវនេះលើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេចជ្ញាចូលរួមចំនែកដើម្បីដើរតួរនាទីក្នុងការបម្រើជូន អាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជនពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់មិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់។

 

X
5s