​ដឹង​ទេ​ថា​​​កំពូល​តារា​សម្ដែង​ Rock ជា​តារា​ហូលីវូដ​​រក​​ចំណូល​បាន​ច្រើន​ជាងគេ ​​រក​ប្រាក់​ និង​ចំណាយ​​ដោយ​របៀប​ណា?​​​



​លោក​ Dwaney Johnson ​ដែល​គេ​ដាក់​រហស្សនាម​ឱ្យ​ថា​ The Rock​ ​គឺជា​តារា​សំដែង​ម្នាក់​ក្នុងចំណោម​តារា​សំដែង​ជាច្រើន​ទៀត​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​ក្នុង​វិស័យ​ហូលីវូដ​​នេះ​ បើ​យោងទៅតាម​ទស្សនាវដ្ដី​ Forbe។ ​​តាម​ប្រភព​ដដែល​ បាន​ឲ្យ​ដឹង​ទៀត​ថា​ អតីត​កីឡាករ​វាយ​កីឡាកាស​នៅ​សង្វៀន ​WWE ម្នាក់​នេះ​រក​ចំណូល​បាន​ប្រមាណ​ ៦៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​នេះ​ជា​ការ​បំបែក​កំណត់ត្រា​​លើស​​លោក Robert Downey Jr ផងដែរ​។ ​ ​​​លោក ​Johnson ​បាន​លេច​មុខ​ក្នុង​ខ្សែភាពយន្ត​​ហូលីវូដ​ជា​ច្រើន​ មាន​ដូច​ជា​​​ Moana , San Andreas ​​បន្ថែម​ពី​លើ​នេះ​ ក៏​​លេច​មុខ​នៅ​ក្នុង​​កម្មវិធី​ទូរទស្សន៍​​​មាន​ដូចជា​ HBO’s Ballers ដែល​ទើប​ចាប់​ផ្តើមរ​ដូ​ល​កាល​ទី​៣​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ លោក​ក៏​មាន​ក្រុមហ៊ុន​ផលិត​កម្ម​ផ្ទាល់​ខ្លូន​ផង​ដែរ។ តារា​ហូលីវូដ​រូប​នេះ​ ​បាន​ចំណាយ​យ៉ាង​ច្រើន​សន្ធឹក​ទៅ​លើ​រថយន្ត និង​ការងារ​មនុស្សធម៌​​។ ​ ​ទស្សនា​វ​ដ្តី​Fobes បានដាក់​ឈ្មោះ​Johnson ជា​តារា​សំដែង​ម្នាក់​ក្នុងចំណោម​តារា​សំដែង​ដទៃទៀត​ដែល​រកចំណូលបាន​ច្រើនជាងគេ​ក្នុង​ពិភពលោក​ប្រចាំឆ្នាំ​២០១៧​នេះ ដែល​តាម​ការ​សរុប​ចំនួន​ ៦៥​លាន​ដុល្លារ​។​ តារា​ម្នាក់នេះ​បានដាក់​ឈ្មោះ​របស់ខ្លួន​ក្នុង​កម្មវិធី​ទូរទស្សន៍ HBO’s Ballers ដែល​កំពុងតែ​ដំណើរការ​រដូវ​កាល​ទី​៣​របស់​ខ្លូន​នាពេល​ថ្មីៗ​នេះ​ ​លោក​Johnson ក៏​ជា Box officer juggernaut ដែល​​ចំណាយ​ប្រាក់​ក្នុង​ការថត​ខ្សែភាពយន្ត​ផងដែរ​។​ The Fate of the Furious (2017) រក​ចំណូល​បាន​បាន1.2​​​ពាន់​លាន​ដុល្លារ​ Moana (2016) ​ រក​ចំណូល​បាន 643​លាន​ដុល្លារ​ San Andreas (2015) រក​ចំណូល​បាន​ 474​លាន​ដុល្លារ​ ​ក្នុងពេល​ថ្មីៗ​នេះ​ភាពយន្ត​របស់លោក​គឺ​រឿង