​ច្បាប់​ពន្ធ​ថ្មី​សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​​​ត្រូវ​ស្វែង​យល់​ដើម្បី​កុំ​​ឱ្យ​មាន​បញ្ហា​​



អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីណែនាំមួយលេខ ១៨៤១០ ដែលចង់បញ្ជាក់ឱ្យច្បាស់លាស់លើ កាតព្វកិច្ចពន្ធសម្រាប់ក្រុមហ៊ុនអាជីវកម្មដែលជួលអចលនទ្រព្យបន្ត។ សេចក្ដីណែនាំថ្មីនេះចង់កំណត់ឲ្យច្បាស់លាល់លើច្បាប់ដើម្បីបញ្ឈប់រាល់ប្រភេទកាតព្វកិច្ចពន្ធណាដែលស្ទួនគ្នា។ ក្រុមហ៊ុនអចលនទ្រព្យតាមធម្មតាត្រូវកាត់ពន្ធ១០%នៃប្រាក់ថ្លៃជួលពីម្ចាស់អចលនទ្រព្យរបស់ខ្លួនហើយនៅក្នុងលក្ខខណ្ឌនៃការជួលអចលនទ្រព្យបន្ត អ្នកជួលអចលនទ្រព្យបន្តនោះត្រូវកាត់ពន្ធ១០%នៃថ្លៃជួលពីក្រុមហ៊ុនអចលនទ្រព្យនោះទៀត។ ក្នុងសេចក្ដីណែនាំលេខ ១៨៤១០ បច្ចុប្បន្នបានផ្តល់ការលើកលែងពន្ធលើអ្នកជួលបន្តប្រសិនបើម្ចាស់អចលនទ្រព្យ និងអ្នកជួលដំបូងនោះបានជាប់កាតព្វកិច្ចបង់ពន្ធដូចគ្នា។ លោក Anthony Galliano ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cambodian Investment Management បានលើកឡើងថា ៖«ប្រការណែនាំលេខ១៨៤១០គឺជាគម្រូមួយផ្សេងទៀតរបស់អគ្គនាយកដ្ឋានពន្ធដា ដែលឆ្លើយតបទៅនឹងទីផ្សារដោយកំណត់ថានេះជាការបង់ពន្ធស្ទួនសម្រាប់ម្ចាស់អចលនទ្រព្យ ក្នុង ករណីនេះកាតព្វកិច្ចបង់ពន្ធសម្រាប់ទាំងអ្នកជួលដំបូង និងអ្នកជួលបន្ត គឺមានទំហំដូចគ្នាបេះបិទ»។ លោកបានបន្តថា ៖«ក្រោមការណែនាំនេះក្រុមហ៊ុនអចលនទ្រព្យនៅតែតម្រូវឱ្យបង់ពន្ធ១០% នៃប្រាក់ ថ្លៃជួលពីម្ចាស់អចលនទ្រព្យរបស់ពួកគេ។ ក៏ប៉ុន្តែនៅពេលដែលជាក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីបានជួលបន្តទៅអ្នកជួលមួយផ្សេងទៀតដែលបានចុះបញ្ជីពន្ធដារដែរអ្នកជួលបន្តនោះនឹងមិនមានកាតព្វកិច្ចបង់ពន្ធ១០% លើការជួលបន្តជាមួយម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនោះទេត្រឹមតែចេញ នូវវិក្កយបត្រពន្ធអាករតម្លៃបន្ថែមឲ្យប៉ុណ្ណោះ»។ លោកបានបន្ថែមលើនេះទៀតថា ៖«នៅពេលតម្រូវការសម្រាប់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យកំពុងតែរីក ចម្រើន និងការផ្ដល់នូវការផ្គត់ផ្គង់ការិយាល័យកំពុងតែកើនឡើងក្នុងទីផ្សារ ការបញ្ជាក់នេះគឺជាការគាំទ្រលើវិស័យអចលនទ្រព្យដោយសារចង់ធ្វើឲ្យមានភាពងាយស្រួលលើស្ថានភាពពន្ធរវាងអ្នកជាប់ពន្ធទាំងពីរពាក់ព័ន្ធទៅនឹងការជួលបន្ត ដោយត្រឹមតែជាការយកពន្ធអាករតម្លៃបន្ថែមវិញ»។ ក្នុងសេចក្ដីណែនាំថ្មីហាក់បីដូចជាមានការភ័ណច្រឡំក្នុងវិស័យអចលនទ្រព្យកន្លងមក។ លោក គីម ហ៊ាង ប្រធានសហគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានជម្រុញឱ្យអគ្គនាយកដ្ឋានពន្ធដាបង្កើតឲ្យបង្កើតវេទិការពិភាក្សាមួយនិងអញ្ជើញម្ចាស់ភ្នាក់អចលនទ្រព្យទាំងអស់ ដើម្បីបញ្ជាក់និងពន្យល់អំពីសេចក្តីបង្គាប់ថ្មីនេះឱ្យបានច្បាស់លាស់លើអ្វីដែលច្បាប់អាចជួយ ក្នុងវិស័យនេះ ។ លោកបានពន្យល់ទៀតថា ៖«យើងមិនមានការជំទាស់ទៅនឹងការណែនាំរបស់រដ្ឋាភិបាលដែលចង់បង្កើនគុណភាពនៃការប្រមូលពន្ធនោះទេ»។ លោកបានបន្តទៀតថា ៖«តាមទសន្សនរបស់ខ្ញុំអគ្គនាយកដ្ឋានពន្ធដាគួរតែរៀបចំវេទិការសាធារណៈហើយអញ្ជើញភ្នាក់ងារអចលនទ្រព្យទាំងអស់ឱ្យចូលរួមដើម្បីឱ្យពួកគេយល់ដឹងពីកាតព្វកិច្ចបង់ពន្ធរបស់ពួកគេ។ ខ្ញុំគិតថានេះជាមធ្យោបាយដ៏ល្អបំផុតពីព្រោះថាភា្នក់ងារ អចលនទ្រព្យមួយចំនួនមិនទាន់យល់ដឹងច្បាស់នៅឡើយ»។ ព័ត៌មានលម្អិត សូមអាន realestate.com.kh
X
5s