Rosegold ដែលជាប្រ៊ែនជួរមុខរបស់ប្រទេសថៃ ឥឡូវនេះមានវត្តមាន នៅកម្ពុជាហើយ!​



 

Rosegold ជា ផលិតផល ថែរក្សា ស្បែក និងបំប៉ន ស្បែក ដែល ពេញនិយម បំផុត នៅក្នុងប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ ឥឡូវនេះ បាន មកដល់ប្រទេសកម្ពុជាហើយ។ តាមរយៈការបើកសម្ពោធនៃការិយាល័យថ្មីទី១  និងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី 20 ខែសីហា ឆ្នាំ 2023 នៅ Rosewood Five-Star Hotel ។ ក្នុងនោះមានស្ថាប័នទូរស្សន៍ សារពត៌មាន, Influencers តារា ល្បីៗ ក៏ដូចជាតំណាងចែកចាយមកពីប្រទេសថៃ ឡាវ និងកម្ពុជាដែលមានមនុស្សសរុបប្រហែល 100 នាក់ ដែលបានចូលរួម និងផ្តល់ទំនុកចិត្តកាន់តែច្រើនដល់អ្នកប្រើប្រាស់ និងអ្នកចែកចាយ Rosegold ។

 

Rosegold ជាអ្នកនាំចូល និងចែកចាយផលិតផលដែលមានគុណភាព និងស្តង់ដារអន្តរជាតិពីប្រទេសកូរ៉េ បារាំង ជប៉ុន និងតៃវ៉ាន់។ ផលិតផលទាំងនេះរួមមានៈ MIKU Sunscreen , SAKANA Collagen និង LEOXI Serum និងផលិតផលជាច្រើនទៀត។

លោក Tanthanit, CXO និងលោកស្រី Waewwan នាយកប្រតិបត្តិក្រុមហ៊ុន Rosegold បាននិយាយថា ពួកគេបានបង្កើតក្រុមហ៊ុនតាំងពីឆ្នាំ 2018 ដោយចាប់ផ្តើមជាមួយ "Secreat Forest Cream" ពីប្រទេសកូរ៉េ។ ឥឡូវនេះ ពួកគេមិនត្រឹមតែបន្តពង្រីកខ្សែផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសាខានៅតាមបណ្តាប្រទេសនៅក្រៅប្រទេសដូចជា វៀតណាម ឡាវ ចិន និងកម្ពុជាផងដែរ។

បន្ថែមពីនេះអ្នកស្រី Waewwan Gunnanthorn បានលើកឡើងថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេប្រសិនណាបើ យើងមានជំនឿជាក់មកលើខ្លួនឯង។ មានប្រវត្តិចាប់ផ្ដើមអាជីវកម្មតាំងពីវ័យ 13 ឆ្នាំនាយិការរូបនេះបានប្រកាសថាខ្លួនបានរកចំណូលបានមួយលានដុល្លារតាំងពីវ័យ 16 ឆ្នាំមកម្លេះ។ នៅវ័យ 18 ឆ្នាំគាត់ក៏បានចាប់ផ្ដើមបើកអាជីវកម្មដំបូងហើយត្រូវបានចាត់ថ្នាក់ថា ជាម្ចាស់ប្រ៊ែន ស្ត្រីវ័យក្មេងជាងគេបំផុតនៅក្នុងប្រទេសថៃ។ តាមរយៈ សន្និសីទកាសែត នាយិការូបនេះបានប្រកាសថា អាជីវកម្មរបស់ខ្លួនអាចរកចំណូលបានរាប់រយលានបាត តាំងពីខ្លួននៅវ័យ 20 ឆ្នាំហើយក៏បានចូលរួមធ្វើជាវាគ្មិននៅប្រទេសថៃតាំងពីវ័យ ២១ឆ្នាំ។ នេះជាមូលហេតុដ៏ចម្បងមួយដែលធ្វើឲ្យគាត់ដឹកនាំនិងពង្រីកក្រុមហ៊ុន Rosegold ទៅកាន់បណ្ដាប្រទេសក្រៅពីប្រទេសថៃ។

 

នាយកទទួលបន្ទុកផ្នែកខាងពាណិជ្ជកម្ម CXO លោក Tanthanit Gunnanthorn បានថ្លែងផងដែរក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យកន្លងទៅថា "ខ្ញុំជាអ្នករៀបចំយុទ្ធសាស្ត្រដែលធ្វើឲ្យអ្វីៗគ្រប់យ៉ាងនៅក្នុងក្រុមហ៊ុនអាចក្លាយជាការពិតបាន។ ប្រសិនណាបើយើងមិនបានកំណត់ផ្នត់គំនិតរបស់យើងថាធ្វើបាននោះទេនោះវាមិនអាចឲ្យអ្វីៗគ្រប់យ៉ាងកើតមានបាននៅក្នុងពិភពលោកនោះទេ"។

 

ជាមួយនឹងចក្ខុវិស័យនាំយកនូវផលិតផលថែរក្សាសម្រស់និងសម្ផស្សគុណភាពលំដាប់អន្តរជាតិដែលបង្កើតឡើងដោយក្រុមហ៊ុនរបស់ខ្លួន និងផលិតនៅបណ្ដាប្រទេសជិតផ្សេងៗ ទៅដល់បេះដូងរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនមានជំនឿថានឹងធ្វើឲ្យផលិតផលមួយនេះល្បីល្បាញនៅក្នុងបណ្ដារទីផ្សារជាច្រើនទៀត។

ជាពិសេសសម្រាប់ប្រទេសកម្ពុជា Rosegold គ្រោងនឹងផ្តល់នូវប្រព័ន្ធដឹកជញ្ជូន និងឃ្លាំងដោយឥតគិតថ្លៃ ប្រព័ន្ធលក់ និងឧបករណ៍ទីផ្សារសម្រាប់ដៃគូរបស់ពួកគេ។ CXO បាននិយាយថានឹងមានអ្នកធ្វើបទបង្ហាញអន្តរជាតិថ្មី និងព្រឹត្តិការណ៍ Grand Opening សម្រាប់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះផងដែរ។ ដូច្នេះពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីជ្រើសរើសដៃគូ និងសមាជិកជួរទី 1។ ប្រសិនបើអ្នកចាប់អារម្មណ៍ ឬត្រូវការព័ត៌មានបន្ថែម អ្នកអាចទាក់ទងទៅកាន់បណ្តាញសង្គមរបស់ពួកគេ (Rosegold Cambodia - HQ) ឬតេឡេក្រាមរបស់ពួកគេ 017211910។

 

X
5s