​តើ​ដូ​ណាល់ ត្រាំ​ ​ដែល​នឹងត្រូវ​កាន់​ចង្កូត​សហរដ្ឋ​​អាមេរិក​​​​​នោះ មាន​ទ្រព្យសម្បត្តិ​​​ច្រើន​ដល់កម្រិត​ណា​?​



ក្រោយពីការប្រកួតប្រជែងដ៏ក្ដៅគគុកសម្រាប់ការឡើងកាន់តំណែងថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែមក លោកដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានយកឈ្នះលើលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យដែលទើបតែបញ្ចប់កន្លងទៅថ្មីៗនេះ។ លោកដូណាល់ ត្រាំ គឺជាអ្នកជំនួញមានប្រាក់រាប់ពាន់លានដុល្លារ ជាតារាប៉ុស្តិ៍ទូរទស្សន៍ និងជាអ្នកនយោបាយមួយរូប ថាតើគាត់អាចបង្កើតប្រាក់រាប់ពាន់ដុល្លារបានយ៉ាងដូចម្ដេច ? យោងតាមទស្សនាវដ្ដីForbesរបស់សហរដ្ឋអាមេរិក ទ្រព្យសម្បត្តិរបស់លោកដូណាល់ ត្រាំមានតម្លៃចំនួន៤,៥ពាន់លានដុល្លារអាមេរិក។ គាត់ជាមហាសេដ្ឋីលំដាប់ទី៣២៤ក្នុងចំណោមមហាសេដ្ឋីជុំវិញពិភពលោក និងស្ថិតក្នុងលំដាប់ទី១១៣ក្នុងសហរដ្ឋអាមេរិក។ សមាជិករួមគណបក្សជាមួយគាត់បាននិយាយថា គាត់មានទ្រព្យសម្បត្តិលើសពី១០ពាន់លាន់ដុល្លារ ហើយគាត់ក៏បានបញ្ជាក់ពីវាម្ដងទៀតនៅថ្ងៃទី១៧ខែឧសភាកន្លងនេះ នៅពេលគាត់ដាក់បញ្ចូលនូវការវិវត្តពីការបើកចំហនៃហិរញ្ញវត្ថុរបស់គាត់ទៅគណៈកម្មាធិការសហព័ន្ធរៀបចំការបោះឆ្នោត។ លោកត្រាំ ទទួលបានកេរមរតកពីឪពុកក្រោយរបស់គាត់ដែលជាអ្នកអចលនទ្រព្យចំនួន៤០លានដុល្លារ ហើយក្រោយមកគាត់ក៏បានក្លាយជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនឪពុកគាត់ដែលឥឡូវនេះមានឈ្មោះថា The Trump Organization។ មហាសេដ្ឋីរូបនេះក៏មានភាគហ៊ុនក្នុងដៃជាមួយជំនួញសំខាន់ៗជាច្រើនទៀតដូចជា កាស៊ីណូ អគារខ្ពស់កប់ពពក ប៉ុស្តិ៍ទូរទស្សន៍ វគ្គសិក្សាពីការលេងកីឡាវាយកូនហ្គោល សៀវភៅ និងទំនិញជាដើម៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.gobankingrates.com
X
5s