តម្លៃសំបុត្រចូលសួនសត្វភ្នំពេញសាហ្វារី ត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ ដោយទូទាត់តាម AMK Mobile​



ក្នុងឱកាសអបអរសាទរកម្មវិធីខួបគម្រប់ ៥ ឆ្នាំរបស់សួនសត្វភ្នំពេញសាហ្វារី នាថ្ងៃទី ១៨ មិថុនា ២០២៣ ខាងមុខនេះ អេ អឹម ខេ បានសហការផ្តាច់មុខជាមួយ Phnom Penh Safari នឹងផ្ដល់ជូនតម្លៃសំបុត្រពិសេសត្រឹមតែ 5$ ប៉ុណ្ណោះ សម្រាប់អតិថិជនទាំងអស់ដែលទូទាត់តាម AMK Mobile។ ក្រៅពីនេះ ក្នុងកម្មវិធីខួបគម្រប់ ៥ ឆ្នាំរបស់សួនសត្វភ្នំពេញសាហ្វារី យើងមានសកម្មភាពសប្បាយៗជាច្រើនរួមមាន ការលេងហ្គេមទទួលបានរង្វាន់ដ៏ស្រស់ស្អាត កន្លែងផាត់រូបសម្រាប់កូនៗ ការលេងVR  ការបើកគណនីកូនឆ្លាតទទួលបានរង្វាន់ជាច្រើនដូចជា ឆត្រ ដបទឹក កាតាប សំបុត្រកុន3Dពី Prime Cineplex និងការផ្តល់ជា Mike Burger ជូនកូនៗ លោកអ្នក។

*លោកអ្នកអាចចាប់ផ្តើមកក់ ឬទិញសំបុត្រចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៧ មិថុនា ឆ្នាំ២០២៣

*ការផ្តល់ជូននេះរហូតដល់អស់ពីស្តុក។ 

*របៀបទិញសំបុត្រ៖ 

• ចុចតំណភ្ជាប់នេះ ដើម្បីទូទាត់តាម AMK Mobile (https://amkmobileapp.page.link/F4ffUL3bx65Lh4JJ9)

• ឬទូទាត់តាមរយៈ KHQR Phnom Penh Safari ដោយប្រើ AMK Mobile នៅបញ្ជរបង់ប្រាក់តែម្តង

*បញ្ជាក់៖ 

• តម្លៃពិសេសនេះ សម្រាប់តែអតិថិជន អេ អឹម ខេ ទូទាត់តាមគណនី អេ អឹម ខេ ទៅគណនី អេ អឹម ខេ

• បើលោកអ្នកមិនទាន់មានគណនី អេ អឹម ខេ កុំព្រួយបារម្ភ ព្រោះលោកអ្នកអាចបើកគណនីបានដោយខ្លួនឯងភ្លាមតាម AMK mobile ឬអាចទស្សនាវិធីបង្កើតតាមរយៈលីងនេះ https://fb.watch/kZoc7MZvCD/ 

• ឬមួយទៀត លោកអ្នកអាចអញ្ជើញទៅស្តង់ អេ អឹម ខេ នៅសួនសត្វភ្នំពេញសាហ្វារីក៏បានដែរ ក្រុមការងារ អេ អឹម ខេ នឹងបើកគណនីជូនបានភ្លាមៗតែម្តង។ ហើយកុំភ្លេចភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណច្បាប់ដើមមកផង។

*លក្ខន្តិក៖

• សម្រាប់អតិថិជនដែលទូទាត់ជាមួយ AMK Mobile ប៉ុណ្ណោះ 

• លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

• ព័ត៌មានលម្អិតទំនាក់ទំនងតាមរយៈ ៖ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។

X
5s