ខុនដូក្នុងខេត្តព្រះសីហនុ៖ តម្លៃរបស់គម្រោងនៅក្នុងតំបន់សំខាន់ៗ​



ខេត្តព្រះសីហនុមានភាពឡើងចុះចំពោះវិស័យអចលនទ្រព្យ ហើយចំពោះលទ្ធផលទាំងនេះអាចបង្កើត ឱ្យមានភាពចម្រុះដែលអាចក្លាយជាចំណុច​ដែលលក់ដាច់បំផុតក្នុងខេត្តមួយនេះ។ បើតាមការសន្និដ្ឋាន​ ​ខេត្ត​ព្រះសីហនុ​ ជាខេត្តមួយដែលអភិវឌ្ឍន៏លឿនបំផុតនៃទីក្រុង​ មិនមែនជាការភ្ញាក់ផ្អើលសម្រាប់អត្ថប្រយោជន៏នៃការវិនិយោគនៅពេលអនាគតជាពិសេសនៅក្នុងទីផ្សារខុនដូ។ ក៏ប៉ុន្តែថាតើ ខេត្តព្រះសីហនុគឺជាកន្លែងល្អសម្រាប់វិនិយោគដែរទេ? ដៃ​គូ​នៃ​គេហទំព័រ BizKhmer ​​គេហទំព័រ Realestate.com.kh នឹងផ្ដល់ជូនលោកអ្នកនូវព័ត៌មានសំខាន់ៗដែលទាក់ទងទៅនឹងការទិញខុនដូនៅក្នុងខេត្តមួយនេះ។ តើទីផ្សារខុនដូក្នុងខេត្តព្រះសីហនុវិវត្តន៏ដោយរបៀបណា? ខេត្តព្រះសីហនុឈរជាតំបន់ឆ្នេរស្រស់ស្អាតមួយដែលផ្ដល់នូវភាពទាក់ទាញប្លែកពីខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះខេត្តព្រះសីហនុបានក្លាយជាខេត្តដែលរីកចម្រើនយ៉ាងខ្លាំងចំពោះវិស័យអចលនទ្រព្យផងដែរ។ រហូតមកពេលបច្ចុប្បន្នខេត្តមួយនេះបានក្លាយជាខេត្តអភិវឌ្ឍន៏ប្រកបដោយភាពទាន់សម័យនិងប្រណិតមួយ។ ការរីកចម្រើននេះបានកើតឡើងនៅពេលដែលមានគម្រោងអភិវឌ្ឍន៍ និងសំណង់ជាច្រើនបានចាប់ផ្ដើមអភិវឌ្ឍន៏នៃវិស័យអចលនទ្រព្យក្នុងប្រទេសទាំងមូល។ ហេតុនេះហើយទើបធ្វើឱ្យមានការកើនឡើងការវិនិយោគដោយផ្ទាល់ពីបរទេសក្នុងឆ្នាំ នាំ២០១៥ដែលភាគច្រើនការវិនិយោគក្នុងវិស័យសំណង់ អចលនទ្រព្យក៏ដូចជាខុនដូជាដើម។ ទោះបីជាយ៉ាងនេះក្ដីជាមួយការអភិវឌ្ឍន៏គម្រោងថ្មីៗជាច្រើនកំពុងតែកើនឡើងក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ត្រូវបានគេមើលឃើញថាការផ្គត់ផ្គង់ខុនដូលើសតម្រូវការបានធ្វើឱ្យទីផ្សារធ្លាក់ចុះ។ ក៏ប៉ុន្តែដោយសារការផ្គត់ផ្គង់លើសតម្រូវការមានតែនៅក្នុងទីក្រុងភ្នំពេញ ហេតុដូចនេះហើយធ្វើឱ្យទីផ្សារខុនដូក្នុង ខេត្តព្រះសីហនុបានកើនឡើងគួរឲ្យកត់សំគាល់។ ហេតុអ្វីបានជាការអភិវឌ្ឍន៏ខុនដូក្នុងខេត្តព្រះសីហនុគឺជាគំនិតគួរឱ្យទាក់ទាញមួយ? ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានកើនឡើងក្នុងខេត្តព្រះសីហនុដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្រោមការសាងសង់ និងការព្រឹងប្រព័ន្ធផ្លូវរថភ្លើង គម្រោងពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងគម្រោងពង្រីកផែសមុទ្រជ្រៅ។ នេះមិនត្រឹមតែជួយជម្រុញសក្ដានុពលនៃតំបន់ដោយការបន្ថែមភាពងាយ ស្រួលឱ្យក្លាយជាចំនុចពិសេសប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើននូវភាពងាយស្រួលនៃការដឹកជញ្ជូននៃសម្ភារៈសំណង់ និងកាត់បន្ថយតម្លៃរបស់ខុនដូនៅតំបន់នោះទៀតផង។ ជាងនេះទៅទៀតកត្តាទាក់ទាញដ៏សំខាន់នៃខេត្តព្រះសីហនុនៅគឺទេសភាពស្រស់ស្អាតនៃសមុទ្រកម្ពុជា និងការថែរក្សាឆ្នេរបានយ៉ាងល្អដែលមានការលក់និងជួលនៃយូនីតនីមួយៗនៅទីនោះផងដែរដូច្នេះហើយ វាគឺជាកត្តាលីករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៏នៅក្នុងតំបន់។ តើមានខុនដូប្រភេអ្វីខ្លះក្នុងខេត្តព្រះសីហនុ? ជាទូទៅខុនដូដែលជាគម្រោងអភិវឌ្ឍន៏ល្អបំផុតនៅក្នុងតំបន់ដោយមានការរចនាម៉ូតដ៏ពិសេសនោះតួយ៉ាងគម្រោងខុនដូ D’Seaview ដែលមានទីតាំងចំងាយប្រមាណ១គីឡូម៉ែត្រពីឆ្នេរសុខា។ មានទាំងខ្យល់អាកាសស្រស់ស្រាយ និងទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិងផាសុកភាពសម្រាប់អ្នករស់នៅទីនោះ។ យូនីលំនៅដ្ឋានរបស់វាមានចាប់ពី១បន្ទប់គេងដល់៣បន្ទប់គេង និងលំនៅដ្ឋានជាលក្ខណៈគ្រួសារទៀតផង។ គម្រោងអភិវឌ្ឍន៏ក៏មានផ្ដល់នូវសេវាកម្មជាច្រើនដូចជាកន្លែងហាត់ប្រាណ អាងហែលទឹក និងកន្លែងក្មេងលេងទៀតផង។ គម្រោងនេះគឺជាការអភវិឌ្ឍន៏ចម្រុះដែលអាចប្រើប្រាស់បានដោយទាំងអ្នកវិនិយោគិន លំនៅដ្ឋាន និងវិនិយោគិនពាណិជ្ជកម្ម។ គម្រោងអភិវឌ្ឍន៏មួយផ្សេងទៀតនៅក្នុងតំបន់គឺម្រោងខុនដូ The Royal Bayview វាស្ថិតនៅតាមបណ្ដោយឆ្នេរឯករាជ្យ។ វាគឺជាខុនដូដ៏ល្អប្រណិតមួយដែលមានចម្ងាយប្រមាណ៥០ម៉ែត្រពីឆ្នេរសមុទ្រ។ គម្រោងនេះមានយូនីតទាំងអស់សរុបចំនួន១,៣៤៤យូនីតហើយមានហាងលក់ទំនិញចំនួន៣ជាន់។ គម្រោងអភវិឌ្ឍន៏ The Royal Bayview រំពឹងថាបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩។ ស្រដៀងគ្នានេះដែរគម្រោងខុនដូ The Blue Sky Tower ស្ថិតនៅក្នុងសង្កាត់២ក៏គឺជាគម្រោងអភិវឌ្ឍន៏ ចម្រុះដែលមានផ្សារទំនើបនិងយូនីតលំនៅដ្ឋានហើយមានតម្លៃចាប់ពី៤០,០០០ ឬ៦៩៤ដុល្លារក្នុងមួយខែ។ គម្រោងនេះក៏រំពឹងថានឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ផងដែរ។ គម្រោងអភិវឌ្ឍន៏ថ្មីមួយទៀតដែលគ្រោងនឹងអភិវឌ្ឍន៏នាពេលឆាប់ៗខាងមុខនោះគឺគម្រោងខុនដូ Nest Apartments Seaview Condominium ស្ថិតនៅតាមបណ្ដោយឆ្នេរហាវៃ។ វាមានកម្ពស់៩ជាន់ហើយមានទំហំចាប់ពី៣០ទៅ១២៦ម៉ែត្រការ៉េដែលមានតម្លៃចាប់ពី២៨,៥០០ទៅ៥២,៥០០ដុល្លារ។ ខណៈដែលក្នុងខែមករាឆ្នាំ២០១៧រចនាសម្ព័ន្ធគម្រោងត្រូវបានធ្វើរួចរាល់ហើយ ហើយងជញ្ជាំងព័ទ្ធជុំវិញគម្រោងក៏ត្រូវបានដាក់រួចរាល់ដែរ។ តើខុនដូក្នុងខេត្តព្រះសីហនុមានតម្លៃប៉ុន្មាន? អាស្រ័យលើតម្រូវការរបស់អ្នកទិញយូនីតមួយបន្ទប់គេងដែលអាចមានតម្លៃចាប់ពី១៣,៦០០ដុល្លារ ហើយយូនីតដែលមាន ៣បន្ទប់មានតម្លៃចាប់ពី១៣០,០០០ដុល្លារ។ ជាងនេះទៅទៀតអ្នកអាចជួលយូនីតខុនដូមួយបន្ទប់មានតម្លៃ៨៥ដុល្លារក្នុងមួយខែ ក៏ប៉ុន្តែយូនីតមួយចំនួនមានទំហំដូចគ្នាប៉ុន្តែតម្លៃអាច ដល់១១,០០០ដុល្លារក្នុងមួយខែ។ សម្រាប់ការប្រៀបធៀបតម្លៃអ្នកអាចចូលមើលគេហទំព័ររបស់យើងឥឡូវនេះ! តើជនបរទេសអាចទិញខុនដូក្នុងខេត្តព្រះសីហនុបានដែរឬទេ? ជនបរទេសអាចទិញយូនីតពីខុនដូបានតាមរយៈប្លង់កម្មសិទ្ធិរួមវាគឺជាប្រភេទនៃភាពជាម្ចាស់សម្រាប់ប្លុកអាផាតមេនគ្រប់ប្រភេទ។ ជនបរទេសអាចទិញចាប់ពី៧០%នៃយូនីតប៉ុន្តែយូនីទាំងអស់នោះមិនត្រូវស្ថិតនៅជាប់ដីឡើយ។ និតិវិធីនៃសិទ្ធិកាន់កាប់អចលនទ្រព្យអាចមានការប្រែប្រួលនាពេលឆាប់ៗខណៈដែលមានការជជែកវែកញែកមួយដោយចង់ឲ្យខេត្តព្រះសីហនុជាខេត្តដែលមានលក្ខខណ្ឌពិសេសដែលអាចឱ្យជនបរទេសអាចទិញនិងកាន់កាប់ដីបាន។ ថាតើការផ្ដល់ឱ្យការទិញដីឬរួមទាំងយូនីតជាប់ដី ឬអចលនទ្រព្យជាប់ ដីនោះស្ថិតក្នុងការភិភាក្សានៅឡើយ។ ព័ត៌មាន​លម្អិតសូម​អាន​ realestate.com.kh 
X
5s