មីគោក នឹង បាយមាន់អាំងបែបកូរ៉េរសជាតិថ្មី ថ្មី! ឈ្ងុយឆ្ងាញ់ប្លែកមាត់!! ពីផាកកាហ្វេ​



ចំណីអាហារគឺជារឿងសំខាន់មួយក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ការពិសាអាហារដែលឆ្ងាញ់និងល្អចំពោះសុខភាព គឺជារឿងដែលរឹតតែសំខាន់ពិសេសក្នុងកាលៈទេសៈដែលសកលកំពុងជួបវិបត្តិនៃជំងឺផ្លូវដង្ហើមថ្មីនេះ។ ទោះបីក្នុងជាយ៉ាងណាក៏ដោយភោជនីយដ្ឋានផាកកាហ្វេនៅតែបន្តនាំយកនូវអាហារថ្មី រសជាតិថ្មី សម្រាប់​អតិថិជនថែមទៀតផង។ ដោយឡែកសម្រាប់ខែថ្មីនេះនៅគ្រប់សាខាភោជនីយដ្ឋានផាកកាហ្វេបានដាក់លក់មុខអាហារថ្មីៗផង។

 

នោះគឺ មីគោក នឹង បាយមាន់អាំងបែបកូរ៉េ ដែលត្រូវបានសម្រិតសម្រាំងចម្អិនដោយយកចិត្តទុកដាក់ដោយចុងភៅដែលមានជំនាញនិងបទពិសោធច្រើនឆ្នាំរបស់ផាកកាហ្វេផ្ទាល់។ គួរបញ្ជាក់ថា មីគោក នឹង បាយមាន់អាំងបែបកូរ៉េ ជាអាហារថ្មីប្រចាំខែរបស់ផាកកាហ្វេមួយដែលមានទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន។ 

មីគោក នឹង បាយមាន់អាំងបែបកូរ៉េ ត្រូវបានដាក់លក់នៅគ្រប់សាខាផាកកាហ្វេ លើកលែងក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អតិថិជន នឹងកាន់តែចំណេញថែមទៀតសម្រាបទទួលទានជាឈុតតែម្តងដោយក្នុងឈុតនីមួយៗរួមមាន៖ ឈុតមីគោកមាន់អាំងបែបកូរ៉េ មាន៖ មីគោកមាន់អាំងបែបកូរ៉េ ១ចាន, គាវចៀនសាច់ជ្រូក ២ដុំ ១ចាន,  កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ ពែង  តម្លៃត្រឹមតែ $ 6.50 និង ឈុតបាយមាន់អាំងបែបកូរ៉េ មាន៖ បាយមាន់អាំងបែបកូរ៉េ ១ចាន, គាវចៀនសាច់ជ្រូក ២ដុំ, ១ចាន កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ ពែង តម្លៃត្រឹមតែ $ 6.50 ។

គួរបញ្ជាក់ផងដែរថាសម្រាប់មុខអាហាថ្មីទាំងពីររួមទាំងឈុតនីមួយៗ ដូចមានខាងលើនេះគឺអតិថិជនអាចធ្វើការកុម្ម៉ង់តាមរយៈលេខទូរសព្ទ 023 990 990 ឬ Park Café Mobile App សម្រាប់ការកុម្ម៉ង់វេចខ្ចប់ នឹងដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេជាមួយសេវាដឹកជូនដល់ទីកន្លែងតាមបែបគន្លងថ្មី (Contactless Delivery Service) ហើយថ្មីៗនេះផាកកាហ្វេបានបន្ថែមកម្មវិធីកុម្ម៉ង់តាមរយៈ Facebook Park Café Page គឺមុខងារ Chatbot ដែលបានផ្តល់ភាពងាយស្រួល សម្រាប់អ្នកដែលប្រើប្រាស់ប្រពន្ធ័Facebookតែម្តង គួរបញ្ជាក់ផងដែរថាគ្រប់ការកុម្ម៉ង់ពីផាកកាហ្វេគឺមានការភ្ជាប់នូវបណ្ណ័ធានាសុវត្ថិភាព ដើម្បីអោយប្រាកដនឹងធានាថា៖ អាហារ ភេសជ្ជៈ ជាមួយបុគ្គលិកដែលរាប់ចាប់ពីអ្នកចំអិន រហូតដល់អ្នកដឹកជញ្ជូនអាហារជូនលោកអ្នកគឺមានសុខភាពល្អ សុវត្ថិភាព។ 

សម្រាប់តំណរភ្ជាប់ធ្វើការទាញយកកម្មវិធី PARK CAFÉ MOBILE APP លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi ឥឡូវនេះជាមួយការផ្តល់ជូនជាពិសេសសម្រាប់អ្នក Installed & Registration Profile សម្រាប់ប្រើប្រាស់រួចរាល់ហើយនឹងទទួលបានជាពិសេសនូវ Promo Code $9 ($3.00 x 3times = $9.00 សុពលភាព ៣០ថ្ងៃ)។

X
5s