Visa អញ្ជើញម្ចាស់អាជីវកម្មឆ្នើម និងដែលទើបបង្កើតថ្មី (Top Startups) នៅអាស៊ីប៉ាស៊ីហ្វិក ចូលរួមក្នុងការកសាងអនាគតរបស់ឧស្សាហកម្មការទូទាត់​



ភ្នំពេញ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ – Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានប្រកាសអំពាវនាវដល់ម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ឲ្យចូលរួមក្នុង “កម្មវិធី   ពន្លឿនអាជីវកម្មរបស់ Visa - Visa Accelerator Program”  សម្រាប់ឆ្នាំ ២០២៣។ នេះជាឆ្នាំទី៣ ដែលកម្មវិធីពន្លឿនអាជីវកម្មរបស់ Visa បានជ្រើសរើសធុរកិច្ចបង្កើតថ្មី (Startups) មួយក្រុមតូចដើម្បីសហការដោះស្រាយលើផលលំបាកដែលមានការប្រឈមមួយចំនួននៅក្នុងឧស្សាហកម្មទូទាត់។ កម្មវិធីសម្រាប់ឆ្នាំ ២០២៣ ក្រុមហ៊ុននឹងផ្តោតលើការអភិវឌ្ឍន៍ដំណោះស្រាយសម្រាប់អាជីវកម្ម បែប  គេហទំព័រ ជំនាន់ទី៣.០ (Web 3.0) ចរន្តទូទាត់ប្រាក់សកល សេវាកម្មហិរញ្ញវត្ថុបង្កប់ (embedded finance) រវាងអាជីវករ និងអាជីវកម្មខ្នាតតូច ព្រមទាំងដំណោះស្រាយលើប្រព័ន្ធសេវាកម្មធនាគារបើកចំហ (open banking )។

ចាប់តាំងពី ក្រុមហ៊ុន Visa ដាក់ឲ្យដំណើរការកម្មវិធីពន្លឿនអាជីវកម្មរបស់ខ្លួន នៅឆ្នាំ ២០១៩ មក កម្មវិធីនេះបានជួយដល់ការអភិវឌ្ឍធុរកិច្ចបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមួយចំនួន ឲ្យមានភាពលេចធ្លោឡើង។ ម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មីចំនួន៥ក្រុម ដែលបានជ្រើសរើសនៅក្នុងឆ្នាំ ២០២២ បានចែករំលែកគំនិតរបស់ពួកគេរួមជាមួយអំណះអំណាង នៅក្នុងព្រឹត្តិការណ៍ Visa Accelerator Spotlight បន្ទាប់ពីធ្វើការជាមួយ Visa និងក្រុមអភិវឌ្ឍន៍អាជីវកម្ម ក្នុងការបម្លែងគំនិតរបស់ខ្លួនឲ្យក្លាយទៅជាអាជីវកម្ម និងពង្រីកចូលទៅក្នុងទីផ្សារថ្មីនៅទូទាំងតំបន់។

ធុរកិច្ចបង្កើតថ្មីចំនួន ២ក្រុម ដែលបានជ្រើសរើសនៅក្នុងឆ្នាំ ២០២១ និង ឆ្នាំ ២០២២ ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន៩ជាមួយអតិថិជន និងដៃគូពាណិជ្ជកម្មរបស់ Visa នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លើសពីនេះ ក្រុមហ៊ុន Visa ក៏បានចុះកិច្ចព្រមព្រៀងក្នុងភាពជាដៃគូ ជាមួយនឹងធុរកិច្ចបង្កើតថ្មីលើពាណិជ្ជកម្មចំនួន ៦ផងដែរ ដោយផ្តោតលើតម្លៃនៃការចាប់ផ្តើមធុរកិច្ចបង្កើតថ្មីអាចនាំឲ្យវិស័យឧស្សាហកម្មទូទាត់កាន់តែធំជាងមុន។

លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “វាពិតជាគួរឱ្យរំភើបខ្លាំងណាស់ដែលយើងឃើញថា ផលិតផលដ៏អស្ចារ្យសហការបង្កើតឡើងដោយធុរកិច្ចបង្កើតថ្មីពីក្រុមមុនៗ បានក្លាយជាដៃគូដ៏មានតម្លៃរបស់យើង។ សម្រាប់ការជ្រើសរើសក្រុមទី៣នេះ យើងមានការរំពឹងទុកខ្ពស់ ដោយសារតែយើងចង់បន្តនាំយកនូវធុរកិច្ចបង្កើតថ្មីដ៏ល្អបំផុតនៅទូទាំងតំបន់ ដាក់ចូលទៅក្នុងបណ្តាញទូទាត់របស់ក្រុមហ៊ុន Visa ។ យើងទន្ទឹងរង់ចាំទទួលការដាក់ពាក្យស្នើសុំពីម្ចាស់អាជីវកម្មបង្កើតថ្មីគ្រប់ទិសទីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្មប្រចាំឆ្នាំ២០២៣នេះ”។

អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងកំពុងសម្លឹងរកអ្នកមានទេពកោសល្យ មានគំនិត និងប៉ិនប្រសប់រកដំណោះស្រាយ  ដែលអាចចូលរួមក្នុងការកសាងអនាគតវិស័យទូទាត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងបណ្តាញដ៏ធំ យើងមានតួនាទីពិសេសក្នុងការគាំទ្រដល់ក្រុមធុរកិច្ចបង្កើតថ្មីទាំងនោះ និងជួយ   ជម្រុញដល់ពួកគេក្នុងការអភិវឌ្ឍ និងផ្លាស់ប្តូរបទពិសោធន៍អតិថិជន”។

ដើម្បីបោះជំហានចូលក្នុងសហគមន៍ធុរកិច្ចបង្កើតថ្មីដែលល្អបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Visa បានចាប់ដៃគូជាមួយ Plug & Play ដែលជាវេទិកាច្នៃប្រឌិតសកលដ៏ជោគជ័យបំផុតមួយរបស់ពិភពលោក។ Plug & Play នឹងក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នដើម្បីអាចចូលប្រើ និងរៀបចំអភិវឌ្ឍធុរកិច្ចបង្កើតថ្មី ផ្តោតលើ fintech ដែលកំពុងរីកចម្រើន សម្រាប់កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ប្រចាំឆ្នាំ ២០២៣ ។ Plug & Play នឹងនាំយកនូវជំនាញរបស់ពួកគេក្នុងនាមជាអ្នកវិនិយោគដែលទទួលបានជោគជ័យបំផុត ព្រមទាំងបទពិសោធន៍របស់ខ្លួនក្នុងការធ្វើការជាមួយកម្មវិធីពន្លឿនសាជីវកម្មសំខាន់ៗផ្សេងទៀត ដើម្បីទាក់ទាញ កំណត់អត្តសញ្ញាណ និងពន្លឿនធុរកិច្ចបង្កើតថ្មី ដែលមានបំណងចង់ដោះស្រាយបញ្ហាប្រឈមក្នុងឧស្សាហកម្ម និងពង្រីកបច្ចេកវិទ្យាថ្មីៗ។

លោក Jupe Tan អ្នកគ្រប់គ្រងដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន Plug & Play ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលបានធ្វើការលើកម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ។ គោលដៅរបស់យើង គឺដើម្បីផ្តល់នូវការវាយតម្លៃ និងអង្កេតឲ្យបានវែងឆ្ងាយទៅលើធុរកិច្ចបង្កើតថ្មី ប្រភេទ fintech ប្រកបដោយភាពច្នៃប្រឌិតបំផុត ដែលវានឹងអាចជួយក្នុងការកសាងអនាគតនៃសេវាកម្មឧស្សាហកម្មហិរញ្ញវត្ថុនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាអនុញ្ញាតឱ្យមានការចូលរួមវិភាគលើអំណះអំណាងនៃគំនិតនឹងកំណត់ថាតើគំនិតណាមួយអាចនឹងធ្វើការកែប្រែឲ្យក្លាយទៅជាផលិតផលជោគជ័យ រវាងធុរកិច្ចបង្កើតថ្មីដែលជាប់ក្នុងវគ្គចុងក្រោយ និងក្រុមហ៊ុន Visa”។

លោក Clark បានបន្ថែមទៀតថា៖ “ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Plug & Play នឹងតភ្ជាប់ Visa ជាមួយ fintechs ដែលមានគំនិតដូចគ្នា ដើម្បីរួមគ្នាចែករំលែកគោលដៅរួមរបស់យើងក្នុងការបង្កើតបទពិសោធន៍ពាណិជ្ជកម្មឌីជីថលថ្មី។ ចាប់ផ្តើមពីការស្វែងរកសក្តានុពលនៃការអភិវឌ្ឍន៍ថ្មីៗក្នុងការរកដំណោះស្រាយសម្រាប់អាជីវកម្ម គេហទំព័រជំនាន់ទី ៣ (Web 3.0) សេវាកម្មហិរញ្ញវត្ថុបង្កប់ (embedded finance) ដើម្បីធ្វើឱ្យវាកាន់តែមានភាពងាយស្រួលសម្រាប់ម្ចាស់អាជីវកម្មក្នុងការបំលាស់ទីសាច់ប្រាក់ជុំវិញពិភពលោក ហើយនឹងផ្តល់ឱកាសជាច្រើនសម្រាប់ធុរកិច្ចបង្កើតថ្មី ចូលរួមធ្វើការជាមួយក្រុមហ៊ុន Visa និងបណ្តាញធនាគារ និងដៃគូពាណិជ្ជកររបស់យើង”។

