ពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជា-ចិន នឹងប្រារព្ធធ្វើនៅខែមីនាខាងមុខនេះ​



ថ្ងៃទី១១ ខែកុម្ភៈ សន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍អចលទ្រព្យ រថយន្ត និងការរស់នៅកម្ពុជាចិនបានធ្វើឡើងនៅផ្សារទំនើបអូឡាំផ្យារាជធានីភ្នំពេញ។ លោក He Pan ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន compass.com.kh និងលោកWang Hao ប្រធានផ្នែកទីផ្សារក្រុមហ៊ុន 58Cam.com បានពន្យល់ណែនាំពីពត៌មានលក្ខណៈពិសេស ចំណុចទាក់ទាញ និងស្ថានភាពទូទៅរបស់កម្មវិធីពិព័រណ៍លើកនេះ។  

កម្មវិធីពិព័រណ៍លើកនេះនឹងធ្វើឡើងនៅថ្ងៃទី១៧ ដល់១៩ខែមីនា តាមការប៉ាន់ប្រមាណទុកនឹងមានហើយប្រជាជនខ្មែរ ចិន ប្រហែល៥ម៉ឺននាក់ចូលរួម  ។

ស្របពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមានទី១)នយោបាយ និងការទូត ២)វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ៣)កសិកម្ម ៤)ថាមពល ៥)សន្តិសុខ ៦)ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២២ដែលបានជំរុញការបើក ទីផ្សាររបស់ចិន ទទួលកសិផលនិងមច្ឆាជាតិរបស់កម្ពុជា។ ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបឹងទន្លេសាប។

នៅក្នុងជំនួបគ្នានោះដែរ ឯកឧត្តម ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រភពថាមពលអគ្គសនីដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតង។ ក្នុងជំនួបគ្នានោះ សម្តេចតេជោបានស្នើដល់ឯកឧត្តមប្រធានាធិបតី ជំរុញអ្នកទេសចរណណ៍ចិន មកទស្សនាកម្ពុជាឲ្យកាន់ច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បិតរបស់ប្រទេសចិន ពិសេសការលើកទឹកចិត្តពី ឯកឧត្តមប្រធានាធិបតី ដើម្បីឲ្យអ្នកទេសចរណ៍ចិនធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច។ 

គួរបញ្ជាក់ថាទំនាក់ទំនងកម្ពុជាចិនកាន់តែស្អិតរមួតថែមមួយកម្រិតទៀត ឆ្នាំ២០២៣គឺជាខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជាឆ្នាំមិត្តភាពចិន-កម្ពុជាផងដែរ។ ប្រទេសចិន និងកម្ពុជានឹងអនុវត្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យផ្សេងៗដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំជាដើម។

ជាមួយនឹងការងើបឡើងវិញបន្ថែមនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល និងការបន្ធូរបន្ថយគោលនយោបាយចេញចូលដែនរបស់ប្រទេសចិន ប្រជាជនចិនវិលត្រឡប់មកកម្ពុជាបានក្លាយជានិន្នាការទូទៅ វិនិយោគិនចិនក៏កាន់តែយកចិត្តទុកដាក់ទៅលើឱកាសធ្វើពាណិជ្ជកម្ម និងកញ្ចប់សេវាកម្មនៅកម្ពុជា។ 

កម្មវិធីពិព័រណ៍លើកនេះធ្វើឡើងរួមគ្នាដោយ ក្រុមហ៊ុន compass.com.kh និង ក្រុមហ៊ុន58Cam.com ដោយផ្ដោតទៅលើតម្រូវការពាណិជ្ជកម្ម និងប្រើប្រាស់ដែលកើនឡើងជាសន្សឹមៗក្នុងបណ្ដាប្រជាជនកម្ពុជា-ចិន ហើយរុករកសក្ដានុពលប្រើប្រាស់របស់ប្រជាជនកម្ពុជា-ចិន ដើម្បីពង្រីកទីផ្សារជូនដល់អាជីវករដែលចូលរួមពិព័រណ៍ ស្វែងរកអតិថិជន ចាប់យកឱកាសថ្មីៗ ជម្រុញដល់ការវិនិយោគ និងកំណើនអាជីវកម្មដែលជាប់ពាក់ព័ន្ធ។

