ទោះ​ចិន​មិន​មាត់​​មិន​ក តែ​ត្រាំ​ថា​ ចិន​​មិន​ទទួល​ទំនិញ​​​ធ្យូង​ថ្ម​​មួយ​កប៉ាល់​របស់​កូរ៉េខាងជើង​​​​​​​ថ្មី​ៗ​នេះ​



​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump ​​លើក​ឡើង​ថា​ ​ចិន​បាន​បញ្ជូន​កប៉ាល់​ដឹក​ធ្យូង​ថ្ម​របស់​កូរ៉េខាងជើង​ទៅ​វិញ​​នៅ​សប្ដាហ៍​នេះ​ដោយ​មិន​ទទួល​យក​ទំនិញ​​នេះ​ទេ​ ដែល​នេះ​ជា​ជំហ៊ាន​​ដ៏​ធំ​មួយ​បង្ហាញ​ពី​ឆន្ទៈ​របស់​ចិន​ក្នុង​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ​ ​​ចិន​បាន​ដាក់​បម្រើ​​លើ​ការ​នាំ​ចូល​ទំនិញ​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ បន្ទាប់​ពី​កូរ៉េខាងជើង​បាន​សាកល្បង​មីស៊ីល​​រយៈ​ចម្ងាយ​មធ្យម​រួច​មក។ នេះ​ជា​មូលហេតុ​ដែល​កប៉ាល់​ដឹក​ធ្យូងថ្ម​​របស់​កូរ៉េខាងជើង​ទាំង​ដែល​នាំ​ចូល​ធ្យូងថ្ម​មក​ចិន​ត្រូវ​​ចិន​បញ្ជូន​ត្រលប់​ទៅ​វិញ​ទាំង​អស់​ ពោល​គឺ​មិន​ទទួល​យក​ការ​នាំ​ចូល​ទៀត​ទេ៕ ដោយ៖ យោធិន
X
5s