ការណែនាំសម្រាប់អ្នកវិនិយោគដែលមានបំណងទិញដីក្នុងខេត្តសៀមរាប​



ខេត្តសៀមរាបជាតំបន់ទាក់ទាញទេសចរដ៏សំខាន់របស់ជាតិវាហាក់បីដូចជាក្លោងទ្វារទៅកាន់ប្រវត្តិសាស្ត្រអង្គរ។ រៀងរាល់ឆ្នាំក្រុមអ្នកទេសចរមកកាន់ទីក្រុងអង្គរដើម្បីស្វែងយល់នូវបុរាណវត្ថុវិទ្យាអង្គរដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកមានប្រាសាទបុរាណជាច្រើនដែលឆ្លុះបញ្ចាំងពីអរិយធម៌អង្គរវត្តក្នុងសតវត្សទី១២ដ៏ឆើតឆាយជាមជ្ឈមណ្ឌលប្រវត្តិសាស្រ្ត។ ខេត្តសៀមរាបជាតំបន់ទាក់ទាញទេសចរដ៏សំខាន់របស់ជាតិវាហាក់ដូចជាក្លោងទ្វារទៅកាន់ប្រវត្តិសាស្ត្រអង្គរ។ រៀងរាល់ឆ្នាំក្រុមអ្នកទេសចរមកកាន់ទីក្រុងអង្គរដើម្បីស្វែងយល់នូវបុរាណវត្ថុវិទ្យាអង្គរដែលត្រូវបានចុះបញ្ជី បេតិកភណ្ឌពិភពលោកមានប្រាសាទបុរាណជាច្រើនដែលឆ្លុះបញ្ចាំងពីអរិយធម៌អង្គរវត្តក្នុងសតវត្សទី១២ដ៏ឆើតឆាយជាមជ្ឈមណ្ឌលប្រវត្តិសាស្រ្ត។ លើសពីតំបន់ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានធម្មជាតិខេត្តសៀមរាបពិតជាខេត្តដែលមានការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់។ ខេត្តសៀមរាបជាខេត្តដែលពោរពេញដោយសក្តានុពលវិនិយោគទេសចរ និងពាណិជ្ជកម្មប្រាកដណាស់វិស័យអចលនទ្រព្យនៅក្នុងខេត្តពិតជាមិនអាចមើលរំលងបានមែន។ ទីតាំងខេត្តសៀមរាប៖ ខេត្តសៀមរាបស្ថិតនៅចម្ងាយប្រហែលជា៣១៤គីឡូម៉ែត្រនៅភាគពាយ័ព្យនៃរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ៦ខេត្តសៀមរាបគឺជាខេត្តដ៏ធំមួយដែលមានផ្ទៃដី១០២៩៩ម៉ែត្រក្រឡា។ ខេត្តនេះមានស្រុកចំនួន១១ស្រុកនិងក្រុង១មានសង្កាត់១៣ ឃុំ៨៧ និងភូមិ៩២១។ ខេត្តនេះជាគោលដៅទេសចរដ៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេសកម្ពុជាជាតំបន់ប្រមូលផ្តុំដោយប្រាសាទបុរាណជាពិសេស ប្រាសាទអង្គរវត្តតែម្ដង។ ក្រៅពីជាតំបន់ទេសចរប្រវត្តិសាស្រ្ត សៀមរាបជាតំបន់ទេសចរធម្មជាតិដ៏ស្រស់បំព្រង ខេត្តនេះស្ថិតនៅស្ថិតនៅភាគខាងត្បូងជិតបឹងទន្លេសាបដែលជាបឹងទឹកសាបធំជាងគេបំផុតនៅអាស៊ីអគ្នេយ៍ជាជម្រករបស់បក្សីនិងមច្ឆារាប់រយប្រភេទ។ ផ្លូវទឹកដ៏ធំល្វឹងល្វើយនេះត្រូវបានចាត់ទុកជាតំបន់អភិរក្សជីវចម្រុះដំបូងបង្អស់ដោយអង្គការយូនីស្កូក្នុងឆ្នាំ១៩៩៧ដោយសារជីវចម្រុះដ៏សំបូរបែបនិងដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់។ តំបន់នេះក៏ជាជម្រករបស់សហគមន៍ វៀតណាមនិងចាមរស់នៅក្នុងភូមិអណ្ដែតទឹកជុំវិញបឹង។ នៅចំកណ្ដាលក្រុងសៀមរាបគឺជាតំបន់រស់រវើកបង្អួតនូវសណ្ឋាគារប្រណិតៗជាច្រើន អគារអាណានិគមស្អាតៗ វិថីផាប់ស្ទ្រីតដ៏គួរឲ្យចាប់អារម្មណ៍ជាមួយជិវិតកំសាន្តនាពេលរាត្រី សិប្បកម្ម និងអ្វីៗជាច្រើនទៀត។ តំបន់សក្តានុពលអភិវឌ្ឍន៍នៅក្នុងខេត្តសៀមរាប៖ វិថីផាប់ស្ទ្រីត និងតំបន់ស្ថិតនៅជិតនោះគឺជាចំណុចតម្រូវការខ្ពស់បំផុតសម្រាប់អចលនទ្រព្យលក់រាយដ៏ចម្បងនេះជាការផ្លាស់ប្តូរដ៏អស្ចារ្យស្របតាមកំណើនអ្នកទេសចរសម្បូរទ្រព្យធនដែលនាំឲ្យអាជីវកម្មក្នុងតំបន់កាន់តែមានការរីកចម្រើនដែលនាំឲ្យចំណុចសំខាន់សម្រាប់ឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈមានការលូតលាស់។ យើងឃើញថាភាគច្រើនហាងលក់ទំនិញភោជនីយដ្ឋានមានទីតាំងស្ថិតនៅតំបន់ផាប់ស្រ្ទីតចំណែកឯតម្លៃជួលក៏មានតម្លៃខ្ពស់ផងដែរ។ តំបន់ផាប់ស្រ្ទីតបានប្រែក្លាយជាតំបន់ដ៏មានសក្តានុពលបំផុតនៅក្នុងខេត្តសៀមរាបចំណែកឯការលក់ដូរអចលនទ្រព្យដូចជាមិនសូវមានប៉ុន្មាននោះទេ ប៉ុន្តែសកម្មភាពជួលវាមានការកើនឡើងខ្ពស់។ តំបន់នេះវាបានប្រែក្លាយជាទីតំាងដែលមានតម្រូវការខ្លាំងបំផុតមិនតែប៉ុណ្ណោះវាបានក្លាយជាតំបន់ពាណិជ្ជកម្ម និងទទួលប្រាក់ចំណេញយ៉ាងច្រើន។ អចលនទ្រព្យនៅក្នុងខេត្តសៀមរាប៖ កំណើនអចលនទ្រព្យត្រូវបានកើនឡើងយ៉ាងច្រើននៅជុំវិញក្រុងសៀមរាបដែលស្ថិតនៅក្នុងសង្កាត់សំខាន់ៗបួនគឺ៖ ស្លរក្រាម, ស្វាយដង្គុំ សាលាកម្រើក និងគោកចក។ ក្នុងឆ្នាំ២០១៥តម្លៃដីនៅក្នុងតំបន់លំនៅដ្ឋាននៅក្នុងខេត្តសៀមរាបបានកើនឡើងចន្លោះពី៥-១០ភាគរយហើយ នៅជុំវិញក្រវាត់ក្រុងបានឡើងដល់ទៅ១៥ភាគរយ។ មានការសន្និដ្ឋានមួយបានលើកឡើងមកថាដោយសារតែការកើនឡើងចំនួនភ្ញៀវទេសចរមកទស្សនាតំបន់នេះនិងលំហូរលើ ផលប៉ះពាល់ផ្នែកសណ្ឋាគារដែលជះឥទ្ធិពលជាវិជ្ជមាន កន្លែងកម្សាន្ត ហាងលក់រាយ និងវិស័យសេវាកម្ម។ ទោះបីតម្លៃជួលនៅក្នុងតំបន់ដែលមានប្រជាប្រិយភាពបំផុតនៃខេត្តសៀមរាបបានកើនឡើងជាការពិតយ៉ាងឆាប់រហ័សក្នុងដប់ឆ្នាំចុងក្រោយនេះក៏ដោយ។ នៅក្នុងន័យដ៏ទូលំទូលាយមួយទីផ្សារនៅខេត្តសៀមរាបសម្រាប់វិស័យអចលនទ្រព្យនៅតែមានការអភិវឌ្ឍន៍ ទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាបកំពុងតែសន្យាយ៉ាងច្បាស់នូវជម្រើសសម្រាប់វិនិយោគិនជាមួយនឹងការព្យាករប្រកបដោយសុខមាលភាពនៃការកើនឡើងក្នុងតម្លៃទីផ្សារសរុបនេះ។ តម្លៃដីនៅក្នុងខេត្តសៀមរាប៖ យោងតាម លោក ប៉ូ អៀវគង់ នាយកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន Asia Real Estate Cambodia Co., Ltd ចុះក្នុង អត្ថបទសារព័ត៌មួយក្នុងស្រុកមួួយ៖ “តម្លៃដីនៅខេត្តសៀមរាបវាអាចកើតឡើងប្រមាណ៥ទៅ១០ភាគរយនៅក្នុង ឆ្នាំ២០១៦វាមានអត្រាដូចគ្នា។ តម្លៃដីនៅក្នុងតំបន់ផាប់ស្រ្ទីតអាចមានតម្លៃរហូតដល់$300,000ទៅ$400,000 ឬស្មើនឹង$4,000ទៅ$5,000 ក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯនៅផ្លូវស៊ីវុត្ថាមានតម្លៃចាប់ពី$2,000ទៅ$2,500ក្នុងមួយម៉ែត្រការ៉េ។ ក្រលេកមើលតម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ6មានតម្លៃធូរថ្លៃបន្តិចគឺចាប់ពី$300ទៅ$150 ក្នុងមួយម៉ែត្រការ៉េ។” ពីមួយឆ្នាំទៅមួួយឆ្នាំខេត្តសៀមរាបហាក់បីដូចជាទាក់ទាញទាំងភ្ញៀវទេសចរនិងវិនិយោគិនយ៉ាងច្រើនមកកាន់ទីនេះ។ តួយ៉ាង៖ ហាងទំនិញ ផ្សារទំនើបភោជនីយដ្ឋានជាច្រើនបានបើកដំណើរការដែលធ្វើីឲ្យពាណិជ្ជកម្មនៅក្នុងខេត្តកាន់តែមានភាពរីកចម្រើន។ លោក​ សុខ សារ៉ាត់ ជាភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តសៀមរាបមានគំនិតវិជ្ជមានអំពីការទិញលក់ដីធ្លីនៅក្នុងខេត្តសៀមរាប លោកបាននិយាយថា “ពិតណាស់វាពិតជាមានកំណើនអាជីវកម្មជាច្រើននៅក្នុងខេត្តមួយនេះពិតមែន ដោយឡែកក្រៅពីអាជីវកម្មដីទំនេរនៅសល់ច្រើននៅក្នុងខេត្ត យើងឃើញថាមានការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានជាច្រើននៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង។” ដូចការលើកឡើងខាងដើមប្រាកដណាស់តម្រូវការអចលនទ្រព្យនៅក្នុងខេត្តពិតជាកើនឡើង ជាក់ស្តែងមានគម្រោងអភិវឌ្ឍន៍ជាច្រើនស្ថិតនៅតាមតំបន់ក្រវ៉ាត់ក្រុងនៅតាមមហាវិថីសំខាន់ៗដូចជា៖ មហាវិថីស៊ីវុត្ថា ផ្លូវហ្ស៊ាដឺហ្គោល និងផ្លូវជាតិលេខ៦នៅសង្កាត់ប្រាសាទបាគង។ តើការវិនិយោគដីធ្លីមានផលប្រយោជន៍ដែរឬទេ? លោក