បៀល​ ហ្គេត​​ (Bill Gates)​​​​កំពូល​អ្នក​មាន​ផុត​លេខ​ក្នុង​លោក​ ​៖ ​​​វិស័យ​៣​ ដែល​អាច​ផ្លាស់ប្ដូរ​ពិភពលោក​​ទាំង​មូល​​



​​លោក​ បៀល​ ហ្គេត​​ (Bill Gates) ​កំពូល​អ្នក​មាន​ផុត​លេខ​ក្នុង​លោក​ ​និយាយ​ថា ​មាន​វិស័យ​៣​យ៉ាង​ ដែល​អាច​ផ្លាស់ប្ដូរ​ពិភពលោក​ទាំង​មូល​បាន​នៅ​ពេល​ខាង​មុខ​​​ ទី១​ ​ភាព​ឆ្លាតវៃ​សិប្បនិមិត្ត​ (Artificial intelligence) ទី២​ ​វិស័យ​ថាមពល និង​​ ទី៣​​ផ្នែក​ជីវសាស្ត្រ​។ ភាព​ឆ្លាតវៃ​សិប្បនិមិត្ត​ (Artificial intelligence) ​សំដៅ​ទៅ​លើ​បច្ចេកវិទ្យា​​របស់​គ្រឿង​ម៉ាស៊ីន​ ​​ដែល​ត្រូវ​បាន​គេ​បង្កើត​​ឡើង​ដើម្បី​បម្រើ​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​​​ យ៉ាង​​មាន​ប្រសិទ្ធភាព និង ​​​​ទទួល​បាន​លទ្ធផល​ខ្ពស់​​ជា​មុន​។ ​​ចំណែក​​វិស័យ​ថាមពល​វិញ​ គឺ​​​ លោក​ បៀល​ ហ្គេត​​ (Bill Gates) ​​សំដៅ​លើ​វិធីសាស្ត្រ​ទាំង​ឡាយ​ណា​ ​ដែល​ជួយ​​បម្រើ​ដល់​​​ការ​រស់នៅ​របស់​មនុស្ស​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ​​ជា​ពិសេស​នោះ ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ (ប្រើប្រាស់​ថាមពល​សុវត្ថិភាព​)។​ ​​​​​ចំពោះ​ផ្នែក​ជីវសាស្ត្រ​​​វិញ ​មហាសេដ្ឋី​រូប​នេះ ​ចង់​​សំដៅ​លើ​​​​របកគំហើញ​ទាំង​​ឡាយ​ណា​ដែល​អាច​ជួយ​​ឲ្យ​មនុស្ស​រស់នៅ​ប្រកបដោយ​សុខភាព​​ល្អ​ជាង​មុន​ និង អាច​រស់​នៅ​បាន​យូរ​។ ​​​សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​​លោក​ ​បៀល​ ហ្គេត​​ (Bill Gates) ​កំពុង​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន ​​ជា​ពិសេស​ក្នុង​ទិសដៅ​ដើម្បី​ជួយ​​កាត់បន្ថយ​បញ្ហា​របស់​ពិភពលោក​ ហើយ​មហាសេដ្ឋី​រូប​នេះ​​​ក៏​ធ្លាប់​ប្រកាស​ថា ​ទ្រព្យ​សម្បត្តិ​មួយ​ភាគ​ធំ​របស់​ខ្លួន នឹង​ត្រូវ​ប្រើប្រាស់​ ​ដើម្បី​ជួយ​ដល់​សង្គម​៕ ​​​​​ ​​ ​​​​​​
X
5s