បើផ្អែកលើចំណុចទាំង៥នេះ អ្នកនឹងងាយជ្រើសរើសសាកលវិទ្យាល័យដ៏ត្រឹមត្រូវ​



ការជ្រើសរើសសាកលវិទ្យាល័យ គឺមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសពេលអ្នកគ្មាននរណាដែលអាចផ្ដល់គំនិតបាន។ ទើប ពេលខ្លះអ្នកក៏អាចសម្រេចចិត្តតាមមិត្តភ័ក្ដិ ដែលវាគឺជាកំហុសឆ្គងមួយ មិនគួរឲ្យកើតមាន។ ខាងក្រោមនេះអ្នកនឹងដឹងពីគំនិតខ្លះៗ ក្នុងការស្វែងរកសាកលវិទ្យាល័យ ដ៏ត្រឹមត្រូវមួយ៖

១) ជ្រើសរើសសាកលវិទ្យាល័យណាដែលល្បីសម្រាប់មុខវិជ្ជាអ្នករៀន៖ ប្រសិនបើអ្នកធ្វើការសម្រេចចិត្ត រួចរាល់ហើយ ថាមុខវិជ្ជាណាដែលអ្នកចង់រៀននោះ អ្នកគួរតែស្វែងរកសាកលវិទ្យាល័យណាដែលល្បីផ្នែកមុខវិជ្ជានោះ ព្រោះអ្នកនឹងទទួលបានសាស្ត្រាចារ្យដែលល្បី ព្រមទាំងទទួលបានការសិក្សាដែលល្អជាងគេ ដែលសាលាមានផងដែរ។

២) មានភាសាដែលអ្នកចង់រៀន៖ អាចថា អ្នកចង់រៀនភាសាឲ្យបានចេះច្រើន មិនថា ចិន អង់គ្លេស បារាំង ឬ ភាសាដទៃទៀតទេ ។ បូករួមទាំង ចំណេះដឹង និងភាសាជាច្រើន ពេលដែលអ្នករៀនចប់អ្នកនឹងទទួលបានប្រាក់ខែខ្ពស់ជាមិនខាន។

៣) រយៈពេលសិក្សា៖ សាកលវិទ្យាល័យមួយចំនួន តែងមានរយៈពេលនៃការសិក្សាខុសៗ គ្នា។ តែបើអ្នកចង់រៀន ផ្នែកបរិញ្ញាបត្រដែលចំណាយពេល ត្រឹមតែ៣ឆ្នាំនោះ អ្នកក៏អាចស្វែងរកបានផងដែរ ហើយភាគច្រើនសាកលវិទ្យាល័យ ឯកជន តែងតែមានរយៈពេលសិក្សាខ្លីជាងសាកលវិទ្យាល័យរបស់រដ្ឋ ព្រោះពួកគេមិនសូវជាមានពេលវិស្សមកាលយូរប៉ុន្មានទេ ។

៤) ទីតាំងនៃសាកលវិទ្យាល័យ៖ ទីតាំងក៏ជាផ្នែកមួយដែលអ្នកត្រូវគិតផងដែរ អ្នកគួរចេះវាស់ស្ទង់ថា តើពីផ្ទះរបស់អ្នកទៅកាន់សាលា វាមានចម្ងាយឆ្ងាយឬក៏សមល្មមសម្រាប់ធ្វើដំណើរ។ ជាពិសេសសាកលវិទ្យាល័យដែលមានទីតាំងនៅកណ្ដាលក្រុង វា អាចនឹងល្អជាងទីតាំងជាយក្រុង ព្រោះអ្នកអាចរៀនផងធ្វើការផង ហើយម្យ៉ាងទៀត កេរ្តិ៍ឈ្មោះរបស់សាលា ក៏អាចមានឥទ្ធិពលខ្លះលើការងារអ្នកផងដែរ។

៥) តម្លៃសិក្សា៖ អ្នកគួរតែដឹងផងដែរថា តម្លៃនៃសាកលវិទ្យាល័យដែលអ្នកចង់រៀននោះ ខ្ពស់ឬក៏សមល្មមសម្រាប់អ្នក។ វាអាចនឹងគ្មានបញ្ហាអ្វីទេ ប្រសិនបើឪពុកម្ដាយរបស់អ្នកធូរធារ តែសម្រាប់និស្សិតក្រីក្រវិញ អ្នកគួរតែប្រមើល មើល សាលាណាដែលសមល្មមសម្រាប់អ្នក ហើយ បូករួមទាំងការចំណាយ ផ្សេងៗទៀត ថាតើវាគ្រប់គ្រាន់ទេ សម្រាប់អ្នកទៅរៀននៅសាកលវិទ្យាល័យនោះ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ mastersportal.eu

X
5s