គីម​ ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិយាយថា “តាមពិតទៅការ វិនិយោគដីវាពិតជាល្អណាស់សម្រាប់អ្នកដែលសល់ប្រាក់ដែលមិនដឹងថាគួរតែយកទៅវិនិយោគលើអ្វី។” លោកបានបន្តទៀតថា “ប៉ុន្តែប្រសិនបើវិនិយោគដីដោយខ្ចីប្រាក់ពីធនាគារ វាមិនមែនជារឿងល្អអ្វីឡើយអ្នកប្រហែលជាគិតថាការប្រាក់ពីធនាគារ៨ភាគរយក្នុងមួយឆ្នាំវាតិចតួច ហើយអាចមានផលចំណេញដោយតម្លៃដីអាចកើនឡើង២០ភាគរយក្នុងមួយឆ្នាំសរុបមកអ្នកសន្មត់ថាវាអាចមានផលចំណេញប៉ុន្តែជាក់ស្តែង អ្នកមិនអាចលក់ដីនោះចេញភ្លាមនោះទេអាចត្រូវចំណាយពេលប្រមាណ២ទៅ៣ឆ្នាំយ៉ាងតិច។” តើតំបន់មួយណាក្នុងខេត្តសៀមរាបដែលមានសក្តានុពល និងមានភាពងាយស្រួលក្នុងការវិនិយោគ? តំបន់ដែលមានសក្តានុពលសម្រាប់ទទួលបានប្រាក់ចំណេញលឿនយើងត្រូវកំណត់ទីតាំងឲ្យបានច្បាស់លាស់ដូចបានរៀបរាប់ខាងដើមជាក់ស្តែងមានគម្រោងអភិវឌ្ឍន៍ជាច្រើនស្ថិតនៅតាមតំបន់ក្រវ៉ាត់ក្រុង។ បណ្តោយផ្លូវនោះមានការពង្រីកមុខរបរជាច្រើនដូចជា៖ សណ្ឋាគារ ភោជនីយដ្ឋាន គ្លីនិកឯកជន សាលារៀន ជាពិសេសរោងចក្រនិងគ្រឹះស្ថានផ្សេងៗនៅតាមបណ្តោយផ្លូវទាំងនោះ។ ឃុំ សង្កាត់ចំនួនបួនដ៏មានប្រជាប្រិភាពដែលស្ថិតនៅជុំវិញក្រុងសៀមរាបមានដូចជា៖ ស្លក្រាម ស្វាយដង្គុំ  សាលាកម្រើក និងគោកចកបានបង្ហាញឲ្យឃើញនូវកំណើនយ៉ាងខ្លាំងបំផុតប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហេតុអ្វីវិនិយោគដីនៅក្នុងខេត្តសៀមរាប ចំណែកឯនៅក្នុងខេត្តព្រះសីហនុ ឬក្រុងភ្នំពេញវិញយ៉ាងណាដែរ? វាជាឱកាសវិនិយោគមួយដ៏ល្អនៅពេលដែលវិនិយោគអចលនទ្រព្យនៅក្នុងតំបន់ដែលទើបចាប់ផ្តើមមានកំណើន អចលនទ្រព្យតួយ៉ាងខេត្តសៀមរាប។ ប្រជាជនភាគច្រើនបានសំលឹងឱកាសនេះដោយផ្តោតសំខាន់ទៅលើលក្ខណៈពិសេសនៃខេត្តគឺដោយសារតម្លៃដីមានតម្លៃទាបនៅឡើយបើធៀបនឹងតម្លៃដីនៅក្នុង ក្នុងទីក្រុងភ្នំពេញ និងសៀមរាប។ ចំណែកឯចំនួនប្រជាជនមានកម្រឹតទាបនៅឡើយដែលផ្តល់ភាពប្រសើរដល់ការរស់នៅ។ ជាពិសេសសម្រាប់អ្នកដែលចង់បានភាពស្ងប់ស្ងាត់និងភាពឯកជនផ្ទាល់ខ្លួនម្យ៉ាងទៀតការ ធ្វើចរាចរណ៍ក៏មានភាពងាយស្រួលជាងនៅក្នុងរាជធា​នីផងដែរ។ ព័ត៌មាន​លម្អិត​និង​ព័ត៌មាន​អំពី​ចលនទ្រព្យ​ផ្សេងៗ​ទៀត សូម​អាន​ realestate.com.kh
X
5s