ក្រុមទាំង៦ ដែលត្រូវចូលរួមវគ្គសិក្សាផ្ទាល់ ឬ Bootcamp កម្មវិធីពានរង្វាន់ពន្លកសហគ្រិនខ្មែរ២០២១​



បន្ទាប់ពីការប្រកួត និងការសិក្សាយ៉ាងស្វឹកស្វាញអស់រយ:ពេល៣ខែកន្លងមក កម្មវិធីពានរង្វាន់ពន្លកសហគ្រិនខ្មែរ២០២១ បានរកឃើញក្រុមទាំង៦ ដែលត្រូវចូលរួមវគ្គសិក្សាផ្ទាល់ ឬ “Bootcamp” ក៏ដូចជាការធ្វើ បទបង្ហាញផ្ទាល់សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រត័ផងដែរ។ វគ្គ “Bootcamp” នេះបានប្រព្រឹត្តទៅពេល ១សប្ដាហ៍ពេញ នៅភូមិផ្កាត្រកួត ពីថ្ងៃទី៨ រហូតដល់ថៃ្ងទី១៤ ខែវិច្ឆកា ឆ្នាំ២០២១។

ក្រុមនីមួយៗបានចំនាយពេញ ១សប្ដាហ៍ ដើម្បីសិក្សាស្វែងយល់ និងផ្ដោតសំខាន់ទៅលើ

១ ការស្គាល់ពីខ្លួនឯង និងការធ្វើការងារជាក្រុម

២ ការបង្កើតវីដេអូខ្លីសម្រាប់ផ្សព្វផ្សាយអំពីគម្រោងអាជីវកម្មរបស់ខ្លួន

៣ ការសិក្សាអំពីទិន្ន័យរបស់អតិថិជនគោលដៅ

៤ ការធ្វើបទបង្ហាញនៃគំនិតអាជីវកម្ម

៥ ការលេងល្បែងកំសាន្តផ្សេងៗ

ក្រុមទាំង៦ ដែលបានឡើងមកវគ្គផ្ដាច់ព្រត័របស់យើងនេះរួមមាន

១ ក្រុម NEAM មកពីរាជធានីភ្នំពេញ

២ ក្រុម PALMYRI មកពីខេត្តសៀមរាប

៣ ក្រុម 4S មកពីរាជធានីភ្នំពេញ

៤ ក្រុម UNIQ មកពីរាជធានីភ្នំពេញ

៥ ក្រុម GREEN O’Clock  មកពីរាជធានីភ្នំពេញ

៦ ក្រុម Triangle មកពីរាជធានីភ្នំពេញ

ការប្រកួតវគ្គផ្ដាច់ព្រត័នេះក៏បានចូលរួមពីសំណាក់គណ:កម្មការដែលសុទ្ធសឹងតែជាបុគ្គលដែលមានកេរ្ត៍ឈ្មោះក្នុងវិស័យសហគ្រិនភាព ដូចជា

១ លោក តាំង សុជាតិ ជាប្រធានក្រុមហ៊ុន អិមជី ផេស៊ីហ្វិក

២ កញ្ញា ស៊្រុន សុវណ្ណ ជានាយកប្រតិ្តបត្តិនៃ ក្រុមហ៊ុន អ៊ីឌីមី ដែលជាក្រុមហ៊ុន បង្កើត និងគ្រប់គ្រង កម្មវិធីសិក្សា តេស១២

៣ លោក នឹម ឈុន្នី ជាស្ថាបនិកក្រុមហ៊ុន វិបស្សា “Vipassa”

គួរបញ្ជាក់ផងដែរថាការប្រកួតបានបញ្ជប់ទៅយ៉ាងរលូត ហើយលិទ្ធផលនៃការប្រកួតនឹងត្រូវបានធ្វើការប្រកាសនៅខែធ្នូខាងមុខនេះ។

 នៅក្នុងកម្មវីធីដ៏ធំ មួយដែលនឹងធ្វើការរៀបចំដោយសហគ្រិនខ្មែរ។

 

«ពានរង្វាន់ពន្លកសហគ្រិនខ្មែរ» ឆ្នាំនេះក៏មានការគាំទ្រពីស្ថាប័នក្នុងស្រុកផ្សេងៗគឺ៖ TesDopi, Technovation Girls Cambodia, Sabay News, BizKhmer Media។

 

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖

● ទំព័រហ្វេសប៊ុក៖ https://www.facebook.com/360ads.events និង https://www.facebook.com/dancingrainsmovies 

● Telegram៖ https://t.me/dancingrains 

● YouTube: https://www.youtube.com/channel/UCWeJFxYfcUS_j9RHQMXNrNQ 

 

អំពីគណៈកម្មការរៀបចំ 

 

សហគ្រិនខ្មែរ 

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដើម្បីអនុវត្តកម្មវិធី គាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និង គ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ច បង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅ ក្នុងសេដ្ឋកិច្ចកម្ពុជា។

 

DancingRains Co., Ltd

ដានស៊ីងរ៉េន ឯ.ក. បង្កើតឡើងក្នុងគោលដៅឆ្លើយតបតម្រូវការចាំបាច់ និងជាប្រចាំរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រួមមានដូចជា៖ ស្ពតពាណិជ្ជកម្ម រឿងខ្លីបែបផ្សព្វផ្សាយ គំនូរជីវចល វីដេអូតាមតម្រូវការ សេវាផ្សព្វផ្សាយឌីជថល និងផ្សព្វផ្សាយ កម្មវិធីនានា។ សហស្ថាបនិកសុទ្ធតែមានបទពិសោធន៍ផលិតភាពយន្ត និងវីដេអូ ទាំងក្នុងស្រុក និងតំបន់ ជាច្រើនឆ្នាំ ជាពិសេស ផ្នែកផលិត ផ្នែកម៉ាឃិទីង និងផ្នែកលក់។ 

 

360 Ads & Events

សម្រាប់អាជីវកម្មធុនតូច និងមធ្យម ក្រុមហ៊ុន 360 Events ផ្តល់ប្រព័ន្ធម៉ាឃិទីង និងលក់ផ្ទាល់ ដោយឆ្លើយតបតាមចំណែកទីផ្សារ ផ្សេងៗគ្នា។ ក្រុមការងាររួមមានអ្នកអាជីពដែលមានបទពិសោធន៍ក្នុងវិស័យរៀបចំកម្មវិធី ជាច្រើនឆ្នាំ។ ជំហរពួកយើងគឺផ្តោតលើ ចំណុចលម្អិតនានា ដោយទុកតម្រូវការ និងក្តីរំពឹងរបស់ភ្ញៀវជាអាទិភាពជានិច្ច។ ក្រុមហ៊ុនធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូធុរកិច្ចនានា ដើម្បីធានាថាពួកយើងទទួលបានជោគជ័យព្រមៗគ្នា។ 

 

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖

កញ្ញា អេល ថាវ៉ាននី

អ្នកសម្របសម្រួលគម្រោង

លេខទំនាក់ទំនង: +855 96 249 4704

អុីមែល: [email protected] 

ឯកសារភ្ជាប់

· តំណទៅកាន់រូបនិងវីដេអូទាក់ទងអត្ថបទនេះ៖ https://drive.google.com/drive/folders/1Vu0eSr-u3otkNjZRcdbL-XKklhXAl3Oi?usp=sharing    

 

X
5s