អេ អឹម ខេ លាភសំណាង ឈ្នះរង្វាន់រហូតដល់៤០ម៉ឺនរៀល​



ការផ្ដល់ជូនពិសេសពី អេ អឹម ខេ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពីណៃជាតិខ្មែរ អតិថិជនថ្មីទាំងអស់អាចលេងហ្គេមសប្បាយៗលើកម្មវិធីទូរស័ព្ទ AMK Mobile ដែលអ្នកចូលរួមលេងនឹងទទួលបានរង្វាន់គ្រប់ៗគ្នា។ លោកអ្នកអាចមានឱកាសឈ្នះលុយរហូតដល់៤០ម៉ឹនរៀល ហើយលុយនឹងត្រូវបញ្ចូលទៅក្នុងកុងរបស់អតិថិជនភ្លាមៗ បន្ទាប់ពីពួកគេបើកគណនី។

ដើម្បីចូលរួមលេង លោកអ្នកគ្រាន់តែដោនឡូតកម្មវិធី AMK Mobile ទៅក្នុងទូរសព្ទរបស់អ្នកតាមរយៈ AppStore, GooglePlay, AppGallery បន្ទាប់ចុចលេងហ្គេម។ ហើយដើម្បីទទួលរង្វាន់ លោកអ្នកគ្រាន់តែបង្កើតគណនី អេ អឹម ខេ តាមរយៈមុខងារ បង្កើតគណនីដោយខ្លួនឯង (សែលហ្វី) ឬមើលតាម វីដេអូនេះ

ការផ្ដល់ជូនពិសេសនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

លក្ខន្តិក៖

• អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

• ទឹកប្រាក់ដែលឈ្នះនឹងមានចាប់ពី៤ពាន់រៀល រហូតដល់ ៤០ម៉ឹនរៀល ដោយឱកាសឈ្នះគឺ១០០ភាគរយ

• សម្រាប់តែអតិថិជនថ្មី ដែលពុំទាន់មានគណនីជាមួយ អេ អឹម ខេ តែប៉ុណ្ណោះ

• ទឹកប្រាក់ដែលឈ្នះនឹងដាក់បញ្ចូលក្នុងគណនីអតិថិជនដោយស្វ័យប្រវត្តិ បន្ទាប់ពីអតិថិជនបានបង្កើត គណនី អេ អឹម ខេ បានដោយជោគជ័យតាមរយៈមុខងារ Selfie Banking។

*អេ អឹម ខេ រក្សាសិទ្ធិក្នុងការកែប្រែរាល់លក្ខន្តិក និងគោលការណ៍នានាដោយពុំមានការជូនដំណឹងជាមុន។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK MFI)

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

 

X
5s