Baywatch ដែល​ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​​ដោយ​ទទួល​បាន​ចំណូល​​ត្រឹមតែ​166​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​​​ខ្សែភាពយន្ត​​ The Fate of the Furious ​រក​បាន​​រហូតដល់​1.2​ពាន់​លាន​ដុល្លា​រ​​។ ដើមឆ្នាំ​2016 ក្រុម​តន្ត្រី​Rock បាន​សហការ​ជាមួយ​អង្ការ Under Armour ​​ឧបត្ថម្ភ​ជាស​កល​ដែល​អនុញ្ញាត​ឲ្យ​លោក​ជួយ​បង្កើត​ខ្សែ​ស្បែកជើង និង សំលៀកបំពាក់​ផ្សេងៗ​ទៀត​។​ Johnson បាន​បង្កើត​ផលិតកម្ម ​Seven Bucks ជាមួយ​អតីត​ភរិយា​របស់លោក​គឺ​លោកស្រី Dany Garcia តាំងពី​ឆ្នាំ​2012 ​មក​ម្លេះ តាមរយៈ​ផលិត​កម្មនេះ​ផងដែរ​ អ្នក​ទាំង​ពីរ​ ផលិត​បាន​រឿង​មួយចំនួន​ដូចជា​រឿង​ Ballers , Jumanji និង​រឿង Welcome to the Jungle​។ ​មាន​ហេតុផល​មួយ​ដែល​លោក​ដាក់ឈ្មោះ​ផលិតកម្ម​របស់លោក​ថា Seven Bucks គឺ​បន្ទាប់ពី​រការ​​វិល​ត្រឡប់​​​ពី​ប្រទេស​កាណាដា​មកកាន់​ទីក្រុង Miami សហរដ្ឋអាមេរិក​វិញ ​ខ​ណ‍ៈ​ពេលដែល​អាជីព​បាល់បោះរបស់លោក​ត្រូវបាន​បញ្ចប់​ផង​នោះ​ពេល​នោះ​ក្នុង​ហោ​បៅ់​លោក​​មាន​លុយ​ត្រឹម​តែ​ 7 ដុល្លារ​តែប៉ុណ្ណោះ​។​ ​ក្នុង​ឆ្នាំ​​2006 លោក​បាន​បង្កើត​នូវ​មូលនិធិ Dwayne Johnson ដែល​ជា​មូលនិធិ​មនុស្សធម៌​សម្រាប់​ជួយ​​​កុមារ​ដែលមាន​ជំងឺ។​ ក្នុង​វ័យ ​44​ឆ្នាំ​លោក ​Johnson បរិភោគ​អាហារ​​ពិសេសៗ ជួនកាល​លោក​បរិភោគ​អាហារ​ដែល​ផ្តល់​ថាមពល ជាពិសេស​លោក​ចូលចិត្ត​នំ​ក្រៀមៗ ហើយ​លោក​ក៏​ចូលចិត្ត​បរិភោគ​ត្រី​ម័​រ​រុយ​ផងដែរ។ ក្នុង​ឆ្នាំ​2015​ លោក​បានបង្ហាញ​​រ​បប​អាហារ​របស់លោក​​ដែល​អាច​ជួួយ​​បង្កើន​សាច់ដុំ​និង​កាយសម្បទា គឺ​​​ ក្នុង​មួយឆ្នាំ​លោក​បរិភោគ​ត្រី​​ប្រមាណ ​821​ផោន​ដោយ​ក្មុង​មួយ​គីឡូ​តម្លៃ​ 1.75​ដុល្លារ​ដែល​មានន័យថា ​ក្នុង​មួយឆ្នាំ​លោក​ត្រូវ​ចំណាយ​លើ​ត្រី​​ចំនួន​ប្រមាណ ​1,400​ដុល្លារ តែ​ទោះជា​យ៉ាងណា​ក៏​ក្នុង​ឆ្នាំ​2016 លោក​ Johnson បាន​ប្រាប់ Business Insider ថា​ លោក​បាន​កាត់បន្ថយ​អាហារ​ត្រី​នេះហើយ ។​ ​ដើម្បី​ថែរក្សា​រូបរាង​និង​រូបសម្បត្តិ​របស់ខ្លួន​ ឲ្យ​នៅតែ​ស្រស់ស្អាត​ និង​មាំមួន​នោះ ​លោក​​ហាត់ប្រាណ​ជាមួយ​គ្រូ​ប​ង្វិ​ក​ពីរ​បីនាក់​ដែល​ក្នុងចំណោម​ពួកគេ​ទាំងនោះ ​មាន​លោក​ Aaron Williamson ដែល​ធ្វើការ​ជាមួយ​លោក ​J.K.Simmons និង​លោក Jai Courtney ដែល​កម្មវិធី​របស់​ពួកគេ​មានតម្លៃ​ 100 ទៅ ​250​ដុល្លារ​ក្នុង​មួយខែ។ ដោយ​ចង់​បាន​សាច់ដុំ​ស្អាត​ ​លោក​​​នៅ​កន្លែង​ហាត់ប្រាណ​​​​ញឹកញាប់​បំផុត បើទោះបីជា​ថ្ងៃ​សម្រាក​ក៏ដោយ នៅពេល​លោក​មិន​នៅ​កន្លែង​ហាត់ប្រាណ លោក​ចូលចិត្ត​ពាក់អាវ​ជា​ឈុតៗ លោក​មាន​សំលៀកបំពាក់​ជាច្រើន​ព៌​ណ ហើយ​កាលពី​ខែមករា​លោក​បាន​ពាក់​ឈុត crushed velvet golden globes ។​ លោក​បាន​បង្ហាញខ្លួន​ក្នុង​កម្ម​វិធី ​Ballers នៅ​ Pagani Huayra ​ជា​មួយ​នឹង​រថយន្ត​ដែល​ត្រូវ​បាន​ផលិត​ប្លែកៗ ហើយ​តម្លៃ​ក៏​ខុសគ្នា​ដែរ ​ហើយ​ប្រភេទ​រថយន្ត​ដដែល​នោះ​ក៏ត្រូវ​បានឃើញ​នៅក្នុង​កម្មវិធី​ទូរ​ទស្ស​ន៏​ HBO ​របស់លោក​ផងដែរ។ Johnson ក៏មាន​ការ​លំអរ​ដោយ​សាក់​រូប​លើ​ដើមទ្រូង​និង​ដៃ​របស់លោក ដែល​ទាំងនោះ ​ជា​តំណាង​ឲ្យ​មរតក​ និង​សម្បត្តិ​របស់លោក។ សាក់​របស់​លោក​ត្រូវបាន​សាក់​ដោយ​វិចិត្រករ​ដ៏​ល្បី​ឈ្នោះ​ម្នាក់​គឺ​លោក​Po’onio Yrondi​។ Johnson តែងតែ​ធ្វើដំណើរ​​​បំពេញការងារ​ពី​​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ហើយ​អំឡុងពេល​នៃ​ការធ្វើដំណើរ​របស់លោក ​​គឺ​លោក​តែង​តែ​ស្ថិត​នៅ​ក្នុង​​ភាព​ប្រណិត​និង​ឡូយឆាយ​ជានិច្ច ឧ​ទា​ហរ​ណ៏​ដូចជា​​​លោក​ចុះ​បំពេញ​កិច្ចការ​របស់ខ្លួននៅ​កណ្តាល​ឧទ្យាន​ភាគ​ខាងលិច​នៃ​ទីក្រុង​New York ជាដើម​​ គេ​ឃើញ​លោក​ជិះ​យន្តហោះ​ខ្នាតតូច​ប្រភេទ​ G650 ដែល​អាច​ផ្ទុក​មនុស្ស​បាន​ពី ១១ទៅ ១៨​នាក់​ ​ហើយ​រាល់រ​ការធ្វើដំណើរ​បែប​នេះ​ ​លោក​តែងតែ​នាំ​ក្រុមគ្រួសារ​ទៅជា​មួយ​ផងដែរ ក៏ប៉ុន្តែ​យើង​មិន​ប្រាកដថា​ យន្តហោះ​នោះ​ជា​កម្ម​សិទ្ឋិ​​របស់​លោក​ផ្ទាល់​ ឬក៏​ជួល​គេ​នោះឡើយ ប៉ុ​ន្តេ​បើតាម​ការ​ឲ្យ​ដឹង​យន្តហោះ​នោះ​ មានតម្លៃ​ប្រមាណ ​65​លាន​ដុល្លារ​។​ ​បើ​​​សំឡឹងមើល​អតីតកាលរ​បស់​លោក Johnson​ កាលពី​ក្មេង​លោក​តែង​តេ​សុបិន​ចង់បាន​នាឡិកា​ម៉ាក ​Rolex ​ហើយ​លោក​បាន​ទិញ​វា​លើក​​ដំបូង​​តម្លៃ​ ៣​ម៉ឺ​ន​៥​ពាន់​ដុល្លារ ។​ លោក ​Rock ទិញ​លក់​​​ក្នុង​វិស័យ​​អចលនទ្រព្យ​ផង​ដែរ​ ដោយ​ផ្ទះ​របស់លោក​មួយ​ខ្នង​តម្លៃ​ពី​ ២​ ទៅ ៣​ ​លាន​ដុល្លារ បើ​យោងទៅតាម​ Zillow ឲ្យ​ដឹងថា ​លោក​បាន​លក់​ផ្ទះ​របស់លោក​ចំនួន​ដប់​ខ្នង​ក្នុង​រដ្ឋ​ Florida កាលពី​ដប់​ឆ្នាំមុន ក្នុងចំណោម​ផ្ទះ​ទាំងនោះ​ គឺ​​មាន​មួយ​មាន​បន្ទប់​គេង ​៥  មាន​៧​ជាន់​នៅ​ភាគ​និរតី​នៃ​តំបន់​ Ranch រដ្ឋ​ Florida ដែល​ផ្ទះ​នេះ​លោក​បាន​ទិញ​កាលពី​ឆ្នាំ​2012​ តម្លៃ​3.4​លាន​ដុល្លារ ហើយ​លក់​វិញ​ក្នុងតម្លៃ ​3​លាន​ដុល្លារ​ក្រោយ​ទិញ​បាន​មួយឆ្នាំ។ លោក​បាន​លក់​ផ្ទះមួយ​​ទៀត​ ​ដែលមាន​បន្ទប់​គេង ​៥ នៅ​ Hidden Hill រដ្ឋកា​លី​ហ្វ៉​រ​ញ៉ា​ក្នុងតម្លៃ​ 4.9​លាន​ដុល្លារ​កាលពី​ឆ្នាំ​2012 ហើយ​នា​ថ្មីៗ​នេះ​លោក​បាន​ផ្លាស់​ទៅ​នៅផ្ទះ​មួយទៀត​ដែលមាន​តម្លៃ ​5.5 ​លាន​ដុល្លារ​នៅ​ភាគ​និរតី​​ រដ្ឋ ​Florida ហើយ​ Johnson​ ក៏​ជា​ម្ចាស់​កសិដ្ឋាន​មួយ​នៅ ​Charlottesville រដ្ឋ Virginia​ ផងដែរ។ ​លោក​ក៏​​មាន​ផ្ទះ​នៅ​​ Los Angeles ដែរ លោក​បាន​បំពេញចិត្ត​ឪពុក​លោក​ដោយ​ទិញ​ឡាន​ឲ្យ​គាត់ ដូចដែល​លោក​បាន​សរសេរ​នៅលើ ​Instagram របស់លោក​កាលពី​ឆ្នាំទៅ ​អំពី​ភាពលំបាក​របស់​ឪពុក​លោក​ប៉ុ​ន្តេ​គាត់​មិនដែល​ទាមទារ​អ្វី​ច្រើន​ឡើយ​ «​កាល​ប៉ុន្មាន​ឆ្នាំមុន​ ខ្ញ‍ុំ​‍​បាន​យក​គាត់​មក​នៅផ្ទះ​ធំ​ហើយ​ថែមទាំង​​ទិញ​ឡាន​ដឹកទំនិញ​ឲ្យ​គាត់​ ហើយ​គាត់​នឹង​ទទួលបាន​អ្វីៗ​ទៀតផង​ដែរ​»។ Johnson បានសរសេរថា​ លោក​នឹង​ផ្តល់​ឲ្យ​ឪេ​ពុក​​គ្រប់​យ៉ាង​ដែល​គាត់​ចង់បាន​។​ ​ជាមួយ​​ខ្សែភាពយន្ត​ដ៏​ល្បីល្បាញ​របស់​ខ្លូន​ដូចជា​រឿង ​Jumaji ខ្សែភាពយន្ត​ Big Trouble in little China និង​រឿង​ San Andreas លោក ​Rock ប្រហែលជា​នឹងត្រូវ​ទ​ទូល​បាន​ប្រាក់​ជាច្រើន​ទៀត​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​៕​ ​ប្រែ​សម្រួល៖ មាន រ៉ាម៉ាញ​
X
5s