គម្រោងដីពុះឡូតិ៍ ៧០០ឡូតិ៍ចាប់ផ្ដើមលក់ហើយ! មាន ២៥០០ដុល្លារ អាចទិញបាន!​



គម្រោងដីពុះឡូតិ៍ដ៏ធំមួយកន្លែងដែលមានប្រមាណ ៧០០ឡូតិ៍ ស្ថិតនៅ ឃុំទួលព្រិច ជាប់សង្កាត់ពន្សាំង ខ័ណ្ឌព្រែកព្នៅ ចាប់ផ្ដើមបើកលក់ហើយក្នុងតម្លៃចាប់ពី ២៥០០ដុល្លារឡើងទៅក្នុងមួយប្លង់។ ក្រុមហ៊ុន King Land ជាភ្នាក់ងារលក់ដីឡូតិ៍ខាងលើបានឱ្យដឹងនៅថ្ងៃនេះ ថា ដីឡូតិ៍ទាំងនេះបានចាប់ផ្ដើមបើកលក់ជាច្រើនថ្ងៃមកហើយ ហើយគិតមកដល់ពេលនេះ គឺលក់បានប្រមាណ ២៥%រួចទៅហើយ។ ប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា អ្វីដែលពិសេសនោះគឺ នៅតំបន់ខាងលើស្ថិតនៅក្បែររោងចក្រផលិតទឹកផ្លែឈើ ក្បែរគម្រោងផ្ទះល្វែង មានបឹងកាឡូ និងមិនឆ្ងាយប៉ុន្មានពី ទីក្រុង។ ដោយសារតែទើបប្រកាសបើកលក់ តម្លៃដីឡូតិ៍នៅទាបនៅឡើយ ពោលគឺអតិថិជនអាចទិញបានក្នុងមួយប្លង់ (៥ម៉ែត្រ x ២០ម៉ែត្រ) តម្លៃចាប់ពី២៥០០ដុល្លារឡើងទៅ។ ម្យ៉ាងវិញទៀត បើអតិថិជនគ្មានប្រាក់បង់គ្រប់ អាចបង់ចាប់ពី ៥០%ឡើងទៅ គឺអាចសាងសង់គេហដ្ឋាននៅបានហើយ។ អ្វីដែលជាចំណុចពិសេសមួយទៀតនោះគឺថា ដីឡូតិ៍នេះមានប្រព័ន្ធផ្លូវរដ្ឋព័ទ្ធជុំវិញ និងមានបង្គោលភ្លើងរដ្ឋរួចជាស្រេច។ បើសិនអតិថិជនមិនចង់ទិញទុកសាងសង់គេហដ្ឋានទេ ដីឡូតិ៍នេះក៏ល្អសម្រាប់ទិញទុកលក់បន្តបានដែរ ពោលគឺអាចនឹងចំណេញបានក្នុងរយៈពេលដ៏ខ្លី។ បើមានចំណាប់អារម្មណ៍ សូមទាក់ទងក្រុមហ៊ុន King Land តាមរយៈ 086 501 555 | 092 777 175៕­

development-2development-3development-4

X
5s