សាខាទី2 Pizza Hut បើកសម្ពោធជាផ្លូវការណ៌ហើយ ជាប់សណ្ឋាគារភ្នំពេញស្ថិតនៅលើផ្លូវព្រះមុនីវង្ស​



នៅថ្ងៃទី ១៦  ខែកញ្ញានេះ ក្រុមហ៊ុន Pizza Hut Cambodia ដាក់ឱ្យដំណើរការ Pizza Hut សាខាទី2 ជាមួយនឹងប្រមូសិនពិសេស ដើម្បីថ្លែងអំណរគុណទៅអតិថិជនសម្រាប់ការគាំទ្រកន្លងមក ក៏ដូចជាការផ្តល់ភាពងារស្រួលជួនអតិថិជនដែលនៅតំបន់ Calmette (កាល់ម៉ែត) ផងដែរ។

លោក ហេង សេងលី អគ្គនាយកប្រតិបត្តិរបស់ UFG បានឱ្យដឹងថា សាខាទី២ នេះមានការតុបតែងរចនាដែលមានភាពទាក់ទាញបំផុត ធំទូលាយជាមួយបរិយាកាសដែលមានផាសុខភាព នឹងសោភ័ណ្ឌភាពល្អឥតខ្ចោះ ជាពិសេសកន្លែងចតឡានធំទូលាយ លើសពីការឌីហ្សាញ សាខាមួយនេះ បានចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការ កាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារប្រមាណជាង 30 កន្លែងបន្ថែមទៀត លើសាខាទី 1 និងបុគ្គលិកការិយាល័យ សរុបទាំងអស់ប្រមាណជិត 100 កន្លែង ជូនប្រជាជនកម្ពុជាឱ្យមានការងារធ្វើនិងមានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ក៏ដូចជាការសិក្សារបស់ របស់ប្អូនប្អូននិស្សិតផងដែរ។

 

លោក ហេង សេងលី បន្ថែមទៀតថា ការបើកដំណើរការសាខាទី២នេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែមផងដែរ ទៅលើតំបន់ទួលទំពូង ដើម្បីពង្រីកខ្លូនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួលដល់អតិថិជនដើម្បីឲ្យអតិថិជនទទួលបានអាហាររបស់យើង ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមប្រើប្រាស់និងទទួលទានអាហារម៉ាករបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ប្រទេសជិតខាង ដោយផ្នត់គំនិតរបស់ប្រជាជនគាត់យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាមេរិក មានគុណភាពនិងស្តង់ដាល្អជាងឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។

គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ញុំាក្នុងហាង ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូន ដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ PizzaHut Kh APP, www.pizzahut.com.kh  បន្ថែមពីលើការកម្ម៉ង់ដ៏សំបូរបែប ក្រុមហ៊ុន Pizza Hut ក៏បានកំពុងធ្វើការបន្ថែម Online Payment Method ក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ ABA Scan ឥឡូវនេះអតិថិជនអាចទូទាត់ប្រាក់ភ្លាមៗនៅពេលដែលគាត់កម្ម៉ង់តាម App។

អំពីភីហ្សាហាត់

ភីហ្សាហាត់ជាបុត្រសម្ពន័របស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ 1958 នៅទីក្រុង Witachi រដ្ឋ Kan ភីហ្សាហាត់មានប្រតិបិត្តិការណ៏ជាង 18,000ហាង នៅជាង 110 ប្រទេសលើពិភពលោក។ 

ភីហ្សាហាត់បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។ ឥឡូវនេះលើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេចជ្ញាចូលរួមចំនែកដើម្បីដើរតួរនាទីក្នុងការបម្រើជូន អាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជនពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់មិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់។

 

អំពីក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប

- ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប(UFG) គឺជាក្រុមហ៊ុនម្ហូបអាហារដែលគ្រប់គ្រងដោយ V Trust Group វិនិយោគជាមួយ EMIA កម្ពុជាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន UFG ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2020 ជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូន ម្ហូបអាហារដែលមានរសជាតិ ឆ្ងាញ់ សុវត្ថិភាព និងបទពិសោធន៍ដ៏រំភើបជាមយយស្តង់ដារលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនកម្ពុជា។ UFG ជាក្រុមហ៊ុនមេ របស់ភោជនីយដ្ឋានផាក កាហ្វេ ដែលបង្កើតឡើងតាំងពីឆ្នាំ 2004 គិតត្រឹមចុងឆ្នាំ 2020 ភោជនីយដ្ឋាន Park Café មានសាខាទាំងអស់ 20 សាខា ទូរទាំង រាជធានីភ្នំពេញ  កំពង់ចាម ខេត្តកណ្ដាល ក្រុងព្រះសីហនុ និងកំពុងសាងសង់ សាខានៅទីក្រុងភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាស្ពានជ្រោយចង្វា សាខាហ្គ្រេនភ្នំពេញ ខេត្តកំពត ខេត្តបាត់ដំបង  ដែលបានកំពុងស្រូបទាញកំលាំងពលកម្ម ប្រមាណជាង ៦០០កន្លែងដែលភាគច្រើនជានិសិត្យ មហាវិទ្យាល័យ៕

 

X
5s