ការចូលរួមជាមួយកម្មវិធី 

“កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa” សម្រាប់ឆ្នាំ ២០២៣ កំពុងបើកទទួលពាក្យ ហើយនឹងត្រូវបិទនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣។ កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa នេះគឺសមស្របសម្រាប់ប្រភេទធុរកិច្ចបង្កើតថ្មី ស៊េរី A និងខ្ពស់ជាងនេះ ដែលមានការប្តេជ្ញាចិត្តរយៈពេលវែងឆ្ងាយ ចំពោះការកើនឡើង ក៏ដូចជាប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានសុពលភាព និងដំណោះស្រាយដែលបានអះអាង។ កម្មវិធីដែលមានរយៈពេលប្រាំមួយខែ នឹងអនុញ្ញាតឱ្យម្ចាស់ធុរកិច្ចបង្កើតថ្មី ដែលត្រូវបានជ្រើសរើស អាចធ្វើការរួមគ្នាជាមួយអ្នកជំនាញផ្នែកទូទាត់ប្រាក់ ស្ថាបត្យករផលិតផល និងក្រុមអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Visa ដើម្បីបង្កើតដំណោះស្រាយរួមគ្នា ធ្វើការសាកល្បង និងអនុវត្តម្តងហើយម្តងទៀត អំឡុងពេលបន្តស្វែងរកឱកាសចូលទៅទីផ្សារជាក់ស្តែង ជាមួយនឹងបណ្តាញហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់ Visa ស្ថាប័នហិរញ្ញវត្ថុ ពាណិជ្ជករ និងដៃគូឌីជីថល។ សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យស្នើសុំ សូមចូលទៅកាន់គេហទំព័រ៖ https://www.visa.com.sg/apaccelerator  

###

អំពីក្រុមហ៊ុន Visa Inc. 

ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

អំពី Plug & Play

ចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ ២០០៦ កម្មវិធីរបស់យើងបានពង្រីកទូទាំងពិភពលោក រួមទាំងការមានវត្តមាននៅក្នុងទីតាំងជាង ៤០ នៅទូទាំងសកល ផ្តល់ជូនធុរកិច្ចបង្កើតថ្មីនូវធនធានចាំបាច់ដើម្បីទទួលបានជោគជ័យនៅក្នុង Silicon Valley និងមានអ្វីច្រើនយ៉ាងបន្ថែមទៀត។ ជាមួយនឹងធុរកិច្ចបង្កើតថ្មី មានចំនួនច្រើនជាង ៦៤,០០០ និង ដៃគូសាជីវកម្មផ្លូវការចំនួន ៥០០ យើងបានបង្កើតនូវប្រព័ន្ធអេកូឡូស៊ីចុងក្រោយសម្រាប់ធុរកិច្ចបង្កើតថ្មីនៅក្នុងឧស្សាហកម្មជាច្រើន។

យើងធ្វើការវិនិយោគជាមួយនឹង VCs Silicon Valley ដែលឈានមុខគេចំនួន ២០០ និងរៀបចំព្រឹត្តិការណ៍កសាងបណ្តាញច្រើនជាង ១,០០០ដង ក្នុងមួយឆ្នាំ។ ក្រុមហ៊ុននៅក្នុងសហគមន៍របស់យើង រៃអង្គាសថវិកាបានជាង 9 ពាន់លានដុល្លារ តាមរយៈផលប័ត្រដែលទទួលបានជោគជ័យ រួមមាន Danger, Dropbox, Lending Club និង PayPal ។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់គេហទំព័រ៖ www.plugandplayapac.com 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen) កញ្ញា គ្រី សុវណ្ណារី

Head of Corporate Communications ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd 

Visa Vietnam, Cambodia and Laos តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ +84 28 3520 7439 ទូរស័ព្ទ ៖ +855 11733368

អ៊ីម៉ែល៖ [email protected] អ៊ីម៉ែល៖ [email protected]

...

ព័ត៌មានបន្ថែមទាក់ទងទៅនឹងកម្មវិធីពន្លឿនអាជីវកម្មរបស់ Visa

https://www.youtube.com/watch?v=KPSOaArUpp4

https://form.typeform.com/to/GuOdcPzF?typeform-source=www.visa.com.sg

តំណលីងសម្រាប់ដាក់ពាក្យស្នើសុំ៖ https://www.visa.com.sg/visa-everywhere/innovation/apaccelerator.html

X
5s