ម្ចាស់អាជីវកម្មអាចដោះស្រាយបញ្ហាបានជាច្រើនជាមួយនឹងសិក្ខាសាលាមួយនេះ !​



ក្រោយពីវិបត្តិជម្ងឺកូវីត១៩ ម្ចាស់អាជីវកម្មបានជួបប្រទះនូវបញ្ហាជាច្រើនដូចជា អាជីវកម្មពុំរីកចម្រើន  ចំណូលមានការធ្លាក់ចុះ បុគ្គលិកចេញចូលច្រេីន ទាល់តែថៅកែនៅកន្លែងទេីបបុគ្គលិកធ្វេី រើសបុគ្គលិកថ្មី ក៏ធ្វេីមិនបានយូរទៀត ។ល។

ហេតុដូច្នេះហើយដើម្បីពង្រឹងអាជីវកម្មឱ្យមានស្ថេរភាព និងល្អប្រសើរជាងមុនស្របតាមសតវត្សថ្មីនេះ ម្ចាស់អាជីវកម្មត្រូវតែយល់ច្បាស់ពីបញ្ហាសំខាន់ៗដែលគួរជៀសវាង ដែលក្នុងនោះការជ្រើសរើសបុគ្គលិកឲ្យបានត្រឹមត្រូវ និង មានប្រសិទ្ធភាពគឺជាចំណុចមួយដែលអ្នកមិនគួរមើលរំលងឡើយ ។ អាជីវកម្មដែលអាចដើរទៅមុខប្រសើរបាន លុះត្រាតែអ្នកមានវិធីនៅក្នុងការគ្រប់គ្រង់ បានល្អដោយប្រើប្រាស់ប្រព៏ន្ធនៃការវាយតម្លៃឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងនូវរបៀបធ្វើការបែបមើលបំណាំគ្នា បុគ្គលិកមិនប្រឹងធ្វើការជាដើម ។ ហើយប្រសិនបើអាជីវកម្មអាចដើរទៅមុខបានហើយអ្នកត្រូវតែចេះរៀបចំយុទ្ធសាស្ត្ររៀបចំផែនការអ្នកបន្តវេនធ្វើយ៉ាងណាអ្នកអាចដកខ្លួនចេញពីអាជីវកម្មបានដោយមានមនុស្សខ្លាំងៗគ្រប់គ្រងនិងអាជីវកម្មនៅតែដំណើរការ បើទោះជាអ្នកជាម្ចាស់អាជីវកម្មមិននៅក៏ដោយ ដើម្បីអ្នកអាចមានពេលគិតពីផែនការយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍន៌ក្រុមហ៊ុន។ 

 

ដោយមើលឃើញលើបញ្ហានេះ ក្រុមហ៊ុន Workingna  និង មជ្ឍមណ្ឌល CAMKPI Professional Academy  សម្រេចសហការណ៍គ្នាបង្កើតជាសិក្ខាសាលា “តើគួររៀបចំយុទ្ធសាស្ត្រគ្រប់គ្រងបុគ្គលិកបែបណា ដើម្បីឲ្យអាជីវកម្មរីកចម្រើន” ដើម្បីចែករំលែក ក៏ដូចជាផ្តល់ជាដំណោះស្រាយដែលបានលើកឡើងខាងលើ ។ អ្នកនឹងមានឪកាស ជួបជាមួយនឹងវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ និង ជំនាញជាច្រើនក្នុងវិស័យជំនួញ និង ធនធានមនុស្សដូចជា ៖ 

 

អ្នកស្រី យូ បូរី ជាអ្នកឯកទេស KPI និងយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្ស

លោក អុីវ គឹមសួរ ដែលជាអ្នកជំនាញ‌ឯកទេសផ្នែកទីផ្សារ (Marketing) គ្រូបង្វឹកអាជីវកម្មរបស់ ActionCOACH Cambodia

អ្នកស្រី ឃុន ពិសី  ដែលជា ស្ថាបនិកនៃក្រុមហ៊ុន Workingna   និង CareersFinder - Cambodia Co., Ltd 

 

 

 

ហើយសិក្ខាសិលានេះផងដែរនឹងត្រូវបានសម្របសម្រួលដោយពិធីករដ៏ល្បីឈ្មោះគឺ DJNANA…

នៅក្នុងកម្មវិធីអ្នកចូលរួមនឹងទទួលបាននូវ៖

 

✔️ចំនុចគួរជៀសវាងដើម្បីស្ថេរភាពអាជីវកម្ម

✔️តើ KPI ជួយអ្វីខ្លះដល់ម្ចាស់អាជីវកម្ម

✔️ការជ្រើសរើសបុគ្គលិកប្រកបដោយប្រសិទ្ធភាព

✔️គន្លឹះរៀបផែនការអ្នកបន្តវេន

✔️ការផ្លាស់ប្តូរយោបល់ពីអាជីវកម្មផ្សេងគ្នា

✔️ការបង្កើនទំនាក់ទនង និងពង្រីកវិសាលភាពក្រុមហ៊ុន

 

 

 

📌កាលបរិច្ឆេទៈ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២២ 

📌វេលាម៉ោង៖ ២រសៀល - ៦ ល្ងាច 

📌ទីតាំង៖ នៅសណ្ឋាគារអូឡាំព្យាជាន់ទីប្រាំ

📌🎉តម្លៃ $45 មន 01.07.22

📌ការផ្តល់ជូនៈ 🍽 អាហារពេលល្ងាច និងការចាប់រង្វាន់

 

➡️ចុះឈ្មោះតាមរយៈ Link : https://forms.gle/U5oo5WKccqVYV8En7

➡️ពត៍មានបន្ថែម៖ 070 242 456/ 095 420 565

ឬតាមរយៈ ៖ https://t.me/C_amKPI

 

ដំណឹងល្អមួយទៀតនោះ ដើម្បីអបអរសាទរ ព្រះ រាជ ពិធី បុណ្យ ចម្រើន ព្រះ ជន្ម សម្តេច ព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជ មាតា ជាតិ ខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គលសម្រាប់ការចុះឈ្មោះចាប់ពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២ ដល់ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ នឹងទទួលបានការធ្វើតេស្តអកប្បកិរិយា (DISC) ដែលមានតម្លៃស្មើរនឹង 20$ 

 

 

 

 

សូមរូសរាន់ឡើងចំនួនមានកំណត់ ! 

 

#camkpiprofessionalacademy

#workingna

#tedp

#ActionCOACH

#CheckinMe

 

មើលវីដេអូបន្ថែម ៖ ម្ចាស់អាជីវកម្មគួរតែចូលរួមក្នុងកម្មវិធីនេះ

 

X
5s