កម្មវិធីពិព័រណ៍លើកនេះនឹងតាំងបង្ហាញសមិទ្ធផលដែលទទួលបានក្នុងវិស័យអចលនទ្រព្យ រថយន្ត និងសេវាកម្មនានាក្នុងការរស់នៅ នៅកម្ពុជាសព្វថ្ងៃ ក៏នឹងផ្ដល់នូវវេទិកាផ្លាស់ប្ដូររវាងអាជីវករ និងអ្នកប្រើប្រាស់ ជម្រុញដល់កិច្ចសហប្រតិបត្តិការផ្នែកទុរកិច្ច។ តាមដំណឹងបានបង្ហាញថា កម្មវិធីពិព័រណ៍នេះបែកចែកជា៣ផ្នែកសំខាន់ៗ ដូចជា អចលនទ្រព្យ រថយន្ត និងសេវាកម្មរស់នៅ គ្រោងមានស្ដង់ក្រុមហ៊ុនចំនួន៦៧ក្រុមហ៊ុន។ ក្នុងដំណាក់កាលកំពុងសិក្សាស្រាវជ្រាវ បានមានសហគ្រាសល្បីៗប្រមាណ៣០មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើកម្មវិធីពិព័រណ៍នេះ។ 

គួរបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៍នេះគ្រោងនឹងរៀបចំការតាំងពិពណ៌ដែលមានប្រធានបទសម្បូរបែប និងទំនាក់ទំនង រួមបញ្ចូលការណែនាំដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ប្រវត្តិ និងវប្បធម៌នៃលំនៅដ្ឋានកម្ពុជា ព្រមនិងវេទិកាកំពូលអាជីវកម្ម ការសម្តែងសិល្បៈបែបប្រពៃណីចិន ល្បែងកម្សាន្តសំរាប់គ្រួសារជាដើម។ ទស្សនិកជននឹងអាចទទួលបានបទពិសោធន៍ពីវប្បធម៌ម៉ាកយីហោល្បី និងឈ្វេងយល់ពីនិន្នាការអភិវឌ្ឍន៍នៃអាជីវកម្មនានាដោយសេរី។

ក្រៅពីនេះ កម្មវិធីពិព័រណ៍នេះនឹងធ្វើការពិភាក្សាស្រាវជ្រាវទៅលើបញ្ហាអាជីវកម្មពាក់ព័ន្ធនឹងអចលនទ្រព្យ រថយន្ត និងសេវាកម្មក្នុងការរស់នៅសម្រាប់ប្រជាជនកម្ពុជាចិនតាមរយៈវេទិកានានា។ អ្នកជំនាញនឹងធ្វើការចែករំលែកពត៌មានអាជីវកម្មទៅកាន់មហាជន ដើម្បីស្វែងរកនូវដំណោះស្រាយបញ្ហាប្រឈម និងស្វែងរកនូវកាលានុវត្តភាពថ្មី។ 

បើធៀបនឹងពិព័រណ៍អាជីវកម្មផ្សេងទៀត ចំណុចពិសេសនៃកម្មវិធីពិព័រណ៍នេះគឺផ្ដោតលើប្រជាជនកម្ពុជាចិន រួមទាំងវិនិយោគិនចិន អណិកជនចិនដែលរស់នៅកម្ពុជាជាអចិន្ត្រៃ ប្រធានក្រុមហ៊ុន អាជីវកម្ម និងប្រជាជនខ្មែរជាប់ខ្សែស្រឡាយចិន និងសាច់ញាតិបងប្អូនដែលចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា។ 

កម្មវិធីពិព័រណ៍លើកនេះនឹងធ្វើការផ្សព្វផ្សាយទាំងនៅខាងក្រៅផង ទាំងតាមអនឡាញផង សហការជាមួយនឹងសារពត៌មានកម្ពុជា និងចិន ដើម្បីផ្ដល់នូវឱកាសបង្ហាញអាជីវកម្មដល់អាជីវករដែលចូលរួម រំពឹងថានឹងទទួលបានការចាប់អារម្មណ៍ពីមនុស្ស១លាននាក់។ 

ពិព័រណ៍អចលទ្រព្យ រថយន្ត និងការរស់នៅ សម្រាប់ប្រជាជនខ្មែរជាប់ខ្សែស្រឡាយចិនកំពុងស្វែករកដៃគូពាណិជ្ជកម្មយ៉ាងសស្រាក់សស្រាំ។ 

សម្រាប់ពត៏មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទ 069611888 (Telegram, what APP, Wechat)

X
5s