ខុនដូ៖ ពីរចំណុចដែលគួរស្វែងយល់មុនពេលទិញឬលក់លំនៅដ្ឋាន​



ការសិក្សាមួយស្តីពីទីផ្សារខុនដូនៅកម្ពុជាបង្ហាញថាអ្នកទិញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យជារឿយៗមិនបានពិនិត្យមើលច្បាប់ផ្ទៃក្នុង និងការគ្រប់គ្រងខុនដូនោះទេ មុននឹងទិញ ឬលក់យូនីតណាមួយ។ ការដែលមិនបានពិនិត្យមើលនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅលើអចលនទ្រព្យ នៅពេលដែលច្បាប់ផ្ទៃក្នុង និងការគ្រប់គ្រងខុនដូអាចមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើតម្លៃនៃអចលនទ្រព្យនោះ ។ ចាប់តាំងពីមានការប្រកាសអនុក្រិត្យលេខ១២៦ លើការគ្រប់គ្រងនិងការប្រើប្រាស់អគារសហកម្មសិទ្ធិ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ហើយនឹងច្បាប់ស្ដីពីសិទ្ធិកាន់កាប់ដីធ្លីដល់ជនបរទេសនៅក្នុងវិស័យ ឯកជនជាលក្ខណៈសហកម្មសិទ្ធិ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០ គេសង្កេតឃើញថាការអភិវឌ្ឍខុនដូមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់នៅកម្ពុជាជាពិសេសគឺនៅទីក្រុងភ្នំពេញ។ ជាការពិតការអភិវឌ្ឍន៍ជាច្រើន ដែលបានអភិឌ្ឍន៍ដោយអ្នកអភិវឌ្ឍន៍អន្តរជាតិ និងអ្នកអភិវឌ្ឍក្នុងស្រុក ដោយគម្រោងទាំងនោះមួយចំនួនបានសាងសង់រួចរាល់ ហើយមួយចំនួនទៀតកំពុងស្ថិតក្នុងដំណាក់កាលការសាងសង់ ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០១៧ខាងមុខ។ ចំណុចដ៏សំខាន់មួយទៀតនោះគឺថាទីផ្សារអចលនទ្រព្យនៅកម្ពជាផ្ដល់សក្ដានុពលដល់អ្នកទិញជាមួយនឹងជម្រើសជាច្រើន។ ក៏ប៉ុន្តែមុនសម្រេចចិត្តទិញនូវអចលនទ្រព្យដែលមានសក្ដានុពលទាំងនោះ អ្នកទិញគួរតែពិចារណារទៅលើកត្តាផ្សេងៗដូចជា ទីតាំងរបស់ខុនដូ ការពិព័ណ៌នានិងគុណភាពរបស់របរប្រើប្រាស់ ទំហំនិងតម្លៃ អត្តសញ្ញាណនិងបទពិសោធន៏របស់អ្នកអភិវឌ្ឍន៍ និងគោលការណ៏ធានារ៉ាប់រងសំណង់ជាដើម។ កត្តាពីរផ្សេងទៀតដែលអ្នកអភិវឌ្ឍន៍ និងអ្នកទិញតែងតែភ្លេចនិងត្រូវតែពិនិត្យនោះគឺ អាយុកាលរបស់ខុដូ និតិវិធីនិងការគ្រប់គ្រងរបស់ខុនដូ ពីព្រោះកត្តាទំាងអស់នេះវាអាចជះឥទ្ធីពលយ៉ាងខ្លាំងលើតម្លៃរបស់យូនីត។ កិច្ចសន្យាឬនិតិវិធីគឺសខាន់ណាស់ចំពោះខុនដូ ដូច្ចេះទាំងអ្នកកំពុងកាន់កាប់អចលនទ្រព្យនិងអ្នកត្រៀមកាន់កាប់អចលនទ្រព្យនាពេលខាងមុខ គឺត្រូវការកិច្ចសន្យាទាំងនេះជាចាំបាច់។ ពួគេត្រូវតែកំណត់ឱ្យបានច្បាស់នូវអាយុកាលរបស់ខុនដូ ជាពិសេសការរៀបចំគ្រប់គ្រងរបស់ខុនដូទាំងផ្លូវច្បាប់ និងការអនុវត្តជាក់ស្ដែង។ គោលបំណងបំណងនៃកិច្ចសន្យានេះគឺផ្ដល់នូវសិទ្ធិនិងកាតព្វកិច្ចរបស់ម្ចាស់ទ្រព្យ ដើម្បីកំណត់នូវទីតាំង និងទ្រព្យឯកជន លក្ខខណ្ឌនៃការប្រើប្រាស់របស់វា ដើម្បីរៀបចំគ្រប់គ្រងខុនដូ និងកំណត់ ថាតើវាមានតម្លៃយ៉ាងណា? ជាពិសេសទាក់ទងនិងការថែរក្សានិងជួសជុល តើត្រូវធ្វើការចំណាយដោយម្ចាស់ទ្រព្យឬយ៉ាងណា? រដ្ឋាភិបាលយល់ថាកិច្ចសន្យាឬបទបញ្ជាផ្ទៃក្នុងត្រូវតែបានត្រួតពិនិត្យដោយអ្នកទិញមុននិងអ្នកទិញនោះសម្រេចចិត្តទិញនូវ ទ្រ-ព្យនោះ។ តាមពិតនៅក្នុងអនុក្រិត្តលេខ១២៦បានចែងថាកិច្ចសន្យាត្រូវតែចេញនៅគ្រាដំបូងសម្រាប់គម្រោងមួយ(ឧទាហរណ៏មុននិងប្រកាសលក់ឬជួលលំនៅដ្ឋានឯកជនរបស់អគារសហកម្មសិទ្ធិណាមួយ)។ ការចង្អុលបង្ហាញអំពីសារសំខាន់របស់កិច្ចសន្យាមួយផ្សេងទៀតនោះគឺថាពួកគេត្រូវបានទាមទារដោយការិយាល័យសុរិយោដីធ្លី សម្រាប់ការចុះបញ្ជីនៃខុនដូនិងការចេញប័ណ្ណកម្មសិទ្ធិសម្រាប់លំនៅដ្ឋាននីមួយៗ។ ជាងនេះទៅទៀតអ្នកអភិវឌ្ឍន៍ និងអ្នកទិញមិនអាចមើលរំលងនូវឯកសារទាំងនេះបានទេដែលវាជាវត្ថុតាងដ៏សំខាន់ចំពោះខុនដូទាំងមូល ហើយដែលនឹងត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាដែលអាចកើតមានឡើងរវាងម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងខុនដូ។ ប៉ុន្តែវាពិតជាសំខាន់ណាស់ដែលថាពាក្យពេជន៍នៅក្នុងកិច្ចសន្យាមានភាពងាយស្រួលយល់ហើយភាគីសងខាងអាចយល់ព្រម ដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពចំពោះបញ្ហាដែលអាចកើតមានឡើង។ ទោះជាយ៉ាងណាក៏ដោយគំរូដ៏សង្ខេបមួយនេះនឹងមិនផ្ដោតទៅលើកត្តាដទៃផ្សេងទៀតឡើយដូចជាការប្រើប្រាស់នូវតំបន់ទាំងនោះ ការបង្កើនទុន សុវត្ថិភាពរបស់ខុនដូ អំណាចនិងការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង ការរៀបចំ និងការសម្រេចចិត្តនៃការប្រជុំរបស់ម្ចាស់លំនៅដ្ឋាន និងគោលការណ៏ធានារ៉ាប់រងរបស់ខុនដូជាដើម។ ដូច្នេះវាត្រូវបានគេឱ្យយោបល់ដល់អ្នកអភិវឌ្ឍគួរតែស្នើសុំជំនួយពីអ្នកជំនាញ (ជាពិសេសមេធាវី) សម្រាប់ព្រៀងនូវកិច្ចសន្យាដើម្បីឱ្យមានលក្ខណៈច្បាស់លាស់និងផ្តលភាពងាយស្រួលដល់អ្នកទិញ។ លើសពីនេះទៅទៀតមានការផ្តល់ដំបូន្មានជូនដល់អ្នកទិញ ឬអ្នកលក់ មុននឹងទិញឬក៏លក់ខុនដូត្រូវយល់ឱ្យបានច្បាស់ពីការគ្រប់គ្រងរបស់វា។ ជាការពិតណាស់ការគ្រប់គ្រងគឺសំខាន់ណាស់ដើម្បីឱ្យប្រតិបត្តិការល្អហើយមានប្រសិទ្ធិភាពរបស់ខុនដូ ក៏ដូចជាក៏មិនមានផលប៉ះពាល់អវិជ្ជមានដល់តម្លៃរបស់យ៉ូនីតខុនដូនោះទេ។ អនុក្រិត្តលេខ១២៦ ក៏បានចែងដែរថាខុនដូគួរតែមានការគ្រប់គ្រងឬក៏មានគណៈកម្មការប្រតិបត្តិមួយ ដើម្បីកំណត់នូវការគ្រប់គ្រងខុនដូប៉ុន្តែអនុក្រិត្តមិនបានបញ្ញាក់ទេថាតើគណៈកម្មកានិងអ្នកគ្រប់ គ្រងអាចផ្ទេរសិទ្ធិរបស់ពួកគេបានដែរឬយ៉ាងណា? ជាទូទៅមានជម្រើសពីរផ្ដល់ឱ្យម្ចាស់លំនៅដ្ឋានដើម្បីគ្រប់គ្រងខុនដូរបស់ពួកគេ។ ម្ចាស់លំនៅដ្ឋានអាចសម្រេចចិត្តបន្តតួនាទីគ្រប់គ្រងដោយពួកគេផ្ទាល់ឬក៏ពួកគេអាចជ្រើរើសអ្នកគ្រប់គ្រងតតិយជន ណាម្នាក់ដែលមានជំនាញនិងចំណេះដឹងក្នុងការគ្រប់គ្រង។ យើងមើលឃើញថានៅ អ៊ឺរ៉ុប សហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគេ្នយ៏មានករណីជាច្រើនដែលធ្វើឱ្យការគ្រប់គ្រងខុនដូមិនបានល្អដោយសារតែខ្វះចំណេះដឹងនិងបទពិសោធន៏។ ករណីទាំងនេះដូចជា៖ អនាម័យ ការថែទាំ និងរាល់ការជួសជុលដែលចាំបាច់អំឡុងពេលនៃការគ្រប់គ្រងនោះ។ យើងក៏បានដឹងដែរថាមានករណីជាច្រើនដូចជា តម្លៃឈ្នួលមិនបានប្រមូលទាន់ពេល ឬបញ្ហាមួយចំនួនបានកើតមានឡើងក្នុងខុនដូ ឬការប្រើប្រាស់ថវិការមិនបានត្រឹមត្រូវ។ ទាំងនេះជាឧទាហរណ៏នៃការគ្រប់គ្រងខុនដូមិនបានល្អដែលតែងតែកើតមានឡើងលើការចំណាយ និងជាបញ្ហាដល់ម្ចាស់លំនៅដ្ឋាននិងធ្វើឱ្យលំនៅដ្ឋាននោះមានតម្លៃធ្លាក់ចុះ។ នេះជាការសង្ស័យមួយដែលនាំឱ្យម្ចាស់លំនៅដ្ឋានដែលមានបំណងលក់ឬជួលខុនដូទទួលបានតម្លៃទាបជាងការគ្របគ្រង់ដោយខ្លួនឯង។ ដូច្នេះវាត្រូវបានគេឱ្យយោបល់ថាម្ចាស់ខុនដូត្រូវជ្រើសរើសអ្នកគ្រប់គ្រងដែលមានបទពីសោធន៏និង មានប្រព័ន្ធគ្រប់គ្រងហិរញវត្ថុច្បាស់លាស់ ច្បាប់និងបញ្ហាបច្ចេកទេស ធនធាននិងការទំនាក់ទំនងដើម្បីធានាថាខុនដូនោះមានដំណើរការល្អ។ តួនាទីនិងកាតព្វកិច្ចរបស់អ្នកគ្រប់គ្រងអចលនទ្រព្យអាស្រ័យទៅលើអាណត្តិរបស់វា និងការផ្ដល់សិទ្ធិនៃកិច្ចសន្យានោះ។ អ្នកគ្រប់គ្រងអចលនទ្រព្យត្រូវតែគ្រប់គ្រងតួនាទីគ្រប់គ្រងពីមួយថ្ងៃទៅមួយថ្ងៃរបស់ខ្លួន ធានាឱ្យបាននូវការប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងប្រតិបត្តិនូវការគ្រប់គ្រងបច្ចេកទេស និងរាល់ការថែទាំដែលចាំបាច់ការជួសជុល ការរៀបចំរបៀបវារៈសម្រាប់ការប្រជុុុំ ការធ្វើផែនការចំណាយប្រចាំឆ្នាំ និងការប្រមូលថ្លៃឈ្នួលខុនដូពីម្ចាស់លំនៅដ្ឋាន។ អត្ថបទលម្អិតសូមអាន realestate.com.kh
X
5s