មហាសេដ្ឋី​​អាមេរិក​លោក​ ​Bill Gates​៖ បើ​មាន​ជំនាញ​៣​នេះ ​​អ្នក​នឹង​ជោគជ័យ​នៅ​ពេល​អនាគត​​



លោក Bill Gates មហាសេដ្ឋីរបស់អាមេរិក និង ជាស្ថាបនិករបស់ក្រុមហ៊ុន Microsoft បានចែករំលែកចំណេះដឹងរបស់ខ្លួនដោយបញ្ជាក់ថា មានជំនាញបីដែលកំណត់ពីភាពជោគជ័យរបស់មនុស្សពេលអនាគត។

ការលើកឡើងបែបនេះ គឺនៅក្នុងការផ្ដល់កិច្ចសម្ភាសន៍ជាមួយនឹងនិពន្ធនាយករបស់បណ្ដាញសង្គមLinkedin។ បើផ្អែកតាមបទពិសោធន៍ និង ការស្រាវជ្រាវផ្ទាល់ខ្លួនរបស់លោក ជំនាញសំខាន់ទាំងបីនោះគឺមានជំនាញផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម និង សេដ្ឋកិច្ច។

លោកបញ្ជាក់ថា នៅពេលអនាគត តម្រូវការលើជំនាញទាំងអស់នេះ ពិតជាត្រូវការខ្លាំងមែនទែន។ មហាសេដ្ឋីរូបនេះ បានបញ្ជាក់ទៀតថា បើមិនមានជំនាញខ្លាំងលើផ្នែកទាំងនេះ យ៉ាងហោចណាស់ក៏ត្រូវមានចំណេះដឹងជាមូលដ្ឋាន ដែលអាចយល់ទិដ្ឋភាពជាទូទៅដែរ ដើម្បីងាយស្រួលក្នុងការធ្វើការ ឬ ធ្វើជំនួញផ្សេងៗ៕

 ដោយ៖ រតនា វិចិត្រ

X
5s