ភាព​ជោគជ័យ​របស់​លោក​ Donald Trump ដែល​លោក​អ្នក​គួរ​ដឹង​​



ជាមនុស្សដ៏ល្បីម្នាក់ទាំងតាមទូរទស្សន៍ និងសារព័ត៌មានផង លោក Donald Trump បានប្រើប្រាស់សមត្ថភាព ការតាំងចិត្ត ទំនុកចិត្ត និងការប្រថុយប្រថានជាច្រើនទម្រាំលោកបានជោគជ័យមកដល់សព្វថ្ងៃនេះ។ លោកមានប្រាក់តម្កល់រហូតទៅដល់ ៤ពាន់លានដុល្លារឯណោះ។ លោកបានទទួលប្រាក់ចំណូលជាច្រើនតាមរយៈជំនួញអចលនទ្រព្យរបស់លោក ហើយលោកក៏ជាប្រធាននៅក្នុង The Trump Orginization និងជាអ្នកបង្កើត Trump Entertainment Resorts ផងដែរ។ ការងារដំបូងរបស់លោក៖ លោក Donald Trump បានជ្រើសរើសអាជីពការងារតាមឪពុករបស់លោក គ្រាន់តែលោកមានមហិច្ឆតាខ្ពស់ជាងឪពុករបស់លោកទៅទៀត។ នៅពេលរៀនថ្នាក់ឧត្ដមសិក្សា លោកបានចូលធ្វើការឲ្យឪពុករបស់លោកដែលទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុដើម្បីបន្តពង្រីកក្រុមហ៊ុនរបស់ឪពុកលោក ហើយគាត់ក៏បានជម្រុញឲ្យឪពុករបស់គាត់ផ្សងគ្រោះថ្នាក់ដើម្បីចាប់យកឱកាសមាស តែពិតជាការលំបាកដ៏ច្រើន មិនងាយស្រួលដូចអ្វីដែលនិយាយនោះទេ។ នៅឆ្នាំ១៩៧១ លោក Donald Trump មានទៅរស់នៅឯទីក្រុង New York ហើយបានចូលប្រឡូកជាមួយការរកស៊ីជាច្រើន ដោយបង្កើតក៏ដូចជាចូលរួមសហការជាមួយសហគ្រិនកំពូលផ្សេងៗទៀត ដើម្បីបង្កើតប្រាក់ចំណេញឲ្យបានច្រើនតាមតែអាចធ្វើបាន។បន្ទាប់មក លោកក៏ត្រូវបានគេចាប់ផ្ដើមទទួលស្គាល់ និងមានចាប់ផ្ដើមមានឈ្មោះបោះសំឡេងតាំងពីពេលនោះមក។ ភាពជោគជ័យដ៏សំបើម៖ នៅឆ្នាំ១៩៧៩ លោកបានសាងសង់អគារមួយដ៏ធំ ដែលមានឈ្មោះថា Trump Tower ហើយមានតម្លៃទៅដល់ ២០០លានដុល្លារឯណោះ។ បន្ទាប់ពីនេះគាត់ក៏មានឈ្មោះបោះសំឡេងរឹតតែខ្លាំងនៅលើឆាកជាតិ ហើយនេះក៏មិនមែនជាអ្វីដែលគាត់ធ្វើតែមួយនោះដែរ គាត់ក៏បានព្យាយាមរកប្រាក់ចំណូលបន្ថែម តាមរយៈការបើកបនល្បែង ហើយគាត់ក៏បានចូលហ៊ុនបង្កើតសណ្ឋាគារជាច្រើនទៀត ដែលសុទ្ធតែមានតម្លៃរាប់រយលានដុល្លារឯណោះ។ ហើយគាត់នៅតែបន្តប្រឡូកជាមួយការរកស៊ីអចលនទ្រព្យរហូតមក ព្រោះគាត់បានបទពិសោធន៍ខាងផ្នែកនេះជាច្រើនដែរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.addicted2success.com
X
5s