ឈ្ងុយឆ្ងាញ់ប្លែកមាត់ ជាមួយគ្រឿងសមុទ្រត្រូពិចជាមុខម្ហូបថ្មីនៅ ផាកកាហ្វេ​



ផាកកាហ្វេ គឺជាភោជនីយដ្ឌានអាហារមួយ ដែលគេទទួលស្គាល់ថាជាប្រភេទអាហារសុខភាពដោយមិនប្រើប៊ីចេង តួយ៉ាង នៅដើមឆ្នាំ២០២២នេះ ផាកកាហ្វេបាននាំមុខម្ហូបដ៏ថ្មីស្រឡាងបន្ថែមទៀតនៅក្នុងមីនុយគឺ គ្រឿងសមុទ្រត្រូពិច ដែលមានដូចជា មីស៊ុបគ្រឿងសមុទ្រពិសេស មីឆាគ្រឿងសមុទ្រ និងបាយឆាគ្រឿងសមុទ្រ ដែលត្រូវបានសម្រិតសម្រាំងចម្អិនដោយយកចិត្តទុកដាក់ដោយចុងភៅដែលមានជំនាញនិងបទពិសោធច្រើនឆ្នាំរបស់ផាកកាហ្វេផ្ទាល់។ គួរបញ្ជាក់ថា មីគ្រឿងសមុទ្រពិសេស មីឆាគ្រឿងសមុទ្រ និង បាយឆាគ្រឿងសមុទ្រ ជាអាហារថ្មីនៅក្នុងមីនុយរបស់ផាកកាហ្វេមួយដែលមានទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន។

 

គ្រឿងសមុទ្រត្រូពិច ត្រូវបានដាក់លក់នៅគ្រប់សាខាផាកកាហ្វេ លើកលែងក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អតិថិជន នឹងកាន់តែចំណេញថែមទៀតសម្រាបទទួលទានជាឈុតតែម្តងដោយក្នុងឈុតនីមួយៗរួមមាន៖ ឈុតមីគ្រឿងសមុទ្រពិសេស មាន៖ មីគ្រឿងសមុទ្រពិសេស ១ចាន, ស្លាបមាន់ ៣ដុំ ១ចាន,  កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ ពែង  តម្លៃត្រឹមតែ $ 9.99 , ឈុតមីឆាគ្រឿងសមុទ្រ មាន៖ មីឆាគ្រឿងសមុទ្រ ១ចាន, ស៊ុបមាន់ខ្មៅ ១ចាន កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ ពែង តម្លៃត្រឹមតែ $ 9.99 និង ឈុតបាយឆាគ្រឿងសមុទ្រ មាន៖ បាយឆាគ្រឿងសមុទ្រ ១ចាន, ស៊ុបមាន់ខ្មៅ ១ចាន កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ ពែង តម្លៃត្រឹមតែ $ 9.99 ។

 

គួរបញ្ជាក់ផងដែរថាសម្រាប់មុខអាហាថ្មីទាំងពីររួមទាំងឈុតនីមួយៗ ដូចមានខាងលើនេះគឺអតិថិជនអាចធ្វើការកុម្ម៉ង់តាមរយៈលេខទូរសព្ទ 023 990 990 ឬ Park Café Mobile App សម្រាប់ការកុម្ម៉ង់វេចខ្ចប់ នឹងដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេជាមួយសេវាដឹកជូនដល់ទីកន្លែងតាមបែបគន្លងថ្មី (Contactless Delivery Service) ហើយថ្មីៗនេះផាកកាហ្វេបានបន្ថែមកម្មវិធីកុម្ម៉ង់តាមរយៈ Facebook Park Café Page គឺមុខងារ Chatbot ដែលបានផ្តល់ភាពងាយស្រួល សម្រាប់អ្នកដែលប្រើប្រាស់ប្រពន្ធ័Facebookតែម្តង គួរបញ្ជាក់ផងដែរថាគ្រប់ការកុម្ម៉ង់ពីផាកកាហ្វេគឺមានការភ្ជាប់នូវបណ្ណ័ធានាសុវត្ថិភាព ដើម្បីអោយប្រាកដនឹងធានាថា៖ អាហារ ភេសជ្ជៈ ជាមួយបុគ្គលិកដែលរាប់ចាប់ពីអ្នកចំអិន រហូតដល់អ្នកដឹកជញ្ជូនអាហារជូនលោកអ្នកគឺមានសុខភាពល្អ សុវត្ថិភាព។ 

សម្រាប់តំណរភ្ជាប់ធ្វើការទាញយកកម្មវិធី PARK CAFÉ MOBILE APP លើទូរស័ព្ទដៃ៖ http://bit.ly/ParkCafeApp ឥឡូវនេះជាមួយការផ្តល់ជូនជាពិសេសសម្រាប់អ្នក Installed & Registration Profile សម្រាប់ប្រើប្រាស់រួចរាល់ហើយនឹងទទួលបានជាពិសេសនូវ Promo Code $9 ($3.00 x 3times = $9.00 សុពលភាព ៣០ថ្ងៃ)។

X
5s